​អ៊ីស្រាអែល ​បាញ់គ្រាប់​រ៉ុកែតចូលតំបន់​ ព្រំដែនស៊ីរី​
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

ដាម៉ាស់ៈ កងកម្លាំងប្រទេស អ៊ីស្រាអែល កាលពីថ្ងៃពុធកន្លងទៅនេះ បានរំលោភ លើកិច្ចព្រម​ព្រៀង​កាលពីឆ្នាំ១៩៧៣ ដោយ​ការបាញ់គ្រាប់រ៉ុកែត បីបួនគ្រាប់ពីតំបន់ Golan Heights ដែលស្ថិត​នៅក្រោមការគ្រប់គ្រង របស់ខ្លួន ទៅកាន់តំបន់​ភាគ​ខាង​ត្បូង​ប្រទេសស៊ីរី។

ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ ចុះថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៤នេះបានឲ្យដឹងថា ប្រទេសអ៊ី​ស្រា​អែល បានបាញ់ប្រហារ គ្រាប់រ៉ុកែតចំនួនបួនគ្រាប់ នៅវេលាម៉ោងប្រមាណជា ៦នាទីព្រឹក ពីតំបន់ Talet Sateh និងAl-khwain ក្នុងតំបន់Golan Heights ដែលជាតំបន់ក្រោមការដឹកនាំរបស់ខ្លួន ដោយ​បានបាញ់ប្រហារ ឆ្ពោះទៅកាន់ សាលារៀន និងវិហារសាសនាស្ថិត​ក្នុងទីក្រុង Al-Hamidiyah ក្នុងខេត្ត Qunaitera ទល់មុខនឹងGolan Heightsតែម្តង។

ការវាយប្រហារ នេះបានបង្ហាញពីការធ្វើទំនាក់ទំនងដោយផ្ទាល់រវាងស្ថាប័នZionish ដែលបាន​គាំទ្រក្រុម ភេវរកម្មក្នុង​ប្រទេស​ស៊ីរី ហើយវាច្បាស់ណាស់ថា នេះជាការពង្រីកនូវទំនាក់ទំនងរបស់ក្រុម Zionist និងក្រុមមួយនេះ។ នេះបើយោង​តាមប្រភព​ព័ត៌​មានពីសំណាក់កម្លាំងយោធាដែលត្រូវ​បាន​ដកស្រង់ដោយ ភា្នក់ងារព័ត៌មាន SANA។

គួរបញ្ជាក់ថា ប្រទេស អ៊ីស្រាអែល បានធ្វើការវាយប្រហារជនសង្ស័យ និងបានសម្លាប់​មនុស្ស​ពីរនាក់ ដែលព្យាយាមរៀប​គម្រោង​ដាក់បង្កៃគ្រាប់បែកក្នុងតំបន់ក្បែររបងមន្ទីសន្តិសុខ​ដែលស្ថិត​នៅ​តាម​បន្ទាត់ព្រំដែនរវាងប្រទេស ស៊ីរី និងអ៊ីស្រាអែល៕ ដោយ៖ ភីន រ៉ា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1328]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1107]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1409]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1424]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1337]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

បង្កើតសមាគមន៍មនុស្សចាស់នៅទូទាំងប្រទេស

មន្ត្រីរដ្ឋាភិបាលកម្ពុជា បានជម្រុញឲ្យមន្ត្រីពាក់ពន...អានបន្ត

សិក្ខាសាលាស្ដីពីអប់រំ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [925]


ការបន្ទុះ​គ្រាប់​បែក​នៅក្បែរ​ការិយាល័យ​គណបក្សកុម្មុយនីស​ចិន​បណ្តាល​អោយមនុស្ស​ម្នាក់ស្លាប់​

ប្រទេសចិន៖ សារព័ត៌មានស៊ីនហួរបស់ប្រទេសចិនបានអោយដឹងថ...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [410]


បើករថយន្តបុកម៉ូតូប៉ូលិសចាប់បានឃើញដឹកឈើក្រញូង

កំពង់ឆ្នាំង៖ រថយន្តកាមរីដឹកឈើក្រញូង១គ្រឿង បានបុកអ្...អានបន្ត

សន្តិសុខសង្គម-ចរាចរ • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [668]


ព្យុះទីហ្វុង​ Haiyan​បានបោក​បក់យ៉ាង​ខ្លាំង​លើប្រទេស​វៀតណាម​

ប្រទេសវៀតណាម៖ កាលពីព្រឹកថ្ងៃច័ន្ទនេះព្យុះទីហ្វុង H...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [392]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 31 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 231 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 4511 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1039498​ នាក់