រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៣ អគ្គស្នងការដ្ឋាននគរបាលជាតិបានបើកកិច្ចប្រជុំណែនាំស្ដីពីការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ និងវិធានការណ៍លុបបំបាត់ប៉ុស្តិ៍អនាធិបតេយ្យ ក្រោមអធិបតីភាពឯកឧត្តមនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ។
លោកជួន សុវណ្ណ ស្នងការនគរបាលរាជធានី បានដាក់បញ្ជាឲ្យកម្លាំងនគរបាលជាតិ ត្រូវរៀបចំផែនការសកម្មភាពរឺដាក់កម្លាំងទៅតាមគោលដៅ ដើម្បីធ្វើការពង្រឹងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ នាឱកាសបុណ្យភ្ជុំបិណ្ឌ ដែលមានរយៈពេល៣ថ្ងៃខាងមុខនេះ ដើម្បីចូលរួមទប់ស្កាត់រាល់បទល្មើសអសកម្មផ្សេងៗដែលអាចកើតមានឡើង។ ដោយ៖ អភិរក្ស