​អាល្លឺម៉ង់​ផ្តល់​ថវិកា​ចំនួន​៤៧.០៥ ​លាន​អឺរ៉ូ​ សម្រាប់​ គម្រោង​អាទិភាព​ ចំនួន​៤​
ពេលវេលាចេញផ្សាយ៖​ (កាលពី 13 កន្លងទៅ )  

ភ្នំពេញ៖ រដ្ឋាភិបាល សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ បានសម្រេចផ្តល់ ហិរញ្ញប្បទានចំនួន៤៧.០៥ លានអឺរ៉ូ សម្រាប់អនុវត្ត គម្រោង​អាទិភាព ចំនួន៤ ក្នុងឆ្នាំ២០១៣-២០១​៤ រួមមាន សុ​​ខា​​ភិបាល អភិវឌ្ឍន៍ជនបទ អភិវឌ្ឍន៍អន្តរវិស័យ និង​ការសិក្សា​ស្រាវ​ជ្រាវ ។ហិរញ្ញប្បទានថ្មីនេះ ត្រូវបានរដ្ឋាភិបាលអាល្លឺម៉ង់សន្យា ផ្តល់ក្នុងពិធីចុះហត្ថលេខាមួយរវាង លោក ឈៀង យ៉ាណារ៉ា រដ្ឋ​មន្ត្រី ប្រតិភូអមនា​យករដ្ឋមន្ត្រី  និងជាអគ្គលេខា ធិការគណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជា និងភាគីអាល្លឺម៉ង់ តំណាង​ដោ​យ ​លោក Andreas Pfeil ប្រធានទទួលបន្ទុក តំបន់អាស៊ីកណ្តាល អាស៊ីបូព៌ា ឡាវ កម្ពុជា នៃក្រសួងសហប្រតិបត្តិការ​សេដ្ឋកិច្ច និងអភិវឌ្ឍន៍អាល្លឺម៉ង់BMZ នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ។

លោក ឈៀង យ៉ាណារ៉ា តំណាងរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍ថា រដ្ឋាភិបាល​ កម្ពុជា ប្តេជ្ញាខ្ពស់បន្តកែទម្រង់ ស៊ីជម្រៅ​លើ អភិបាលកិច្ចល្អ ជាពិសេសការ ប្រយុទ្ធប្រ​ឆាំងអំពើ ពុករលួយ គឺជាស្នូលនៃ កិច្ចប្រឹងប្រែងរបស់ រាជរដ្ឋាភិបាល ដូចបានគូស​ប​ញ្ជា​​ក់ នៅក្នុងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៣។រដ្ឋាភិបាលសូមថ្លែងអំណរគុ​ណ​ចំពោះប្រជាជន និងរដ្ឋាភិបាល​អាល្លឺម៉ង់ ដែលបានសន្យា ផ្តល់ហិរញ្ញប្បទាននាពេ​លនេះ។លោក Andreas Pfeil តំណាងរដ្ឋាភិបាលអាល្លឺម៉ង់ បានមាន​ប្រសាសន៍​ថា  ការ​សន្យាផ្តល់​ហិរញ្ញប្បទាន នាពេលនេះ ស្តែង ពីឆន្ទៈរបស់រដ្ឋាភិបាល អាល្លឺម៉ង់ ក្នុងការគាំទ្រ កិច្ចប្រឹងប្រែង របស់​រដ្ឋាភិបាល​កម្ពុជា ក្នុងការប្រយុទ្ធ ប្រឆាំង នឹងភាពក្រីក្រ។

លោកថាកិ​​ច្ច​សហប្រ​តិ​បត្តិការកម្ពុជា-អាល្លឺម៉ង់​ មានគោលដៅពង្រឹងការលើក កម្ពស់សិទ្ធិមនុ​ស្ស​ និងចូលរួមចំណែកកែលំអ ជីវ​ភាព​រស់នៅរបស់ប្រជាជនកម្ពុជា។ចំណែក លោក Baron von Marschall  ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជា ដែលមានវត្តមាន ក្នុងពិធី ចុះហត្ថលេខានោះដែរ បានមានប្រសាសន៍ថា អាល្លឺម៉ង់លើកទឹកចិត្តអោយរដ្ឋាភិបាលកម្ពុជា បន្តកែទម្រង់​ស្របតាម​លទ្ធ​ផល ដែលស្តែង ចេញតាមរយៈការបោះឆ្នោត អាណត្តិទី៥នេះ ហើយរដ្ឋាភិបាលអាល្លឺម៉ង់ នឹងបន្តគាំទ្រដល់ដំណើរការនៃ ការកែ​ទម្រង់​នេះ។គួរបញ្ជាក់ថា ហិរញ្ញប្បទានសហប្រតិបត្តិការ ដែលផ្តល់ដោយរដ្ឋាភិបាល សហព័ន្ធអាល្លឺម៉ង ចាប់តាំងពីផ្តើម​ទំនាក់​ទំនង​កម្ពុជា­­-អាល្លឺម៉ង់ នៅក្នុងឆ្នាំ១៩៦០មក មានទំហំសរុ​ប ៣០៣ លានអឺរ៉ូ៕ ដោយ ៖ រតនា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

​កម្ពុជានឹងធ្វើ​ជាម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​ និរន្តរភាព​ប្រព័ន្ធ​កសិ​ចំណី​អាហារនៃ​សហគមន៍​អាស៊ាន​នៅថ្ងៃស្អែក​
កសិកម្ម • កាលពី​ : 12 កន្លងទៅ • បើកមើល : [841]

ភ្នំពេញ៖ អគ្គលេខាធិការដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងឲ្យរាជរដ្ឋាភិបាល នៃ ព្រះរាជាណា ចក្រកម្ពុជានិងអង្គការ GIZ នឹងធ្វើជាម្ចាស់ផ្ទះតំណាងឲ្យសហគមន៍អាស៊ាននៃកម្មវិធី «និរន្ត​រភា​ពប្រព័ន្ធកសិចំណីអាហារ នៃស​... អានបន្ត


​​​កម្ពុជា​​នាំចេញ​​​អង្ករ​ទៅ​​បរទេស​​បាន​ជាង​ ​៤,៨​​ ម៉ឺន​តោន​​ រយៈពេល​​២​​ខែ​ដើម​​ឆ្នាំ​នេះ​​
កសិកម្ម • កាលពី​ : 12 កន្លងទៅ • បើកមើល : [879]

ភ្នំពេញៈ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​លេខាធិការដ្ឋាន​ច្រកចេញចូល​តែមួយ​សម្រាប់​បំពេ​ញ​បែប​បទ​​នាំ​ចេញ​​អង្ករ​នៃ​ក្រុមការងារ​ផ្នែក​ស្រូវ​អង្ករ​នៃ​វេទិកា​រាជរដ្ឋាភិបាល-ផ្នែក​ឯកជន។ ប្រទេ​ស​​កម្ពុ​ជា​យើង បាននាំ​ចេញ​នូវ​... អានបន្ត


​រដ្ឋាភិបាល​សម្រេចបង្កើន​ទុន២៦​លានដុល្លារ​អាមេរិកដល់​មូលនិធិទ្រទ្រង់​និង​អភិវឌ្ឍន៍​​វិស័យក​​សិកម្ម​
កសិកម្ម • កាលពី​ : 12 កន្លងទៅ • បើកមើល : [907]

ភ្នំពេញ៖ រដ្ឋាភិបាលសម្រេចបង្កើនទុន២៦លានដុល្លារអាមេរិកដល់មូលនិធិទ្រង់ទ្រង់និងអភិវ ឌ្ឍន៍វិស័យកសិកម្ម ដើម្បីពង្រីកការផ្តល់ឥណទានដល់វិស័យស្រូវអង្គរ នៅកម្ពុជា និងជំរុញការនាំអង្ករ​ចេញឱ្យបានជាង១លាន​តោន​... អានបន្ត


​ប្រទេសកម្ពុជា​នាំអង្ក​រចេញ​ទៅក្រៅសិ្ថតក្នុង​ប្រព័ន្ធអនុ​គ្រោះ​ បានចំនួន ​៣៨៥.២៩៦​តោនកាលពីឆ្នាំ២០១៣ ​
កសិកម្ម • កាលពី​ : 12 កន្លងទៅ • បើកមើល : [915]

ភ្នំពេញ: កាលពីឆ្នាំ​២០១៣កន្លងទៅថ្មីៗនេះ ព្រះរាជាណាចក្រកម្ពុជា​បាន​នាំ​អង្ករ​ចេញទៅក្រៅ​ប្រទេស​ដោយ​ស្ថិត​នៅ​ក្រោម​ប្រព័ន្ធ​អនុគ្រោះបាន​ចំនួន ៣៨៥.២៩៦ តោន កើនឡើង​ប្រមាណ៥១ភាគរយ... អានបន្ត


​ទិន្នផលស្រូវ​នៅកម្ពុជា​បាន​កើន​ជាង​៣ម៉ឺ​ន​តោន ​បើទោះ​បីទទួល​រងគ្រោះ​ទឹកជំនន់​ក៏ដោយ ​
កសិកម្ម • កាលពី​ : 12 កន្លងទៅ • បើកមើល : [892]

ភ្នំពេញៈ ទិន្នផល​ស្រូវកម្ពុជា​បានកើន​ឡើងជាង​៣ម៉ឺនតោន​ក្នុង​ឆ្នាំ២០១៣​ បើ​ទោះបី​ជា​កម្ពុជា​បាន​​​​​​ជួប​ប្រទះ​នូវ​គ្រោះ​ធម្មជាតិ​ទឹកជំនន់​ និង​គ្រោះរាំង​ស្ងួត​ធ្ងន់ធ្ងរ​ក៍ដោយ​។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

អំពើ​ហឹង្សា​នៅតំ​បន់ ​Xinjiang​ ឆក់យក​ជី​វិត​មនុស្ស​ ២នាក់​

ប្រទេសចិន៖ កាលពីពេលថ្មីៗនេះ ការបាញ់ប្រហារគ្នាដ៏សាហ...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [402]


​កម្ពុជា-វៀតណាម ​បញ្ចប់​ការចរចា​សន្ធិ​សញ្ញា​ស្តីពី​បត្យាប័ន​

ភ្នំពេញ៖បន្ទាប់ពីកិច្ចចរចាលើ សេចក្តីព្រាងសន្ធិសញ្ញ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [444]


អត់ចេះអីសោះបន្លំធ្វើគ្រូខ្មែរ ដើម្បីបានលេងប្រដាប់ភេទស្រីៗ

អត់ចេះអីសោះបន្លំធ្វើគ្រូខ្មែរដើម្បីប...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [449]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 337 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 646 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 542 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1230745​ នាក់