លោក វ៉េង សិរីវុឌ្ឍ ចុះជួបសកម្មជន និងអ្នកគាំទ្រចំនួនជាង៧០០នាក់នៅ ខេត្តកំពង់ចាម
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

ខេត្តកំពង់ចាមៈ  គណៈប្រតិភូ ក្រុមការងារពង្រឹងមូល​ដ្ឋានខេត្តកំពង់ចាមនិងជាបេក្ខជន​តំណាង​រាស្ត្រមណ្ឌល​
កំពង់ចាមជាច្រើនរូប កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៣ ដែលដឹកនាំដោយលោក វ៉េង សិរីវុឌ្ឍ​ទេសរដ្ឋមន្ត្រី
ទទួលបន្ទុកបេសកកម្មពិសេស​អមដំណើរដោយ  លោក  ទុំ សម្បុរ  ប្រធាន​គណៈ​កម្មកា​រប្រតិ​បត្តិ, ​លោក អ៊ុន
សុគន្ធ អនុ​ប្រធាន​គណៈកម្មកា​រ​ប្រតិបត្តិខេត្ត និងជា​ប្រធាន​ក្រុមការងា​រស្រុកកំពង់សៀម,  លោក សូរ  ណាត
ប្រធានក្រុមការងារស្រុក​ចម្ការលើ , លោក​ វ៉េង  សុទ្ធវុធ  អនុប្រធាន​ក្រុមការងារ​ស្រុកកំពង់​សៀម,លោក ជិន
សុធា អនុប្រធានក្រុមការងារខេត្ត, លោក   កូយ   សុខារិទ្ធ ក្រុមការងារខេត្ត,លោក  ស៊ឹម ស៊ូយុង អនុប្រធាន
ក្រុមការងារខេត្ត,​សហជីវិន តឹក វាសនា អនុប្រធានក្រុមការងារខេត្តឯកឧត្តម ,ទឹម លាង​ឈឿន អនុប្រធាន
គណៈកម្មការ​ប្រតិបត្តិ​ខេត្ត និងសហជីវិន​ជា​ប្រធាន​គណៈ​កម្មការ​​ប្រតិបត្តិ  ស្រុក និងឃុំ បាន​ចុះ​ទៅសំណេះ
សំណាល​ជាមួយ​ប្រជាពលរដ្ឋជាង ៧០០នាក់ ក្នុងឃុំ​ត្រពាំងព្រះ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។

ក្នុងឱកាសនោះ លោក ទុំ សម្បុរ បានថ្លែង​អំណរគុណចំពោះសមាជិក-សមាជិកាទាំងអស់​ដែល​ខិតខំ​ចំណាយ
​ពេលវេលា​មកចូល​រួមក្នុង​ពិធីសំណេះសំណាលនាថ្ងៃនេះ ។ លោកក៏បាន​បញ្ជាក់ថា គណបក្ស​ហ្វ៊ុនស៊ិន​ប៉ិចជា​
គណបក្ស​បង្រួបបង្រួមជាតិ ជាគណបក្សបង្កើត​ដោយស្នាព្រហស្ថ របស់អតីត​ព្រះមហាវិរក្សត្រ ព្រះបរមរតន
កោដ្ឋិ ដែលជាបិតាបង្រួបបង្រួមជាតិ ស្ថាបនា ជាតិ ។ កាលពី​សម័យ​រាជានិយម​ក្រោម​ព្រះរាជ​កិច្ចរបស់សម្តេច
ឪ សម្តេចតា សម្តេច​តាទួត នៃយើង ព្រះរាជាណាចក្រកម្ពុជា ជាម្ចាស់​លើជោគ​វាសនា​របស់ប្រទេស  ប្រាក់ចំ
ណូល​ដែល​បានមកគឺ បញ្ចូលឃ្លាំងរបស់រដ្ឋ​ទាំង​អស់  យើងផលិត នាំចេញ  យើងបាន​ប្រមូល​រូបិយប័ណ្ណ​ចូល
ស្រុក ប្រទេសយើងរីកចម្រើន ជា​ប្រទេសនាំចេញ ជាអ្នកលក់ យើងមាន​មុខមាត់ ។

លោកបន្តថា បច្ចុប្បន្ន​យើងជា​អ្នកនាំចូល យើងប្រើប្រាស់​របស់គេ ដូច្នេះហើយយើង​ត្រូវរួបរួមគ្នា សាមគ្គីគ្នា ឲ្យ
មាន​ឯកភាព​ជាតិ ដើម្បីធ្វើឲ្យជាតិ​យើង​មានមុខមានមាត់ ក្លាយជា​ផលិតករ ជាអ្នកលក់ដូចកាល​ពីសម័យសង្គ
ម​រាស្ត្រ​និយម​ដែលដឹកនាំ​ដោយព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ សម្តេចឪ សម្តេចតា សម្តេច​តាទួតនយើង ។    លោកបញ្ជាក់ថា ​ គណបក្សហ៊្វុនស៊ិនប៉ិច  មិនយកខ្មែរណា​ជាសត្រូវឡើយ  គណបក្សហ៊្វុនស៊ិនប៉ិចជាគណ
បក្ស​បង្រួបបង្រួមជាតិ គណបក្សផ្សះផ្សារជាតិ ការពារផល​ប្រយោជន៍រាស្ត្រ នាំមកនូវ​ការអភិវឌ្ឍ ដូចដែលគណ
បក្សហ៊្វុនស៊ិនប៉ិចធ្លាប់បានធ្វើ​កន្លង​មក កាលពីគណបក្សបានឈ្នះ​ឆ្នោតកាល​ពីឆ្នាំ១៩៩៣កន្លងមក គឺយកគ្រប់
គណបក្ស​ទាំងអស់​មកចូលរួម ក្នុងរាជរដ្ឋាភិបាល​ដឹក​នាំដោយគណបក្សហ៊្វុនស៊ិនប៉ិច ឲ្យតែគណបក្សនោះ​មាន
អាសនៈនៅក្នុង​រដ្ឋសភា ។ គណបក្ស​ហ៊្វុនស៊ិនប៉ិចជាគណបក្សទន់ភ្លន់ គណបក្សបង្រួប​បង្រួម គឺជាគណបក្ស
ដែលប្រកាន់​យកនូវ សីល សមាធិ និងបញ្ញា ដើម្បីដឹកនាំប្រទេសឲ្យមាន​ភាពរីកចម្រើន ពលរដ្ឋមានការងារ​ធ្វើ
ជីវភាពសមរម្យ ថ្លៃថ្នូ  ។

លោកបានគូសបញ្ជាក់​បន្ថែម​ថា គណបក្ស​ហ៊្វុនស៊ិនប៉ិច បាន​រួម​ចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍប្រទេស
ជាតិ មិនមែនដូច​មជ្ឈដ្ឋានខ្លះ ចេះតែចោទប្រកាន់ថា​គណបក្សហ៊្វុនស៊ិនប៉ិចមិនបានធ្វើអីនោះឡើយ ។សមិទ្ធ
ផល​នានាដែល បានកើតឡើងក្នុង​ព្រះរាជាណាចក្រកម្ពុជា ជាភស្តុតាងបញ្ជាក់ថានេះសុទ្ធ​តែ​ជា​ការ​រួម​ចំណែក
​របស់គណបក្ស​ហ៊្វុនស៊ិនប៉ិច គ្មានហ៊្វុនស៊ិនប៉ិច គឺគ្មានការបង្រួបបង្រួមជាតិ គ្មានការ​អភិវឌ្ឍ និងគ្មានសន្តិភាព​
នោះឡើយ ។ ដូច្នេះសូមឲ្យបងប្អូនពិចារណា និងបោះឆ្នោត​ជូន​គណបក្ស​​ហ៊្វុនស៊ិនប៉ិចដើម្បី​កសាងសុខសន្តិ
ភាព ការបង្រួបបង្រួមជាតិ ការអភិវឌ្ឍប្រទេស​ជាតិ ឲ្យដូច​កាលពីសម័យ​សង្គមរាស្ត្រ​និយមដែលដឹកនាំដោយ
សម្តេចឪ សម្តេចតានៃយើងទាំង​អស់​គ្នា។ លោក ទុំ សម្បុរ ក៏បានពន្យល់អំពីគណបក្សហ៊្វុនស៊ិនប៉ិច ដែលបាន
សរសេរអក្សរកាត់ រ.រ.ជ.ក.ឯ.អ.ស.ស ជូនដល់អ្នកចូលរួមថា រ មកពីពាក្យថា រណសិរ្ស , រ មួយទៀតមកពី​ពាក្យ
ថា រួបរួមជាតិ , ជ មកពីពាក្យថា ជាតិ , ក មកពីពាក្យថា កម្ពុជា , ឯ មកពីពាក្យថា ឯករាជ្យ អ អព្យាក្រិត ប្រែមក
ថាមិនលំអៀង គឺដើរផ្លូវកណ្តាល , ស មកពីពាក្យថា សន្តិ គឺមិនមានសង្គ្រមរាំងជល់, និង ស មួយ​ទៀត​មក​ពី
ពាក្យថា សហប្រតិបត្តិការ ។

ដូច្នេះពាក្យ រ.រ.ជ.ក.ឯ.អ.ស.ស ​មានន័យថា​យើងរួបរួមគ្នាជា​ជាតិ​កម្ពុជាតែមួយ  យើងមានឯករាជ្យភាព មិនចំ
ណុះបរទេស មិនជាន់ក្រោម​នឹម​ត្រួតត្រា​របស់​បរទេស ដែលជាបំណងរបស់គណបក្សហ៊្វុនស៊ិនប៉ិច គឺបណ្តេញ​
បរទេសឈ្លានពាន ដើម្បី​ប្រទេស​មានសុខសន្តិភាព គ្មានចម្បាំងរាំងជល់ និង គណបក្សធ្លាប់ធ្វើ​សហប្រតិបត្តិ​
ការជាមួយ​គណបក្សខ្មែរដែលឈ្នះឆ្នោតទាំងអស់ក្នុងប្រទេសកម្ពុជា។ ជាមួយ​បរទេស យើងមិន​ចំណុះបរទេស
តែយើងមានកិច្ចសហប្រតិបត្តិការជាមួយប្រទេសក្នុងតំបន់ និងក្នុងសាកល​លោកយើងប្រកាន់យកមាគ៌ាកណ្តា
លមិនលំអៀង មានន័យថាប្រទេសទាំង​អស់ជាមិត្តរបស់កម្ពុជា ប្រទេស​ទាំងអស់គឺអាស្រ័យគ្នាទៅវិញទៅមក ។

ជាមួយគ្នានោះ លោក វ៉េង សិរីវឌ្ឍ  ទេសរដ្ឋមន្រ្តី   ក៏បានផ្តាំ​សួរសុខទុក្ខពីសម្តេច រាជបុត្រី  ព្រះអនុជ  នរោត្តម
អរុណរស្មី ប្រធាន​គណបក្ស ហ៊្វុនស៊ិនប៉ិច និងជា​បេក្ខភាពលេខរៀងទី១ មណ្ឌលកំពង់ចាមជូនដល់ អ្នកចូលរួម​
ទាំងដោយ​បាន​បញ្ជាក់​យ៉ាង​ច្បាស់ថា សូមឲ្យប្រជាពលរដ្ឋទាំងអស់ប្រកាន់នូវធម៌ខន្តី ចេះអត់ធ្មត់ កុំបង្ក​ជម្លោះ
រវាង​ខ្មែរនិងខ្មែរ កុំជេរគ្នា កុំគម្រាមកំហែងគ្នា ត្រូវនាំគ្នាមក ដោះស្រាយបញ្ហា​ដោយ​ធម៌ត្រជាក់ ។ ខ្មែរបច្ចុប្បន្ន
លែងដឹងខុសត្រូវ មិនស្គាល់ច្បាប់​ទម្លាប់ សូម្បីតែបងប្អូន​បង្កើត​ក៏មិនចេះអត់ឳនឲ្យគ្នាដែរ គេលែងដឹងខុសត្រូវ
ដោយប្រកាន់យកឈ្នះ​រៀងៗខ្លួន ដែលទីបញ្ចប់​គឺចាញ់ទាំងអស់គ្នា ដោយខ្មែរជាអ្នកចាញ់។ លោក បាន​សំណូ
ម​ពរឲ្យអ្នកចូលរូម​បោះឆ្នោត​ជូនគណបក្សហ៊្វុនស៊ិនប៉ិច មានលំដាប់លខរៀងទី២ ក្នុងសន្លឹកឆ្នោត​និងថ្វាយ
អំណាចជា​នាយករដ្ឋមន្ត្រីដល់​សម្តេចប្រធាន  ដើម្បីព្រះអង្គមានឳកាសបានផ្សះផ្សាជាតិ បង្រួបបង្រួមជាតិ
និងកសាងអភិវឌ្ឍប្រទេសបានរីកចម្រើនដូចប្រទេសនានាលើសាកលលោក៕ ស.ស្អាត

 

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ក្រសួងមហាផ្ទៃ ឯកភាពឲ្យសម្តេចនរោត្តម រណឫទ្ធិ បង្កើតបក្សថ្មី
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [734]

ភ្នំពេញ​៖ កាលពី​ថ្ងៃទី​០១ ខែមេសា ក្រសួងមហាផ្ទៃ បាន​ឯកភាព​ចំពោះ​សំណើ​របស់ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែល​សុំ​បង្កើត​គណបក្ស​ថ្មី ដែលមាន​ឈ្មោះថា «​សង្គម​​រាស្ត្រ រាជាធិបតេយ្យ​»​ការឯកភាព​នេះ ... អានបន្ត


​សម្តេច​ក្រុមព្រះ​ អំពាវនា​វឲ្យគណបក្សសង្គ្រោះ ​ជាតិ ​ចូល​ ប្រជុំសភា​
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [756]

ភ្នំពេញៈ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ អំពាវនាវឲ្យតំណាងរាស្រ្តជាប់ឆ្នោត នៃ​គណបក្សសង្គ្រោះជាតិទាំង៥៥រូប ចូល​រួម​ប្រជុំសភាជាតិ ដើម្បីជាប្រយោជន៍​ដល់ប្រជា​ពល​​​រដ្ឋជាម្ចាស់ឆ្នោត។ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន កាលពីព្រឹកថ្ងៃទី១៦......... អានបន្ត


​ក្រុមការងារ​ គណៈ​កម្មការចម្រុះ​ទាំងពី​រឯកភាព​១៤ចំណុច ​
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [800]

ភ្នំពេញៈ គណៈកម្មការ​ចម្រុះ គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ជួបប្រជុំ​គ្នា នៅ​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០ ១៤ នៅ​វិមាន​ព្រឹទ្ធសភា និង​បាន​ព្រមព្រៀង បញ្ចូល​ក្នុង​ក្របខ័ណ្ឌ​កំណែទម្រង់ ការបោះឆ្នោត នូវ​ប្រធាន​សរុប​១៤​ចំណុច​ដូច ខាងក្រោម​។​... អានបន្ត


​ទំហំពាណិជ្ជ​កម្ម​របស់​កម្ពុជា​នៅខែមករា និង​កុម្ភៈ ​ទទួលបានប្រមាណជាង ​២,៩​៥​ពាន់​​លានដុល្លារ​
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [695]

ភ្នំពេញៈកាលពីខែ មករា និងកុម្ភៈ ​ដើមឆ្នាំ២០១៤ ទំហំ​ពាណិជ្ជកម្ម​សរុប​របស់​ប្រទេស​កម្ពុជា គឺ​មាន​ប្រមាណ​ជាង ២,៩៥ ពាន់​​​​លាន​ដុល្លារ ដោយបាន​កើនឡើង៩ភាគរយ​ធៀប​ទៅនឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ២០១៣ ដែល​មានតែ​ចំនួន ២,៧ ពាន់​... អានបន្ត


​រាជធានីភ្នំពេញ ​កំណត់លេខរៀ​ងការបោះឆ្នោត​​ជ្រើសតាំង​​សមាជិក​ក្រុមប្រឹក្សា​រាជធានី​រួ​ចរាល់​​ហើយ​​នៅក្នុង​​សន្លឹក​​ឆ្នោត
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [654]

ភ្នំពេញ៖ នៅ​រាជធានី​ភ្នំពេញបាន​ចាប់ឆ្នោតកំណត់​លេខ​រៀង​គណបក្សនយោបាយ នៅលើ​សន្លឹកឆ្នោត​រួចរាល់​ហើយ កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៤ សម្រាប់​ការរៀបចំ​បោះឆ្នោត​ជ្រើសតាំង សមាជិក​ក្រុមប្រឹក្សា រាជធានី-ខេត្ត-ក្រុង-ស្រុ ក-​ខណ្ឌ អាណត្តិ​ទី​២ នា​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១៤ ខាង​មុខនេះ​។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

គ្រោះអគ្គិភ័យាបានកើតឡើងនៅរាជធានីភ្នំពេញ មានចំនួន១០៥លើក កើនឡើងជាងឆ្នាំមុន ២៩ករណីក្នុងឆ្នាំ២០១៣

ភ្នំពេញ៖ ក្នុងរយៈពេល ១ ឆ្នាំ​២០១៣កន្លង​​មកនេះ មានម...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [395]


យុវជន២០១៣ ៖ សង្រ្គាមកើតឡើងគឺមកពី យុវជនមិនយកចិត្តទុកដាក់ការពារសន្តិភាព

យុវជន២០១៣ ៖ សង្រ្គាមកើតឡើងគឺមកពីយុវជនមិនយកចិ...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [431]


តំលៃ​ឧស្ម័នក្នុង​ចក្រ​ភពអង់​គ្លេសនឹង​ឡើង​ដល់ ​៩.២%​

ចក្រភពអង់គ្លេស៖ តំលៃឧស្ម័នស...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [366]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 407 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 1298 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 864975​ នាក់