​អូស្រ្តាលីផ្តល់​ជំនួយ​ឥត​សំណង​ចំនួន​៦,១១ ​លាន​ដុល្លារ​ តាម​រយៈ ​ADB​ សម្រាប់​គម្រោង​ថាម​ពលជន​បទ​
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

ភ្នំពេញ៖ រដ្ឋាភិបាលអូស្ត្រាលី តាមរយៈ  ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ជំនួយឥតសំណង ចំនួន៦,១១ លានដុល្លារអាមេរិក ដើម្បីអោយប្រជាពលរដ្ឋ នៅតាមទីជន​បទទទួលបាន អគ្គិសនីប្រើប្រាស់ដែលមាន​តម្លៃ​សមរម្យ​​។កិច្ចព្រមព្រៀង ហិរញ្ញប្បទានឥតសំណង  គ​ម្រោ​ង​ថាមពលជនបទគ្រោងនឹងចំណាយថវិកាសរុប ចំនួនប្រមាណ ១០,៩២ លានដុល្លារអាមេរិក ក្នុងនោះមាន ហិរញ្ញប្បទានឥតសំណង របស់ រដ្ឋាភិបាលអូស្រាលី​តាម​រយៈ ADB ចំនួន៦,១១លានដុល្លារ អាមេរិក  ការរួមចំណែកបដិភាគរបស់ រដ្ឋាភិបាលកម្ពុជាចំនួន ២លាន​ដុល្លារអាមេរិក និងការចូលរួមពីអគ្គិសនីកម្ពុជា ចំនួន២,៨លានដុល្លារអាមេរិក ត្រូវបានចុះ ហត្ថលេខានៅថ្ងៃនេះ ដោ​យ​​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច​ និង និងលោក Peter J.Brim​b​le​ នាយករងរបស់ ADB ប្រចាំ​កម្ពុជា ។

លោក Peter J.Brimble នាយករងរបស់ ADB ប្រចាំកម្ពុជា បានមានប្រសាសន៍ថា គ​ម្រោ​ង​នេះគាំទ្រដល់គោល​បំណង​សំខាន់មួយរបស់ ADB នោះគឺការ បង្កើនលទ្ធភាពទទួលបានថាមពល ដែលមានតម្លៃសមរម្យ ដល់​ប្រជាពល​​រដ្ឋ ក្រីក្រ នៅក្នុងប្រទេសកម្ពុជា ។ហើយ គម្រោងនេះ ត្រូវបានរៀបចំឡើង ស្របទៅតាម តម្រូវការរបស់​វិស័យ ថាមពល ហើយវានឹងឆ្លើយតប ចំពោះតម្រូវការបន្ទាន់ ផ្នែកអគ្គិសនីភាវូបនីយកម្មជនបទ ដែលមានសារៈ​សំខាន់ យ៉ាងខ្លាំង ការកាត់បន្ថយភាពក្រីក្រ ក៏ដូចជាលើកកម្ពស់ជីវភាព និងភាពសុខមាលភាព​របស់ប្រជាពលរដ្ឋ​ជនបទ។

សេចក្តីប្រកាសព័ត៌មានរបស់ ADB បានអោយដឹងថា ជំនួយឥតសំណង៦,១១លានដុល្លារ របស់អូស្រ្តាលីនេះ នឹង​ត្រូវយកទៅ សាងសង់បណ្តាយអគ្គិសនីវ៉ុលតា មធ្យមប្រវែង ២២០ គីឡូម៉ែត្រ និងបណ្តាយវ៉ុលតា ទាបប្រវែង ៤០០​គីឡូម៉ែត្រ នៅខេត្តស្វាយរៀង។ គម្រោងនេះ នឹងភា្ជប់ប្រជាពលរដ្ឋ៨០០០គ្រួសារទៀត ទៅនឹងបណ្តាញអគ្គិសនី​ក្នុងខេត្តនេះផងដែរ។តាមផែនការ  គម្រោង នេះនឹងលើកទឹកចិត្ត អោយមានការប្រើប្រាស់ចង្រ្កាន​ពិសេសរហូត​ដល់ ៩ម៉ឺន ចង្រ្កាន នៅតាមជនបទក្នុងខេត្តកំពង់ចាមផងដែរ៕ ដោយ ៖ រតនា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

កម្ពុជានឹងធ្វើខ្លួនឲ្យទៅជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៥០
សេដ្ឋកិច្ច • កាលពី​ : 10 កន្លងទៅ • បើកមើល : [818]

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលនីតិកាលទី៥នេះ បានសម្តែងនូវមហិច្ឆិតាក្នុងការដឹកនាំប្រទេស​ក្លាយពីប្រទេស​​ដែល​មានចំណូលទាប​ ទៅជាប្រទេស​មាន​ចំណូល​មធ្យម កម្រិតទាប ក្នុង រយៈពេលខ្លីខាងមុខនេះ ... អានបន្ត


​អូស្ត្រាលី​ផ្តល់​​ហិរញ្ញប្បទា​ន​​ប្រមាណ​៨៥,៣​​លាន​ដុល្លារ​លើ​កិច្ច​សហការអភិវឌ្ឍ​​កម្ពុជា​
សេដ្ឋកិច្ច • កាលពី​ : 10 កន្លងទៅ • បើកមើល : [699]

ភ្នំពេញៈ រដ្ឋាភិបាល​អូស្ត្រាលី​គ្រោង​ផ្តល់​ហិរញ្ញប្បទាន​កិច្ចសហប្រតិបត្តិការ​ស​ ម្រា​ប់​ឆ្នាំ​២០១៣-២០១៤ ប្រមាណ​៨៥,៣ លាន​​ដុល្លារ​អាម៉េរិក ដើម្បី​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា ដោយ​ផ្តោតជាសំខាន់​លើ គម្រោង​ក្នុង​វិស័យ​សុខាភិបាល​អប់រំ និង​បណ្តុះ​បណ្តាល កសិកម្ម អភិបាលកិច្ច ហេដ្ឋារចនាសម្ព័ន្ធ និង​បោសសម្អាត​មីន​ផងដែរ​។​... អានបន្ត


​ក្រុមហ៊ុនធានារ៉ាប់រង​រដ្ឋកាមិនកូ​ កើនទុន​ដល់៤២លាន​ដុល្លារក្នុង​ឆ្នាំ​២០១៣​
សេដ្ឋកិច្ច • កាលពី​ : 10 កន្លងទៅ • បើកមើល : [787]

ភ្នំពេញ៖ ក្រុមហ៊ុនធានារ៉ាប់រងរដ្ឋកាមិនកូ បានកើនទុនហៅថា បុព្វលាភរ៉ាប់រងដល់ទៅ៤២លាន​ដុល្លារក្នុងឆ្នាំ២០១៣ បើគិត ជាភាគរយស្មើនឹង១៥ភាគរយ។បុព្វលាភនេះ គិតចាប់ពីឆ្នាំ​២០០​២​ដែលមានទុនតែ៤លានដុល្លារអាមេរិកតែប៉ុណ្ណោះ​របាយ​... អានបន្ត


​អូស្ត្រាលីបានផ្ដ​ល់​ជំនួយ៦០០ ​លានដុល្លារដល់កម្ពុជា​
សេដ្ឋកិច្ច • កាលពី​ : 10 កន្លងទៅ • បើកមើល : [619]

ភ្នំពេញៈ ​អូស្ត្រាលី​បានផ្ដល់​ជំនួយ​ជិត ៦០០ លាន​ដុល្លារ​អាមេរិក​មក​ឲ្យ​ប្រទេស​កម្ពុជា សម្រាប់​ការ​កាត់បន្ថយ​ភាពក្រីក្រ តាម រយៈ​ការអភិវឌ្ឍ​សេដ្ឋកិច្ច ប្រកបដោយ​ចីរភាព ហើយ​ជំនួយ​អូស្ត្រាលី​គឺ​ផ្ដោតទៅលើ​វិស័យ​សុខាភិបាល និង អប់រំ និង​ទៅលើ​ការលើកកម្ពស់​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​ត​ភ្ជាប់ ការ​ដឹកជញ្ជូន​ផលិតផល​កសិកម្ម​មក​កាន់​ទីផ្សារ​ផងដែរ។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

ក្រុម Arsenal ប៉ះក្រុម Manchester City នៅយប់នេះ តើក្រុមមួយណាជាអ្នកឈ្នះ?

បាល់ទាត់៖ នៅរាត្រីយប់នេះ នៅវេលាម៉ោង ១២និង៣០នាទីក្រ...អានបន្ត

សិល្បះ និងកីឡាអន្តរជាតិ • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [557]


វិស័យទេសចរណ៍ជាមាសបៃតង ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា

វិស័យទេសចរណ៍ជាមាសបៃតងក្នុងការអភិវឌ្ឍសេដ្ឋកិច...អានបន្ត

ពាណិជ្ជកម្ម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [355]


និស្សិត ក្រីក្រ១០នាក់ទទួលអាហារូបកណ៏ជួសជុលបច្ចេកទេសរយៈពេល២ឆ្នាំ

បច្ចុប្បន្នកម្ពុជា ជាប្រទេសមួយដែលប្រកបដោយ សុខសន្តិ...អានបន្ត

ដំណឹងអាហារូបរករណ៍ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [711]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 273 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 2067 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 865744​ នាក់