កម្ពុជារៀបចំ​បុណ្យ​អង្ករ​ជា​លើក​ទី​១ នៅ​ឯខេត្ត​សៀមរាប​គោល​បំណង​សំខាន់​បង្ហាញ​អំពី​គុណ​ភាព​អង្ករ​របស់​ប្រទេស​ខ្លួន​
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

 

        ភ្នំពេញ៖ កាល​ពី​ព្រឹកថ្ងៃទី ១១ តុលា សហព័ន្ធ​អ្នក​នាំ​ចេញអង្ករ​​កម្ពុជា បានរៀប​ចំ​ពិ​ធី​បុណ្យ​អង្ករ​កម្ពុជា​​លើក​ទី​១ ​ដែល​ប្រារព្ធ​ឡើង​នៅ​ខេត្ត​សៀម​រាប ក្នុង​គោល​បំ​ណង​ផ្សព្វ​ផ្សាយ​ពី​គុណ​ភាព​អង្ករ​របស់​កម្ពុជា​​​សម្រាប់​នាំ​ចេញ​ទៅ​ក្រៅ​ប្រ​ទេសតាម​រយៈ​នៃ​ភ្ញៀវ​ទេសចរ​អន្តរ​ជាតិ ដែល​បាន​​មក​​ទស្សនា​កំ​សាន្ត​ក្នុង​ខេត្ត​​សៀម​រាប ព្រម​ទាំង​ការ​ដាស់​តឿនពញ្ញាក់​ស្មារតី​ប្រ​ជា​កសិករ​ក្នុង​ខេត្ត​នេះឲ្យ​យក​ចិត្ត​ទុក​ដាក់​លើ​បញ្ហា​ពូជ​ស្រូវ។​

        ជួបសម្ភាសន៍តាមរយៈទូរស័ព្ទពីក្រុងសៀមរាបជាមួយអ្នកសារព័ត៌មាន លោក គីម សាវុធ ប្រ​ធាន​សហព័ន្ធ​​អ្នក​នាំ​ចេញអង្ករ​​កម្ពុជាបាន​ឲ្យ​ដឹង​ថា គោល​បំ​ណង​សំ​ខាន់​នៃ​ការ​រៀប​ចំ​ពិធីនេះ គឺ​ជា​ការ​បង្ហាញ​អំ​ពី​​គុណ​ភាព​អង្កររបស់​ប្រ​ទេស​កម្ពុជា​ជូន​ដល់​ភ្ញៀវ​ទេសចរ​អន្តរ​ជាតិ ដែល​បាន​​មក​​ទស្សនា​កំ​សាន្ត​ក្នុង​ខេត្ត​សៀម​​រាបនេះ ដើម្បី​ឲ្យ​ពួក​គេជួយ​ផ្សព្វ​ផ្សាយ​បន្ត​ទៅ​ប្រ​ទេស​​​របស់​ពួក​គេ។

        លោកប្រធានសហព័ន្ធអ្នកនាំចេញអង្គរកម្ពុជាបន្តថា មហិច្ឆតារបស់សហព័ន្ឋ គឺដើម្បីពង្រីក​ការ​នាំ​ចេញ​អង្ករ និងធ្វើការដោយមិនខ្លាចនឿយហត់ ដើម្បីលើកកម្ពស់អង្ករកម្ពុជា។សហព័ន្ឋនឹងអាច​ជួយ​ដល់​គោល​ដៅសម្រេចការនាំចេញអង្ករ១លានតោនក្នុងមួយឆ្នាំចាប់ពីឆ្នាំ២០១៥ទៅ។

        លោកបន្ថែមទៀតថា រហូតមកដល់ពេលនេះសហព័ន្ធអ្នក​នាំចេញអង្ករមាន​សមាជិកចំនួន​១២០​ក្រុម​ហ៊ុនមកពីវិស័យផ្សេងៗក្នុងនោះ២៥ក្រុមហ៊ុនមកពីរោងម៉ាស៊ីនកិនស្រូវ។ សម្ព័ន្ធអ្នកនាំចេញអង្ករ​កម្ពុជា​​មិន​មែន​ជាស្ថាប័នប្រកបអាជីវកម្មសំដៅរកប្រាក់ចំណេញ​នោះឡើយពោលគឺស្ថាប័នដែល​ជួយ​សម្រប​សម្រួល​ការងារជាមួយរដ្ឋាភិបាលវិស័យឯកជនព័ត៌មានទីផ្សារបច្ចេកទេសក្នុងការកែច្នៃអង្ករ សម្រាប់​ផ្តល់ចំណេះ​ដឹង​នឹងជំនាញជូនសមាជិករបស់ខ្លួនធ្វើយ៉ាងណាអាចនាំចេញអង្ករទៅទីផ្សារអន្តរជាតិ។

លោក​បាន​បញ្ជាក់​ទៀត​ថា ក្រៅ​ពី​នេះ តាម​រយៈ​នៃ​ពិ​ធី​នេះ ក៏​ការ​ដាស់​តឿន និងពញ្ញាក់​ស្មារតី​ប្រ​ជា​កសិករ​ក្នុង​ខេត្ត​សៀម​រាប ក៏​ដូច​ជា​កសិករ​នៅ​ទូ​ទាំង​ប្រ​ទេស​កម្ពុជា ឲ្យ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ជ្រើស​​រើស​​ពូជ​ស្រូវ​ដែល​ល្អ​និង​មាន​តម្លៃ​នៅ​លើ​ទី​ផ្សារ​អន្តរ​ជាតិ ក្នុង​ខណៈ​ពេល​ដែល​អង្ករ​កម្ពុជាមិន​អាច​​​បំ​ពេញ​តាម​តម្រូវ​ការ​របស់​អតិថិជន​នៅ​ក្រៅ​ប្រ​ទេស​បាន​គ្រប់​គ្រាន់។

ពាក់​ព័ន្ធជាមួយ​នឹង​បញ្ហា​នេះ បង​ប្រុស​ឈ្មោះ ណឺយ ណាំង ជា​ប្រ​ជា​ពល​រដ្ឋ​នៅ​ក្នុង​ស្រុក​សូទ្រ​និគម ខេត្ត​សៀម​រាប បាន​សម្តែង​នូវ​ការ​ពេញ​ចិត្ត​របស់​ខ្លួនថា ពិធី​នេះ​ពិត​ជា​មាន​សារៈសំ​ខាន់​សម្រាប់​កសិករ​ដូច្នេះ​បង​ប្អូនប្រជាកសិករខ្មែរទាំងគួរ​តែ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​បញ្ហា​ពូជ​ស្រូវឱ្យស៊ីជ្រៅ​បន្ថែម​ទៀត​។

ដោយឡែក នៅក្នុងរយ:ពេល១០ខែដល់ខែតុលា២០១២ក្រសួងពាណិជ្ជកម្ម​បាននាំ​ចេញ​អង្ករចំនួន ១៤១.៤៧០តោន ដោយកើនឡើងចំនួន៤ភាគរយ បើប្រៀបធៀបរយ:ពេលដូចគ្នា​នៅ​ឆ្នាំ​២០១១។កម្ពុជា​បានទទួលលុយចំនួនជាង ៩៧លានដុល្លារពីការនាំចេញនោះ ខណ:ដែល​ឆ្នាំមុនប្រាក់​ចំណូល​មាន​ចំនួ​ន​ជាង​៧៨លានដុល្លារ។

គួរ​បញ្ជាក់​ថា បើយោងតាមរបាយការណ៍សហព័ន្ធអ្នកនាំចេញអង្ករកម្ពុជាបានឲ្យដឹងថា នៅ​ឆ្នាំ​២​០១២ បាន​នាំ​ចេញអង្ករចំនួន២០៥ពាន់តោន និង៤ខែដើមឆ្នាំ ២០១៣នេះ បាននាំចេញចំនួន ១១៨ពាន់តោនហើយ។ប្រទេស​ដែលទទួលអង្ករកម្ពុជា ច្រើនជាងគេគឺប្រទេសបារាំង បូឡូញ និង​ម៉ាឡេ​ស៊ី។ហើយ​រដ្ឋាភិបាល​បាន​ដាក់​ផែនការ ដើម្បីនាំចេញអង្ករឲ្យបាន១លានតោននៅឆ្នាំ២០១៥ ខាង​មុខនេះ៕ដោយ៖ សេរីមករា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

កម្ពុជានឹងធ្វើខ្លួនឲ្យទៅជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៥០
សេដ្ឋកិច្ច • កាលពី​ : 10 កន្លងទៅ • បើកមើល : [733]

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលនីតិកាលទី៥នេះ បានសម្តែងនូវមហិច្ឆិតាក្នុងការដឹកនាំប្រទេស​ក្លាយពីប្រទេស​​ដែល​មានចំណូលទាប​ ទៅជាប្រទេស​មាន​ចំណូល​មធ្យម កម្រិតទាប ក្នុង រយៈពេលខ្លីខាងមុខនេះ ... អានបន្ត


​អូស្ត្រាលី​ផ្តល់​​ហិរញ្ញប្បទា​ន​​ប្រមាណ​៨៥,៣​​លាន​ដុល្លារ​លើ​កិច្ច​សហការអភិវឌ្ឍ​​កម្ពុជា​
សេដ្ឋកិច្ច • កាលពី​ : 10 កន្លងទៅ • បើកមើល : [630]

ភ្នំពេញៈ រដ្ឋាភិបាល​អូស្ត្រាលី​គ្រោង​ផ្តល់​ហិរញ្ញប្បទាន​កិច្ចសហប្រតិបត្តិការ​ស​ ម្រា​ប់​ឆ្នាំ​២០១៣-២០១៤ ប្រមាណ​៨៥,៣ លាន​​ដុល្លារ​អាម៉េរិក ដើម្បី​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា ដោយ​ផ្តោតជាសំខាន់​លើ គម្រោង​ក្នុង​វិស័យ​សុខាភិបាល​អប់រំ និង​បណ្តុះ​បណ្តាល កសិកម្ម អភិបាលកិច្ច ហេដ្ឋារចនាសម្ព័ន្ធ និង​បោសសម្អាត​មីន​ផងដែរ​។​... អានបន្ត


​ក្រុមហ៊ុនធានារ៉ាប់រង​រដ្ឋកាមិនកូ​ កើនទុន​ដល់៤២លាន​ដុល្លារក្នុង​ឆ្នាំ​២០១៣​
សេដ្ឋកិច្ច • កាលពី​ : 10 កន្លងទៅ • បើកមើល : [715]

ភ្នំពេញ៖ ក្រុមហ៊ុនធានារ៉ាប់រងរដ្ឋកាមិនកូ បានកើនទុនហៅថា បុព្វលាភរ៉ាប់រងដល់ទៅ៤២លាន​ដុល្លារក្នុងឆ្នាំ២០១៣ បើគិត ជាភាគរយស្មើនឹង១៥ភាគរយ។បុព្វលាភនេះ គិតចាប់ពីឆ្នាំ​២០០​២​ដែលមានទុនតែ៤លានដុល្លារអាមេរិកតែប៉ុណ្ណោះ​របាយ​... អានបន្ត


​អូស្ត្រាលីបានផ្ដ​ល់​ជំនួយ៦០០ ​លានដុល្លារដល់កម្ពុជា​
សេដ្ឋកិច្ច • កាលពី​ : 10 កន្លងទៅ • បើកមើល : [551]

ភ្នំពេញៈ ​អូស្ត្រាលី​បានផ្ដល់​ជំនួយ​ជិត ៦០០ លាន​ដុល្លារ​អាមេរិក​មក​ឲ្យ​ប្រទេស​កម្ពុជា សម្រាប់​ការ​កាត់បន្ថយ​ភាពក្រីក្រ តាម រយៈ​ការអភិវឌ្ឍ​សេដ្ឋកិច្ច ប្រកបដោយ​ចីរភាព ហើយ​ជំនួយ​អូស្ត្រាលី​គឺ​ផ្ដោតទៅលើ​វិស័យ​សុខាភិបាល និង អប់រំ និង​ទៅលើ​ការលើកកម្ពស់​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​ត​ភ្ជាប់ ការ​ដឹកជញ្ជូន​ផលិតផល​កសិកម្ម​មក​កាន់​ទីផ្សារ​ផងដែរ។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញនៅ​តែរក្សាតម្លៃថេរដដែល​រយៈពេល​១៤​ឆ្នាំមកនេះ​​

ភ្នំពេញ៖មន្ត្រីជាន់ខ្ពស់រដ្ឋាករស្វយ័តក្រុងភ្នំពេញន...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [302]


គ្រោះថ្នាក់​​ចរាចរណ៍​នៅទីក្រុង​ Tainanmen Square ​ឆក់​យក​ជីវិត​មនុស្ស​ ៣នាក់​

ប្រទេសចិន៖ សារព័ត៌មានស៊ីនហួបានអោយដឹងថា មនុស្ស ៣នាក...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [331]


ប្រទេស​សេនី​ហ្កាល់រឹ​ប​អូស​កាប៉ាល់​នេសាទ​របស់​ប្រទេស​រូស្ស៊ី​

ប្រទេសសេនីហ្កាល់៖ កាលពីថ្ងៃសៅរ៍កន្លងមកកងទាហានរបស់ប...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [301]


ប្រទេសជប៉ុ​ន​បាន​ចាប់​ផ្តើ​ម​បង្ហោះ​ Rocket ​ទៅ​ក្នុង​បរិ​យា​កាស​

ប្រទេសជប៉ុន៖ប្រទេសជប៉ុនបានចាប់ផ្តើមបង្ហោះRoc...អានបន្ត

ព័ត៌មានច្រើនទៀត • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [630]


បាក់​ពិដាន​នៅរោង​មហោស្រព​ Apollo​ របួស ​៧៦នាក់​

ទីក្រុងឡុងដ៍៖ កាលពីយប់ថ្ងៃព្រហស្បត្តិ៍ម្សិលមិញ មនុ...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [330]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 17 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 61 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 148 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 743742​ នាក់