បេសកជនពិ​សេស អ​ង់​គ្លេស ស្វែងយល់ អំពីដំ​ណើរ​ការ​ កំណែទ​ម្រង់ ​ប្រព័ន្ធ​យុត្តិធម៌ និ​ងតុលាការនៅកម្ពុ​ជា
ពេលវេលាចេញផ្សាយ៖​ (កាលពី 12 កន្លងទៅ )  

ភ្នំពេញ៖ បេសកជន ពិសេសរបស់ នាយករដ្ឋមន្ត្រីចក្រភព អង់គ្លេស ទទួលបន្ទុកពាណិជ្ជកម្ម ជាមួយ កម្ពុជា ឡាវ និងវៀតណាម មកស្វែងយល់ ពីដំណើរការ កំណែទម្រង់ ប្រព័ន្ធយុត្តិធម៌ និងតុលាការ ការប្រឆាំ​ង ​អំ​​​ពើពុករលួយ ក្នុងប្រទេសកម្ពុជា។ ក្នុងជំនួបពិភាក្សា ជាមួយ លោក គាត ឈន់ ឧបនាយករដ្ឋមន្ត្រីប្រចាំការ  លោក David Put
tman បេសកជន របស់នាយករដ្ឋមន្ត្រី អង់គ្លេស បានមានប្រសាសន៍ថា ក្នុងអំ​ឡុង​ដំ​ណើ​រទស្ស​នៈ​​​កិច្ចផ្លូវ​ការ និង
គណៈប្រតិភូ របស់លោក នៅពេលនេះ មានបំណង ស្វែងយល់អំពី ដំណើ​រការ កំណែ​ទម្រង់ ប្រ​ព័ន្ធ​យុ​ត្តិធម៌ និង
តុលាការការប្រឆាំ​ង ​អំ​​​ពើពុករលួយ ក្នុងប្រទេសកម្ពុជា ហើយ​លោ​​​​​​​ក ក៏​ចង់ធ្វើ​ការសា​កសួរ អំពីលទ្ធភា​ព នៃការ
បង្កើត ឧស្សា​ហកម្មផលិតភាពយ​ន្ត ក្នុងប្រទេ​សកម្ពុជា​ផងដែរ។​ លោក គាត ឈន់ បានថ្លែងថា កម្ពុជាបាន នឹង
កំពុងខិតខំ ធ្វើកំណែទម្រង់ ប្រព័ន្ធយុត្តិធម៌ និ​ង​​តុលា​​ការ។​ ចំណែកការប្រឆាំង អំពើពុករលួយ អង្គភាពប្រឆាំងអំ
ពើពុករលួយ បានខិតខំបំពេ​ញ​ ភា​រ​​កិច្ច​រ​ប​​ស់​​​ខ្លួន ក្នុងក្របខណ្ឌច្បាប់ប្រឆាំងអំពើពុករលួយ ដើម្បីរួមចំណែក ធា
​នាបរិយាកាសល្អប្រ​សើ​រស​​​​ម្រា​ប់​ធុរ​កិច្ចនិងវិនិយោគ។ ការប្រឆាំង អំពើពុករលួយ ទាំងផ្នែករដ្ឋ ទាំងផ្នែកឯកជន
ត្រូវបា​នទទួ​ល​ខុស​ត្រូវ និ​ង​មាន​គណនេយ្យ​ភា​​ព​ទាំ​ងអស់គ្នា ពោលគឺទាំងអ្នកស៊ីសំណូក និងអ្នកសូកប៉ាន់​ត្រូវទ
ទួល​ទោស តាម​ច្បា​ប់​ជាធរមា​ន។​ពាក់ព័ន្ធនឹងការថត និងការផលិតខ្សែភាពយន្ត ក្នុងប្រទេសកម្ពុជា លោក គាត
ឈន់​ប្រាប់គណៈ​ប្រ​តិ​ភូ​​របស់ អង់គ្លេសថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាច្រកចេញចូលតែមួយ ហើយនឹ​ងផ្តល់
​កា​រ​សហ​ការ​សម្រាប់បង្កើត​ឧស្សា​ហកម្មផលិ​តខ្សែភាពយន្ត។

ក្នុងវេទិការរាជរដ្ឋាភិបាល និងវិស័យឯកជនលើកទី១៧ កាលពីថ្ងៃទី៤ ខែមិនា ឆ្នាំ២០១៤ លោក ហ៊ុន សែន នា
យករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែង​ថា ប​ច្ចុ​ប្បន្ននេះ ក្រសួងយុត្តិធ​ម៌ បានរៀ​ប​ចំ​សេ​ចក្តីព្រា​ងច្បាប់
ចំនួនបី គឺ សេចក្តីព្រាងច្បាប់ ស្តីពីការរៀប​ចំ​ អង្គ​​ការ​តុលាការ សេចក្តីព្រាងច្បា​ប់​ស្តី​ពី ការរៀបចំ និងប្រព្រឹត្តទៅ នៃឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រម និ​ង​​សេចក្តីព្រាង​ច្បាប់ ស្តី​ពី​លក្ខ​ន្តិ​កៈ ​នៃចៅក្រម និងព្រះរាជអាជ្ញា ដែលគ្រោ
ង នឹងអនុម័ត នៅក្នុងឆ​​​មា​​ស​ទី​១ ឆ្នាំ២០១​៤នេះ ដើម្បី​ដា​ក់​ ​ឱ្យ ​អនុវត្តសំដៅធានា នូវឯករាជ្យភាព របស់តុលា
ការ​និង ធ្វើឱ្យ​ប្រ​សើ​​​រ​ឡើង នូវ​សេវាយុ​ត្តិធម៌ នៅ​កម្ពុ​ជា​។ ជាមួយគ្នានេះ លោកឧបនាយក រដ្ឋមន្ត្រី គាត ឈន់
ក៏បានប្រាប់ គណៈប្រតិភូអង់គ្លេសដែរ ថា ចាប់​ពី ឆ្នាំ១៩៩៨ មក កម្ពុជា ទទួលបាន សុខសន្តិភាព ពេញលេញ ស្ថិរភាពនយោបាយ ដែលជាបុរេល​ក្ខ​ណៈ​ សម្រាប់ការ អភិវឌ្ឍន៍ប្រទេស។ក្នុងរយៈពេល ១៥ឆ្នាំមកនេះ កម្ពុជា
សម្រេច នូវកំណើនសេដ្ឋកិ​ច្ច​ ជា​ង​៨ភាគរយ ជាមធ្យមក្នុងមួយឆ្នាំ និងអត្រាភាពក្រីក្រ បានធ្លាក់ចុះពី៥៣,២ភាគ​រយក្នុងឆ្នាំ២០០៤​មកត្រឹ​ម២០,៥ភាគរយក្នុងឆ្នាំ២០១១។ ឈរលើលទ្ធផលនេះ កម្ពុជានឹងឈាន ឡើងពីប្រទេ
សដែល​មា​ន ចំណូល​ទាបទៅជា​ ប្រទេស​មាន​ចំណូ​​លមធ្យម ក្នុងពេលឆាប់ៗ ខាងមុខនេះ និងប្រែក្លាយទៅជា
ប្រ​ទេ​សមានចំ​ណូល​មធ្យមកម្រិតខ្ព​ស់នៅ​ ឆ្នាំ២០៣០៕  ដោយ៖ រតនា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

បុគ្គលិក​​​​​អង្គការ​សហប្រជា​ជាតិ​ ២នាក់​ត្រួវបាន​គេបាញ់សំ​លាប់​នៅប្រទេស​សូម៉ាលី​​
សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 កន្លងទៅ • បើកមើល : [1455]

ប្រទេសសូម៉ាលី៖ កាលពីពេលថ្មីៗនេះ បុគ្គលិកអង្គការសហប្រជាជាតិចំនួន ២នាក់គឺត្រួវបានជនដៃដល់ម្នាក់ បាញ់សំលាប់នៅក្នុងព្រលានយន្តហោះ Galkayo នៃប្រទេសសូម៉ាលី។... អានបន្ត


១០០​​ ថ្ងៃ​នៃ​ការកាប់​​​សម្លាប់​នៅក្នុង​រដ្ឋ​ Rwanda ​
សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 កន្លងទៅ • បើកមើល : [1344]

ប្រទេសអាព្រិក៖ នៅក្នុងរយះពេល ១០០ថ្ងៃនៃឆ្នាំ ១៩៩៤ ប្រជាជនប្រហែលជា ៨០០ ០០០នាក់គឺត្រួវបានគេ សម្លាប់នៅក្នុងរដ្ឋ Rwanda ដែលបង្កឡើងដោយពួកជ្រុលនិយម Hutu។ ពួកជ្រុលនិយម Hutu ខាងលើនេះ គឺតែងតែធ្វើការវាយប្រហារមកលើសហគមន៍របស់ពួកជនជាតិភាគតិច Tutsi ព្រមទាំងគូរប្រជែងខាងផ្នែកនយោ បាយរបស់ផងដែរ។... អានបន្ត


ស្រ្តី​ចំនួន ​៣នាក់​ត្រួវ​បាន​គេវាយ​ដោយ​ញញួរ​
សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 កន្លងទៅ • បើកមើល : [1155]

ប្រទេសអង់គ្លេស៖ កាលពីថ្ងៃអាទិត្យម្សិលមិញ ស្រ្តីចំនួន ៣នាក់គឺត្រួវបានជនដៃដល់មួយក្រុមវាយ ប្រហារដោយញញួរយ៉ាងសាហាវនៅក្នុងសណ្ឋាគារផ្កាយបួនមួយកន្លែងឈ្មោះ Upmarket London ។... អានបន្ត


​ស្លាប់​៤​នាក់​​របួស​ធ្ងន់​-​ស្រាល​​១២​នាក់​ដោយ​សារ​គ្រោះថ្នាក់​ចរាចរណ៍ ​​
សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 កន្លងទៅ • បើកមើល : [1166]

ភ្នំពេញ៖ ​ករណី​គ្រោះថ្នាក់​ចរាចរ​​​នៅ​ទូទាំង​ប្រទេស​កើត​ឡើង​១១ លើក (​យប់​៧​លើក​) មាន​មនុស្ស​ស្លាប់​៤​នាក់​(​ស្រី ម្នាក់​) និង​រង​របួស​ធ្ងន់​១០​នាក់​ (​ស្រី​៣​នាក់​)របួសស្រាល​២​នាក់។នៅក្នុង ​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​​​ទាំង​១១​លើកបាន​បង្ក​ឲ្យ​..... អានបន្ត


ស្រ្តីជន​​​​​​​​​ជាតិ​អង់គ្លេស​ ២នាក់​បានលង់​ទឹក​ស្លាប់​នៅក្បែរ​កោះ ​Tenerife​​​
សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 កន្លងទៅ • បើកមើល : [1250]

ចក្រភពអង់គ្លេស៖ កាលពីពេលថ្មីៗនេះ ស្រ្តីជនជាតិអង់គ្លេសចំនួន ២នាក់គឺបានលង់ទឹកស្លាប់នៅ ក្នុងសមុទ្រមួយកន្លែងស្ថិតក្បែររមណីយដ្ឋាន Holiday ដែលមានទីតាំងនៅលើកោះ Tenerife។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

មកធ្វើកម្មករសំណង់បាន៥ថ្ងៃ ត្រូវ​ខ្សែ​ភ្លើង​ឆក់​ស្លាប់

ភ្នំពេញ​៖ ព្រោះតែស្ថានគ្រួស...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [514]


​ពលរដ្ឋ​រិះគន់​លោក ​សាំ ​ពិសិដ្ឋ​ថាគ្មានចំណាត់​ការជួសជុល​ឧបករណ៍ហាត់ប្រាណ​នៅលើ​សួន​ច្បារដេអិន​

ភ្នំពេញ៖ ប្រជាពលរដ្ឋដែលតែងតែនាំគ្នាទៅហាត់ប្រាណ នៅល...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [541]


បុរស​​ ២នាក់​ត្រួវបាន​គេសំលាប់​នៅក្នុង​ទីក្រុង Frankfurt​

អាឡឺម៉ង់៖ មន្រ្តីប៉ូលីសអាឡឺម៉ង់បានមានប្រសាសន៍ថា កា...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [422]


គ្រូប​ង្រៀន ម៉ិច​ស៊ី​កូ​ប៉ះ​ទង្គិច​ជា​មួយ​ប៉ូលីស​នៅ​តំបន់​Zocalo​ Square​

 ម៉ិចស៊ិចកូ ៖ ប៉ូលីសនៅក្នុងទីក្រុងម៉ិចស...អានបន្ត

នយោបាយអន្តរជាតិ • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [532]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 710 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 1562 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 542 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1231661​ នាក់