ភ្នំពេញ៖ ក្រុមហ៊ុន Panasonic បានផ្តល់ជាជំនួយចង្កៀងប្រើពន្លឺព្រះអាទិត្យ ចំនួន ២.៥០០គ្រឿង ដល់ស្ថាប័នសង្គមចំនួន ប្រាំបួន រួមទាំងការិយាល័យនៃអង្គការUNESCO ប្រចាំទី ក្រុង ភ្នំពេញ ដើម្បីបំភ្លឺតំបន់ដែលមានហេដ្ឋារចនាសម្ព័ន្ធផ្នែក អគ្គិសនីនៅមានកម្រិត នៅ ក្នុងប្រទេសកម្ពុជា ។
ដើម្បីដោះស្រាយ ញ្ហាអស្ថេរភាពនៃការផ្គត់ផ្គង់អគ្គិសនី ក្នុងលក្ខណៈជាបាតពីរ៉ាមីត ចង្កៀងប្រើពន្លឺព្រះអាទិត្យរបស់ក្រុមហ៊ុនPanasonic អាចបង្កើតផ្ទុក និងប្រើប្រាស់ ថាមពលពន្លឺ ព្រះអាទិត្យបានចំនួន ២.៥០០ គ្រឿង បានផ្តល់ជាជំនួយដល់ស្ថាប័នសង្គមចំនួនប្រាំបួន នៅក្នុងប្រទេសកម្ពុជា ការិយាល័យអង្គការ UNESCO ប្រចាំទីក្រុងភ្នំ ពេញសមា គមផ្តល់ជំនួយដល់ ការសិក្សានៅក្នុងប្រទេសកម្ពុជា និងស្ថាបន័មួយចំនួនទៀត ដែលជា ផ្នែកមួយនៃខួបលើកទី ៦០ នៃមិត្តភាពរវាងប្រទេសជប៉ុន និងប្រទេសកម្ពុជា និង “គម្រោង ចង្កៀងប្រើពន្លឺព្រះអាទិត្យចំនួន ១០០ ពាន់គ្រឿង” នៅលើសកលលោករបស់ខ្លួន។
ចង្កៀងដែលត្រូវបានផ្តល់ជាជំនួយដល់អង្គការ UNESCO នឹងត្រូវបានប្រគល់ជូន បន្តទៅកាន់អាជ្ញាធរអប្សរា (អាជ្ញាធរដើម្បីការការពារ និងគ្រប់គ្រងអង្គរ និងតំបន់នៅ ក្នុងខេត្តសៀមរាប ដើម្បីចែកជូនដល់អ្នកភូមិទាំងឡាយនៅក្នុងតំបន់អង្គរ។
លោកស្រី Anne Lemaitre ប្រធានការិយាល័យ និងតំណាងអង្គការ UNE SC O ប្រចាំទីក្រុងភ្នំពេញបានឲ្យដឹងថា “ការផ្តល់ជំនួយជាចង្កៀងប្រើពន្លឺព្រះអាទិត្យនេះ ឆ្លុះបញ្ចាំងអំពីការបន្តភាពជាដៃគូយុទ្ធសាស្រ្តរវាងអង្គការUNESCO និងក្រុមហ៊ុន Panasonic ជាពិសេស ចំពោះការប្រើប្រាស់បច្ចេកវិទ្យាដើម្បីរួមចំណែកដល់សង្គម។តាមរយៈកិច្ចសហ ការនិងការបង្កើតថ្មីនេះ យើងអាចធ្វើការរួមគ្នាដើម្បីឆ្ពោះទៅកាន់ការថែ រក្សាបរិស្ថាន និងវប្បធម៌”។
លោកMichiko Ogawa នាយកចាត់ការទូទៅនៃក្រុមហ៊ុន Panasonic បានលើក ឡើងថា ក្រុមហ៊ុន បានផ្តល់ជំនួយជាចង្កៀងប្រើពន្លឺព្រះអាទិត្យចំនួន២០០០គ្រឿង សម្រាប់ប្រើប្រាស់នៅក្នុងវិស័យនានាដូចជាការថែទាំសុខភាព ការអប់រំ និងអាជីវកម្មខ្នាតតូចនៅ ក្នុងប្រទេសកម្ពុជា ដើម្បីធានាឲ្យបាននូវការមានភ្លើងបំភ្លឺសមរម្យនៅក្នុងផ្ទះ និងអគារទាំង ឡាយ។ “ការមានភ្លើងបំភ្លឺ និងអគ្គិសនីមានឥទ្ធិពលលើគុណភាពជីវិត។ ប្រសិនបើគ្មានភ្លើងអគ្គិសនីទេ កុមារមានការលំបាកជាខ្លាំងចំពោះការសិក្សានៅពេលយប់និងបញ្ហា
អ្នកមានជំងឺដែលរស់នៅក្នុងតំបន់ដែលគ្មានអគ្គិសនីប្រើប្រាស់ប្រឈមមុខនឹងគ្រោះថ្នាក់ យ៉ាងធ្ងន់ធ្ងរនៅពេលសម្រាលកូននៅពេលយប់។ ចង្កៀងប្រើពន្លឺព្រះអាទិត្យ គឺជា វិធីសាស្រ្តមួយរបស់ក្រុមហ៊ុន Panasonic ដែល មានបំណង បន្ថែមការគាំទ្រ ដល់ជនដែល នៅ ផ្នែកបាតនៃពីរ៉ាមីតតាមរយៈ បច្ចេក វិទ្យាដែលមានការបង្កើតថ្មី។ យើងសង្ឃឹម ថាការ ផ្តល់ជំនួយនៅថ្ងៃនេះអាចបង្កើតជីវិតកាន់តែប្រសើរ ពិភពលោកកាន់តែប្រសើរ សម្រាប់មនុស្សទាំងអស់គ្នា។តាមរយៈការប្រើប្រាស់ពន្លឺព្រះអាទិត្យវានឹងរួម ចំណែកដល់ ការកាត់ បន្ថយការបញ្ចេញឧស្ម័នកាបូនិច។
សូមបញ្ជាក់ថា ចង្កៀងប្រើពន្លឺព្រះអាទិត្យអាចដំណើរការបានប្រហែល ប្រាំមួយ ម៉ោងសម្រាប់ការកំណត់ខ្ពស់ប្រហែល ១៥ ម៉ោង សម្រាប់ការកំណត់មធ្យម និងប្រហែល ៩០ ម៉ោងសម្រាប់ការកំណត់ទាប ៕
ដោយ៖ អភិរក្ស