អង់គ្លេស បញ្ជូននាវាមុជទឹកស្រាវជ្រាវយន្តហោះម៉ាឡេស៊ី បាត់ខ្លួន
ពេលវេលាចេញផ្សាយ៖​ (កាលពី 10 កន្លងទៅ )  

អង់គ្លេស: រហូតមកទល់​ពេលនេះ យន្តហោះ​អាកាសចរណ៍​ម៉ាឡេស៊ី ដែល​បាន​បាត់​ខ្លួន តាំងពី​ថ្ងៃទី ៨ មីនា នោះ នៅ​មិនទាន់​រកឃើញ​នៅឡើយ​ទេ បើទោះជា​មាន​ប្រភពពី​ប្រព័ន្ធ​ផ្កាយរណប និង​រ៉ា​ដា អះអាងថា មាន​ចំណុច​សង្ស័យ​​​នៅ​តំបន់​មហាសមុទ្រ​ឥណ្ឌា​ក៏ដោយ ខណៈដែល​ប្រទេស​អង់គ្លេស បាន​បញ្ជូន​នាវាមុជទឹក​ធុន HMS Tireless ទៅ​​​​​​​​ចូលរួម​ប្រតិបត្តិការ​នេះដែរ ។​ ក្រសួង​ការពារ​ប្រទេស​អង់គ្លេស បាន​និយាយថា នាវាមុជទឹក​របស់ខ្លួន បាន​មកដល់​ភាគខាងត្បូង​មហាសមុទ្រ​ឥណ្ឌា​ហើយ ដើម្បី​ស្វែងរក​ប្រអប់​ខ្មៅ​កំណត់ហេតុ​របស់​យន្តហោះ ។​ យន្តហោះ​អាកាស​ចរណ៍​ម៉ាឡេស៊ី ជើងហោះហើរ MH370 បាន​បាត់​ខ្លួន ជាមួយ​អ្នកដំណើរ ២៣៩​នាក់ កាលពី​ថ្ងៃទី​៨ មីនា ខណៈ​ដែល​កំពុង​ហោះហើរ​ពី​ទីក្រុង​កូ​ឡា​ឡាំ​ពួរ ទៅ​ក្រុង​ប៉េកាំង ប្រទេស​ចិន ។​

​មុននេះ​បន្តិច កាលពី​ថ្ងៃ​អង្គារ លោក​អែន​ហ្គាស ហោ​ស្តុ​ន (Angus Houston) មេបញ្ជាការ​កងទ័ពអាកាស​អូស្ត្រាលី ដែលជា​អ្នកសម្របសម្រួល​ការស្រាវជ្រាវ​ពី​អូស្ត្រាលី បាន​និយាយថា ការ​តាម​រុករក ជា​រឿង​ពិបាក​ណាស់ និង​អាច​ចំណាយពេល​ច្រើន​សប្តាហ៍​ទៀត ។ បើទោះជា​គេ​បាន​រកឃើញ​វត្ថុ​សង្ស័យ​អណ្តែត​នៅលើ​ទឹក ក៏ដោយ ប៉ុន្តែ​គ្មាន​តម្រុយ​ណាមួយ​ពាក់ព័ន្ធ​នឹង​យន្តហោះ​ដែល​បាត់​ខ្លូន​ទេ ។​ កាលពី​ថ្ងៃ​ចន្ទ អនុរដ្ឋមន្ត្រី​ក្រសួង​ដឹកជញ្ជូន​ម៉ាឡេស៊ី លោ​ក​ហ៊ី​សាម​មុដ​ឌី​ន ហ៊ូ​ស​សេន​(Hishammuddin Hussein) បាន​និយាយថា បើតាម​អាជ្ញាធរ​អូស្ត្រាលី ការស្រាវជ្រាវ​បាន​ពង្រីក​ប្រតិបត្តិការ​រហូតដល់​ទៅ ២៥៤.០០០​គ​.​ម​២ ហើយ ប៉ុន្តែ​នៅតែ មិនទាន់​រកឃើញ​តម្រុយ​អ្វី​នៅឡើយ ។​ ​ក្រុម​មន្ត្រី​ម៉ាឡេស៊ី ក៏បាន​បង្ហាញ​ទិន្នន័យ​ពេញលេញ​នៃ​ការទំនាក់ទំនង​រវាង​យន្តហោះ​ជើងហោះហើរ MH370 និង​ផ្នែក​ត្រួត​ពិនិត្យ​អាកាសចរណ៍​របស់​ក្រុង​កូ​ឡា​ឡាំ​ពួរ​ផងដែរ ។ ប៉ុន្តែ​គ្មាន​សញ្ញា ដែល​បង្ហាញ​ពី​ភាពមិនប្រក្រតី​នៅក្នុង​ទិន្នន័យ​​នោះទេ បើទោះជា​មានការ​អះអាង​មុននេះ​ថា គេ​បានទទួល​សារ​ចុងក្រោយ​ក៏ដោយ ។ មកទល់ពេលនេះ គេ​នៅ​​មិនទាន់​បានដឹង​ច្បាស់​ពី​មូល​ហេតុដែល​គណនី​ប្រែប្រួល​នោះទេ ។​

​ក្រុមមន្ត្រី​ម៉ាឡេស៊ី​ខ្លះ និយាយថា ផ្អែក​តាម​ទិន្នន័យ​ផ្កាយរណប យន្តហោះ​នេះ អាច​ផ្ទុះ នៅ​ភាគខាងត្បូង​មហា​សមុទ្រ​​ឥណ្ឌា ប៉ុន្តែ ព័ត៌មាន​ជាច្រើន​ទាក់ទិន​នឹង​យន្តហោះ​នេះ តម្រូវឱ្យមាន​តឹកតាង​បញ្ជាក់ ដែល​ករណីនេះ បាន​ធ្វើ​ឱ្យ​សារ​ធារ​ណ​ជន​មានការ​ខឹងសម្បារ​ជាខ្លាំង ដោយសារតែ​ការខ្វះ​ទិន្នន័យ​ព័ត៌មាន ។ ប៉ុន្តែ បើតាម​ការវិភាគ​ទ្រឹស្តី​ផ្សេងទៀត គេ​យល់ថា យន្តហោះ អាច​ត្រូវបាន​ចាប់ជំរិត ដោយ​កា​ពី​តែ​ន​យន្តហោះ​ផ្ទាល់​តែម្តង ហើយ​ទិន្នន័យ​ទាំង​អស់ ត្រូវបាន​លុបចោល ដើម្បី​បំភ័ន្ត​ការតាមដាន ។ ទោះជា​យ៉ាងណា ករណីនេះ ត្រូវបាន​លោក​ហ៊ូ​ស​សេន ច្រាន​ចោល ក្រោយពី​ក្រុម​ស៊ើបអង្កេត​ពិសេស រក​មិនឃើញ​កត្តា​សង្ស័យ​ទាំងនេះ ៕​

ដោយៈ ភីនរ៉ា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

បុគ្គលិក​​​​​អង្គការ​សហប្រជា​ជាតិ​ ២នាក់​ត្រួវបាន​គេបាញ់សំ​លាប់​នៅប្រទេស​សូម៉ាលី​​
សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 កន្លងទៅ • បើកមើល : [884]

ប្រទេសសូម៉ាលី៖ កាលពីពេលថ្មីៗនេះ បុគ្គលិកអង្គការសហប្រជាជាតិចំនួន ២នាក់គឺត្រួវបានជនដៃដល់ម្នាក់ បាញ់សំលាប់នៅក្នុងព្រលានយន្តហោះ Galkayo នៃប្រទេសសូម៉ាលី។... អានបន្ត


១០០​​ ថ្ងៃ​នៃ​ការកាប់​​​សម្លាប់​នៅក្នុង​រដ្ឋ​ Rwanda ​
សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 កន្លងទៅ • បើកមើល : [821]

ប្រទេសអាព្រិក៖ នៅក្នុងរយះពេល ១០០ថ្ងៃនៃឆ្នាំ ១៩៩៤ ប្រជាជនប្រហែលជា ៨០០ ០០០នាក់គឺត្រួវបានគេ សម្លាប់នៅក្នុងរដ្ឋ Rwanda ដែលបង្កឡើងដោយពួកជ្រុលនិយម Hutu។ ពួកជ្រុលនិយម Hutu ខាងលើនេះ គឺតែងតែធ្វើការវាយប្រហារមកលើសហគមន៍របស់ពួកជនជាតិភាគតិច Tutsi ព្រមទាំងគូរប្រជែងខាងផ្នែកនយោ បាយរបស់ផងដែរ។... អានបន្ត


ស្រ្តី​ចំនួន ​៣នាក់​ត្រួវ​បាន​គេវាយ​ដោយ​ញញួរ​
សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 កន្លងទៅ • បើកមើល : [692]

ប្រទេសអង់គ្លេស៖ កាលពីថ្ងៃអាទិត្យម្សិលមិញ ស្រ្តីចំនួន ៣នាក់គឺត្រួវបានជនដៃដល់មួយក្រុមវាយ ប្រហារដោយញញួរយ៉ាងសាហាវនៅក្នុងសណ្ឋាគារផ្កាយបួនមួយកន្លែងឈ្មោះ Upmarket London ។... អានបន្ត


​ស្លាប់​៤​នាក់​​របួស​ធ្ងន់​-​ស្រាល​​១២​នាក់​ដោយ​សារ​គ្រោះថ្នាក់​ចរាចរណ៍ ​​
សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 កន្លងទៅ • បើកមើល : [703]

ភ្នំពេញ៖ ​ករណី​គ្រោះថ្នាក់​ចរាចរ​​​នៅ​ទូទាំង​ប្រទេស​កើត​ឡើង​១១ លើក (​យប់​៧​លើក​) មាន​មនុស្ស​ស្លាប់​៤​នាក់​(​ស្រី ម្នាក់​) និង​រង​របួស​ធ្ងន់​១០​នាក់​ (​ស្រី​៣​នាក់​)របួសស្រាល​២​នាក់។នៅក្នុង ​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​​​ទាំង​១១​លើកបាន​បង្ក​ឲ្យ​..... អានបន្ត


ស្រ្តីជន​​​​​​​​​ជាតិ​អង់គ្លេស​ ២នាក់​បានលង់​ទឹក​ស្លាប់​នៅក្បែរ​កោះ ​Tenerife​​​
សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 កន្លងទៅ • បើកមើល : [773]

ចក្រភពអង់គ្លេស៖ កាលពីពេលថ្មីៗនេះ ស្រ្តីជនជាតិអង់គ្លេសចំនួន ២នាក់គឺបានលង់ទឹកស្លាប់នៅ ក្នុងសមុទ្រមួយកន្លែងស្ថិតក្បែររមណីយដ្ឋាន Holiday ដែលមានទីតាំងនៅលើកោះ Tenerife។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

​សៀវភៅបំណិតជីវិត​៣០​ប្រធានបទ​ត្រូវបានដាក់​ឲ្យប្រើប្រាស់​ជាផ្លូវការ​

ភ្នំពេញ៖ គម្រោងកែលម្អរកា​រអប់រំកម្រិតមូលដ្ឋាននៅកម្...អានបន្ត

វិស័យអប់រំនៅកម្ពុជា • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [784]


​ក្រសួង​អប់រំ​អំពាវ​នាវ ​កុំឱ្យ​យុវជនខ្មែរ ​មានការជ្រួលជ្រើម​ភ្លើតភ្លើន​ខ្លួន​នៅក្នុងថ្ងៃ ​១៤ កុម្ភ:

ភ្នំពេញៈ បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួង​អប...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [323]


​សម្តេចតេជោ​ ជំរុញឲ្យ​ពង្រឹងគុណភាព​អប់រំនៅ​គ្រឹះស្ថាន​ឧត្តមសិក្សា ​

ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជ...អានបន្ត

ស្ថាប័នអប់រំនៅកម្ពុជា • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [691]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 22 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 143 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 1437 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 747559​ នាក់