​កម្ពុជា-វៀតណាម ​បញ្ចប់​ការចរចា​សន្ធិ​សញ្ញា​ស្តីពី​បត្យាប័ន​
ពេលវេលាចេញផ្សាយ៖​ (កាលពី 12 កន្លងទៅ )  

ភ្នំពេញ៖បន្ទាប់ពីកិច្ចចរចាលើ សេចក្តីព្រាងសន្ធិសញ្ញា ស្តីពីបត្យាប័ន បានបញ្ចប់ កម្ពុជា-វៀតណាមបានឯកភាពគ្នា និងចុះហត្ថលេខាលើកំណត់ហេតុរួម នៃកិច្ចពិភាក្សាចរចាលើកទី២នៃសន្ធិសញ្ញានេះដើម្បីជាសក្ខីភាព នៃការ​ឯក​ភាពគ្នាលើសេចក្តីព្រាងសន្ធិសញ្ញានេះ។

សន្ធិសញ្ញាស្តីពីបត្យាប័ន រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម មានគោលបំណង​ពង្រឹង និងជម្រុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែមានប្រសិទ្ធភាពរវាងភាគីទាំងពីរ ក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្ម និងបង្កើតកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរអោយកាន់តែមានប្រសិទ្ធភាព។ដើម្បីឈានដល់ការបញ្ចប់​លើស​ន្ធិសញ្ញានេះ ភាគីទាំងពីរបានពិភាក្សា ចរចាបញ្ចប់លើមាត្រា៥ស្ទួន និងបន្តបន្ទាប់ពី​មាត្រា​​១៣ រហូតដល់មាត្រា២២ និងបានត្រួតពិនិត្យមើលឡើងវិញមួយមាត្រាម្តងៗ ក្នុងសន្ធិសញ្ញានេះ។

ក្នុងពិធីចុះហត្ថលេខាលើកំណត់ហេតុរួមនៅថ្ងៃទី ២៨ ខែវិច្ឆិកានេះ លោក ហ៊ី សោ​ភា ​រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បាន​សម្តែងនូវសេចក្តីរីករាយ និងស្វាគមន៍ ចំពោះវត្តមានបស់គណៈប្រតិភូសាធារណរដ្ឋសង្គមនិយមវៀតណាម ដែល​បាន បំពេញទស្សនៈកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា តាមការអញ្ជើញរបស់ក្រសួងយុត្តិធម៌កម្ពុជាដើម្បី​ចរចាបញ្ចប់លើសន្ធិសញ្ញានេះ និងការត្រៀមចុះហត្ថលេខារបស់តំណាងនៃព្រះរាជាណាចក្រកម្ពុជាជាមួយ​បសា​ធា​រណ​រដ្ឋសង្គមនិយមវៀតណាម ក្នុងដំណើរទស្សនៈកិច្ចរបស់សម្តេចអគ្គមហាសេនាបតី ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា ទៅកាន់សាធារណរដ្ឋសង្គមនិយមវៀតណាម នៅចុងខែធ្នូឆ្នាំ២០១៣។

លោក Pro. Dr. Nguye Ngoc Anh អគ្គនាយកកិច្ចការច្បាប់នៃក្រសួងសន្តិសុខសាធារ​ណ​វៀតណាម បានសម្តែង​សេច​​ក្តី​រីករាយ និងភាពកក់ក្តៅយ៉ាងខ្លាំងដែលព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញគណៈប្រតិភូវៀតណាម ឱ្យ​មក​ជួបពិភាក្សាចរចាបញ្ចប់លើសេចក្តីព្រាងសន្ធិសញ្ញាស្តីពីបត្យាប័ននេះ ដើម្បីត្រៀមចុះហត្ថលេខានាពេលខាងមុខ៕ ដោយ៖ រតនា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ព័ត៌មាន​សំខាន់ៗ

​អ៊ីតាលី ជួប​អេស្ប៉ាញ វេលា​ម៉ោង​៥ល្ងាច

ប្រេស៊ីល​ កូឡុំប៊ី អ៊ីតាលី ឬ​អេស្ប៉ាញ ឡើង​វគ...អានបន្ត

សិល្បះ និងកីឡាអន្តរជាតិ • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [389]


បុរស​​​អាយុ ​៣៣ឆ្នាំ​ត្រួវ​បាន​ឡានបុ​កស្លាប់​នៅលើស្ពាន​ Viaduct​

ប្រទេសស្កុតលែន៖ កាលពីរាត្រីថ្ងៃច័ន្ទម្សិលមិញ វេលាម...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [403]


លោក គុយ ប៊ុនសន ៖ ​ជនជាប់ចោទទាំង​២៣នាក់ ​មានសុខភាពធម្មតាទេ​

ភ្នំពេញ៖ នៅថ្ងៃព្រហស្បត្តិ៍នេះ អគ្គនាយកដ្ឋាន​ពន្ធន...អានបន្ត

ព័ត៌មានច្រើនទៀត • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [790]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 265 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 1380 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 2173 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1134067​ នាក់