​អ្នក​ស្លាប់​ដោយ​សារ​ជំងឺ​គ្រុន​ចាញ់​បាន​ថយ​ចុះ​២៩​នាក់ ​រយៈ​ពេល​១០​ ខែ ​ឆ្នាំ​២០១៣​នេះ​
ពេលវេលាចេញផ្សាយ៖​ (កាលពី 13 កន្លងទៅ )  

អ្នកស្លាប់​ដោយសារ​ជំងឺ​គ្រុនចាញ់​បាន​ថយចុះ​ ២៩​នាក់​ក្នុង​រយៈ​ពេល​១០ខែ​នៃ​ឆ្នាំ​២០១៣​នេះ​។​តាម​របាយការណ៍​របស់​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុនចាញ់បា​ន​ បង្ហាញ​​ថា ​ក្នុងរយៈពេល​១០ខែ​ ដើ​មឆ្នាំ២០១៣​នេះ​ អ្នក​ស្លាប់​ដោយ​ជំងឺ​គ្រុនចាញ់​មាន​ចំនួន​៨នាក់ ​គឺថយ​ចុះ៧៨%​បើ​ប្រៀប​ធៀប​ទៅ​នឹង​រយៈ​ពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០១​២​ដែល​ អ្នក​ស្លាប់​មាន​រហូត​ដល់​៣៧នាក់​។ 

​ក្នុង​រយៈ​ពេល​១០​ខែមក​នេះ​ ចំនួនករណី​គ្រុន​ចាញ់ដែល​ព្យាបាល​នៅ​មន្ទីរ​ពេទ្យរដ្ឋ​ ឬ​មណ្ឌល​សុខ​ភាព​រដ្ឋ​ ឬ​ភ្នាក់ងារ​ស្មគ្រ័​ចិត្តភូមិ​ មាន​ចំនួណ​៣ម៉ឺន​៣ពាន់​៧៦៩នាក់​គឺ​ថយចុះ​៤៣% ​បើ​ប្រៀប​​ទៅ​នឹង​ឆ្នាំ​២០១២ ​មាន​ចំនួន​៥ម៉ឺន៩​ពាន់​៦៦៨នាក់។ ​ការ​ធ្លាក់​ចុះ​នៃចំនួន​អ្នកស្លាប់​ដោយ​ជំងឺ​គ្រុនចាញ់​នៅ​ឆ្នាំនេះ ​ត្រូវ​បានមន្ត្រី ​សុខា​ភិបាល​កម្ពុជា​និយាយ​ថា​ ជំងឺ​គ្រុនចាញ់​លែង​ជា​មូលហេតុ​ចំប​ងនៃ​ការ​ស្លាប់​របស់​ប្រជាជន ​កម្ពុជា​ទៀត​ហើយ។​ ប៉ុន្តែទោះ​ជាយ៉ាងណា​ក៍ដោយ​ ក្រសួង​សុខាភិបាល​ក៍​អំពាវនាវ​ឲ្យ​ប្រជា​ពលរដ្ឋ​មាន​ការ​ប្រុង​​ប្រយត្ន័​ កុំឲ្យ​មាន​មូសដែក​គោល​ខាំ​ ដែលនាំ​ឲ្យ​ឆ្លង​ជំងឺ​គ្រុនចាញ់ ​និង​ចំពោះ​អ្នក​ដែល​មាន​អាការៈ​គ្រុនក្ដៅ​ សង្ស័យ​ថាមាន​ជំងឺ​គ្រុនចាញ់ ​ត្រូវ​ប្រញាប់​ទៅរក​ការ​ពិនិត្យនិង​ព្យាបាល​នៅ​តាម​មន្ត្រី​ពេទ្យរដ្ឋ ឬ​ភ្នាក់ងារ​សុខភាព​ភូមិ​។ ​

 

កម្ពុជា​មាន​ផែនការ​លុប​បំបាត់​ជំងឺ​គ្រុនចាញ់​ឲ្យ​អស់​នៅ​ឆ្នាំ​២០១៥ ​និង​លុប​បំបាត់​លែង​ឲ្យ​មាន​អ្នក​ស្លាប់​ដោយ​ជំងឺ​នេះ​ចាប់​ពីឆ្នាំ២០១៥​ តទៅ​។​ក្នុង​រយៈពេល​១០​ខែមក​នេះ ​ខេត្ត​ដែល​គេរក​ឃើញ​ថា​មាន​ជំងឺ​គ្រុន​ចាញ់​ខ្ពស់​មាន​ដូចជា​ ស្ទឹង​ត្រែង ​មណ្ឌលគិរី ​ឧត្ត​រ​មានជ័យ​ ក្រចេះ និង​ពោធិ៍សាត់​។ 

បើយោងតា​មរបាយការណ៍​​របស់​​មជ្ឈ​មណ្ឌល​ជាតិ​​ប្រយុទ្ធ​​នឹង​ជំងឺ​​គ្រុនចាញ់​បានបង្ហាញឱ្យដឹងថា ចំនួន​អ្នក​ស្លាប់​ដោយ​ជំងឺ​គ្រុនចាញ់​នៅ​ឆ្នាំ​២០១០ ​មាន​ចំនួន​១៥១នាក់ ​នៅឆ្នាំ​២០១១​មាន​ចំនួន​៩៣​នាក់​ នៅ​ឆ្នាំ​២០១២​មាន​ចំនួន​៤៥នាក់​ និង​រយៈពេល៨​ខែ​នៃ​ឆ្នាំ២​០១៣​នេះ ​មាន​ចំនួន​៦​នាក់៕ ដោយ ៖ មករា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ព័ត៌មាន​សំខាន់ៗ

ការធ្លាក់​បាឡុង​ខ្យល់​នៅប្រទេស​នូវែល​ហ្ស៊េឡង់​ឆក់យកជីវិតមនុស្ស​ ១១នាក់​

ប្រទេសនូវែលហ្ស៊េឡង់៖ មន្រ្តីប៉ូលីសនូវែលហ្ស៊េឡង់បាន...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [481]


អំណាចស្រានិងភ្លើងប្រច័ណ្ឌធ្វើបុរសវ័យ៦១ឆ្នាំម្នាក់ ស្ទើរក្លាយជាឃាតករ

អំណាចស្រានិងភ្លើង​​ប្រច័ណ្ឌធ្វើបុរស​វ័យ៦១ឆ្ន...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [404]


ក្រុមខ្មែរម៉ូតូស្ពតនាំយកសម្ភារៈសិក្សានិងថវិកា​ជួយ​ដល់​កុមារ​កំព្រានៅមជ្ឈមណ្ឌលមែកឈើ

ភ្នំពេញ ៖ យុវជនក្រុមខ្មែរម៉ូតូស្ពត( KSB) នៅរ...អានបន្ត

ទំនាក់ទំនង • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [1102]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 713 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 1502 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 542 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1231601​ នាក់