ប្រាក់ចំណូលឆ្លងកាត់ទូរគមនាគមកម្ពុជា​មានការធ្លាក់​ចុះនៅឆ្នាំ២០១២
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

ភ្នំពេញ៖វិស័យទូរគមគមន៍កម្ពុជាបច្ចុប្បន្នទោះបីមានការខិតខំប្រឹងប្រែងយ៉ាងណាក៏ ដោយក៏នៅតែ​ជួប​​បញ្ហាប្រឈមដ៏ធ្ងន់ធ្ងរដូចជាតម្លៃVOIP ធ្លាក់ចុះដោយសារទីផ្សារមានការប្រកួត​ប្រជែងដ៏ខ្លាំង​សម្បើមបំណុលរ៉ាំរ៉ៃដែលក្រុមហ៊ុននិងស្ថាប័នមួយចំនួននៅជំពាក់ពុំព្រមសង ដែលអាចបង្កជាវិធាន ធនចំណូលថ្លៃឆ្លងកាត់(Transit Fee) ធ្លាក់ចុះយ៉ាងខ្លាំង ដោយក្រុមហ៊ុនចាប់ផ្តើមធ្វើDirect Route លែងឆ្លងកាត់ទូរគមនាគមន៍កម្ពុជាដូចមុនទៀតហើយ ដែលកាលពីឆ្នាំ២០១១អាចទទួលបាន ប្រាក់ ចំណូលពីការឆ្លងកាត់នេះចំនួន១៦លានដុល្លារអាមេរិក(និយាយជាតួលេខមូល)នៅឆ្នាំ២០១២ ធ្លាក់ចុះ​មកនៅត្រឹម១១លានដុល្លារអាមេរិកនៅឆ្នាំ២០១២​ហើយនៅឆ្នាំ២០១៣នេះរឹតតែធ្លាក់ចុះកាន់​តែច្រើន​ឡើងទៀត។

នេះបើតាមរបាយការណ៍របស់លោក កិម វិក្រា ក្នុងឳកាសទទួលតំណែងជាអគ្គនាយក​សហគ្រាស​សាធារណៈទូរគម​​នាគមន៍កម្ពុជា​ដែលបានប្រព្រឹត្តទៅនៅទីស្តីការក្រសួងក្រោមវត្តមានលោក សូរ ឃុន រដ្ឋមន្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៣នេះ។​

លោកអគ្គនាយកថ្មីបានលើកឡើងថាឧបសគ្គនេះបានធ្វើឲ្យទូរគមនាគមន៍កម្ពុជាមានការ​ព្រួយ​បារម្ភជាខ្លាំង។តែទោះជាយ៉ាងណាក៏ដោយលោកបានធ្វើការ​​​ប្តេជ្ញាចិត្តសាមគ្គីគ្នាជាធ្លុង​មួយដឹក​នាំ​គមនាគមន៍កម្ពុជា ទៅរកផ្លូវរីកចំរើន និងតំកល់ផលប្រយោជន៍រួមជាធំ​ដោយលើកកម្ពស់​អភិបាល​កិច្ច​សហគ្រាស តាម​រយៈបង្កើនគណនេយ្យភាព តម្លាភាព និងភាពទទួលខុសត្រូវខ្ពស់ចំពោះ​ផល​ប្រយោជន៍រួមដោយគោរពតាមច្បាប់ប្បញ្ញត្តិដែលមានជាធរមាន។ជាពិសេសលើកកម្ពស់ការទទួល​ខុសត្រូវការងារឲ្យស្រប​​​តាមអនុសាសន៍លោករដ្ឋមន្ត្រីនៅក្នុងសន្និបាតបូកសរុបកាលពីពេលកន្លង​មក​នេះ គឺ”គ្រប់និយោជិកត្រូវជ្រោមជ្រែង TC មិនត្រូវជាន់ពន្លិចTCទេ”។

របាយការដដែលបានបន្តឲ្យដឹងថា ដើម្បីពង្រីកឲ្យវិស័យនេះឲ្យមានការអភិវឌ្ឍ និងរីកចម្រើន ទូរគមន៍កម្ពុជាបានពង្រីកបណ្តាញពីទីក្រុងរហូតដល់បណ្តាខេត្ត និងស្រុកនានាក្នុងព្រះរាជាណាចក្រ​កម្ពុជា ដើម្បីសំរួលដល់កិច្ចទំនាក់ទំនងរវាងទីក្រុង និងជនបទ ហើយអាចឲ្យប្រជាពលរដ្ឋគ្រប់​រូប​មាន​លទ្ធភាពប្រើប្រាស់​បណ្តាញទូរគមនាគមន៍តាមចំណង់ចិត្ត។លើសពីនេះទៀតការកែលម្អសេវា​សាធារណៈត្រូវបានធ្វើឡើងតាមគោលការណ៍របស់រាជរដ្ឋាភិបាល​ ប្រែក្លាយសេវាសាធារណៈឲ្យមាន​គុណភាពល្អ តម្លៃថោក អាចជឿទុកចិត្តបានពីសំណាក់អ្នកប្រើប្រាស់។​ជាងនេះទៅទៀតគមនាគមន៍​កម្ពុជា បន្ទាប់ពីសាងសង់កាប្លិ៍អុបទិកមេពីខេត្តកំពង់ចាមទៅខេត្តសៀមរាប ពីកំពង់ចាម ទៅខេត្ត​ក្រចេះ ខេត្តស្ទឹងត្រែងក្រោមជំនួយសម្បទានរបស់ប្រទេសចិន ដែលគម្រោងមានឈ្មោះថា GMS­_ISរួចមក ក៏មមាញ៉ឹក​​រៀបចំកសាងកាប្លិ៍អុបទិកមេមួយទៀត ពីភ្នំពេញ ទៅខេត្តកំពង់ចាម កណ្តាល តាកែវ កំពត និងខេត្តព្រះសីហនុ ក្រោមប្រាក់កម្ចីសម្បទានរបស់រាជរដ្ឋាភិបាលជប៉ុន JBICផងដែរ​ហើយគម្រោងនេះនឹងចាប់អនុវត្តនៅពាក់កណ្តាលឆ្នាំ២០១៣។

រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍លោកសូរ ឃុន បានមានប្រសាសន៍ថា ការផ្លាស់ប្តូរ​ទួនាទី​មន្រ្តីនៅក្នុងអង្គភាពនេះគឺស្របទៅតាមសភាពការណ៍នៃប្រទេសជាតិ ដែលកំពុងមានការអភិវឌ្ឍ​ផ្នែក​បច្ចេកវិទ្យា សេដ្ឋកិច្ច វប្បធម៌ ទាំងនៅក្នុងតំបន់អាស៊ី និងពិភពលោក។វិស័យគមនាគមន៍​នៅកម្ពុជា​មានការវវឌ្ឍន៍រីកចម្រើនគួរឲ្យចាប់អារម្មណ៍ ដែលបានរកចំណូលចូលក្នុងថវិកាជាតិរាប់លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗតាមរយៈអង្គភាពនេះ ក្រសួងប្រៃសណីយ៍បានផ្តល់អទិភាពធ្វើការអភិវឌ្ឍន៍​ជាមួយដៃគូរ​ឯកជននានារិះរកវិធីសាស្ត្រអភិវឌ្ឍន៍ស្ថាប័នរបស់ខ្លួនមានការរីកចំរើនបន្តទៀតទៅថ្ងៃអនាគត៕

ដោយ​ ស.ស្អាត

 

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

កម្ពុជានឹងធ្វើខ្លួនឲ្យទៅជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៥០
សេដ្ឋកិច្ច • កាលពី​ : 10 កន្លងទៅ • បើកមើល : [818]

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលនីតិកាលទី៥នេះ បានសម្តែងនូវមហិច្ឆិតាក្នុងការដឹកនាំប្រទេស​ក្លាយពីប្រទេស​​ដែល​មានចំណូលទាប​ ទៅជាប្រទេស​មាន​ចំណូល​មធ្យម កម្រិតទាប ក្នុង រយៈពេលខ្លីខាងមុខនេះ ... អានបន្ត


​អូស្ត្រាលី​ផ្តល់​​ហិរញ្ញប្បទា​ន​​ប្រមាណ​៨៥,៣​​លាន​ដុល្លារ​លើ​កិច្ច​សហការអភិវឌ្ឍ​​កម្ពុជា​
សេដ្ឋកិច្ច • កាលពី​ : 10 កន្លងទៅ • បើកមើល : [699]

ភ្នំពេញៈ រដ្ឋាភិបាល​អូស្ត្រាលី​គ្រោង​ផ្តល់​ហិរញ្ញប្បទាន​កិច្ចសហប្រតិបត្តិការ​ស​ ម្រា​ប់​ឆ្នាំ​២០១៣-២០១៤ ប្រមាណ​៨៥,៣ លាន​​ដុល្លារ​អាម៉េរិក ដើម្បី​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា ដោយ​ផ្តោតជាសំខាន់​លើ គម្រោង​ក្នុង​វិស័យ​សុខាភិបាល​អប់រំ និង​បណ្តុះ​បណ្តាល កសិកម្ម អភិបាលកិច្ច ហេដ្ឋារចនាសម្ព័ន្ធ និង​បោសសម្អាត​មីន​ផងដែរ​។​... អានបន្ត


​ក្រុមហ៊ុនធានារ៉ាប់រង​រដ្ឋកាមិនកូ​ កើនទុន​ដល់៤២លាន​ដុល្លារក្នុង​ឆ្នាំ​២០១៣​
សេដ្ឋកិច្ច • កាលពី​ : 10 កន្លងទៅ • បើកមើល : [787]

ភ្នំពេញ៖ ក្រុមហ៊ុនធានារ៉ាប់រងរដ្ឋកាមិនកូ បានកើនទុនហៅថា បុព្វលាភរ៉ាប់រងដល់ទៅ៤២លាន​ដុល្លារក្នុងឆ្នាំ២០១៣ បើគិត ជាភាគរយស្មើនឹង១៥ភាគរយ។បុព្វលាភនេះ គិតចាប់ពីឆ្នាំ​២០០​២​ដែលមានទុនតែ៤លានដុល្លារអាមេរិកតែប៉ុណ្ណោះ​របាយ​... អានបន្ត


​អូស្ត្រាលីបានផ្ដ​ល់​ជំនួយ៦០០ ​លានដុល្លារដល់កម្ពុជា​
សេដ្ឋកិច្ច • កាលពី​ : 10 កន្លងទៅ • បើកមើល : [619]

ភ្នំពេញៈ ​អូស្ត្រាលី​បានផ្ដល់​ជំនួយ​ជិត ៦០០ លាន​ដុល្លារ​អាមេរិក​មក​ឲ្យ​ប្រទេស​កម្ពុជា សម្រាប់​ការ​កាត់បន្ថយ​ភាពក្រីក្រ តាម រយៈ​ការអភិវឌ្ឍ​សេដ្ឋកិច្ច ប្រកបដោយ​ចីរភាព ហើយ​ជំនួយ​អូស្ត្រាលី​គឺ​ផ្ដោតទៅលើ​វិស័យ​សុខាភិបាល និង អប់រំ និង​ទៅលើ​ការលើកកម្ពស់​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​ត​ភ្ជាប់ ការ​ដឹកជញ្ជូន​ផលិតផល​កសិកម្ម​មក​កាន់​ទីផ្សារ​ផងដែរ។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

សង្គមស៊ីវិលសាទរចំពោះការប្រឆាំងអំពើពុករលួយ និងជំរុញឱ្យមានការពង្រីកសកម្មភាពបន្ថែម

ភ្នំពេញ ​៖​​​ សម្ព័ន្ធ​​គណ​នេយ្យ​ភាព​ សង្គម​​អាស៊ី...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [297]


ស្រ្តីជន​​​​​​​​​ជាតិ​អង់គ្លេស​ ២នាក់​បានលង់​ទឹក​ស្លាប់​នៅក្បែរ​កោះ ​Tenerife​​​

ចក្រភពអង់គ្លេស៖ កាលពីពេលថ្មីៗនេះ ស្រ្តីជនជាតិអង់គ្...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [867]


ទណ្ឌិត​ ៦២៥ នាក់ ត្រូវ​បាន​ពិនិត្យ​សម្រាប់​ការ​លើក​លែង​ទោស​ និង​បន្ធូរ​បន្ថយ​ទោស​

ភ្នំពេញ៖ អ្នកទោស​ចំនួន៦២៥​នាក់​ដែល​កំពុង​ជាប់​ក្នុ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [322]


​មនុស្ស៣នាក់​បានរួច​ផុត​ពី​ការបាញ់​ប្រហារ​ដោយ​ទាហាន​ថៃត្រឡប់​មកស្រុក​កំណើតវិញ​

ព្រះវិហារ៖ មនុស្ស៣នាក់ ដែលត្រូវបានទាហាថៃប្រើ​កាំ​ភ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [292]


ADBគ្រោងផ្តល់ហិរញ្ញប្បទាន៧៧៣លានដុល្លារអាមេរិកសម្រាប់កិច្ចសហប្រតិបត្តិការឆ្នាំ២០១៤-២០១៦

ភ្នំពេញ៖ធនាគារអភិវឌ្ឍន៍អាស៊ីហៅកាត់ថា ADB គ្រោងនឹងផ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [309]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 383 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 642 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 864319​ នាក់