ភ្នំពេញ៖ សភាអាណត្តិទី៤សម័យប្រជុំលើកទី៩ នីតិកាលទី៤ ត្រូវបានប្រកាសបិទដោយសម័យប្រជុំ
របស់ ដោយសម្តេចហេងសំរិនប្រធានរដ្ឋសភាដើម្បីរងចាំរហូតដល់សភាអាណត្តិទី៥ចូលកាន់តំណែង
ថ្មីក្រោយការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៥ឆ្នាំ២០១៣ដែលនឹងចូលមកដល់នៅថ្ងៃទី២៨
ខែកក្កដា ខាងមុខនេះ។
ការប្រកាសបិទសម័យប្រជុំអាណត្តិទី៤គឺធ្វើឡើងក្រោយពីរដ្ឋសភាបានអនុម័តលើសេចក្តីព្រាងច្បាប់ស្តី
ពី\ការអនុម័តយល់ព្រមលើពិធីសារបន្ថែមណាហ្គោយ៉ា-កូឡាឡំពួរស្តីពីការទទួលខុសត្រូវផ្នែកច្បាប់និង
សំណងការខូចខាតទៅនឹងពិធីសារកាតាហ្សេណាស្តីពីជីវសុវត្ថិភាពនៅព្រឹកថ្ងៃ សុក្រទី១០ ខែឧសភា
ឆ្នាំ២០១៣ នេះនាវិមានរដ្ឋសភា។
សម្តេចប្រធានរដ្ឋសភាកម្ពុជាបានឲ្យដឹងថាដោយផ្អែកទៅតាមមាត្រា៨៣នៃរដ្ឋធម្មនុញ្ញកម្ពុជានិងយោង
ប្រការ១នៃបទបញ្ជផ្ទៃក្នុងនៃរដ្ឋសភាបានចែងថាសម័យប្រជុំនីមួយៗរបស់រដ្ឋសភាមានថេរៈវេលាយ៉ាង
តិច៣ខែ។ ដូច្នេះគិតពីថ្ងៃពុធទី១៤ ខែវិច្ឆិកា ឆ្នាំ២០១២ ដល់ថ្ងៃសុក្រទី១០ ខែឧសភា ឆ្នាំ២០១៣នេះ
សម័យប្រជុំរដ្ឋសភាលើកទី៩នីតិកាលទី៤នេះមានរយៈពេលលើសពី៣ខែរួចទៅហើយ។
សម្តេចបានបន្តថាខ្ញុំសូមប្រកាសបិទសម័យប្រជុំសភាលើកទី៩នីតិកាលទី៤ នៅថ្ងៃនេះគឺថ្ងៃសុក្រ ទី១០
ខែឧសភា ឆ្នាំ២០១៣ ក្នុងអាណត្តិទី៤ ដែលយើងត្រូវបញ្ចប់ការប្រជុំរហូតដល់សម័យប្រជុំរដ្ឋសភាអា
ណត្តិថ្មីទើបយើងចាប់ផ្តើមបន្តទៀត។
សូមបញ្ជាក់ថាកិច្ចប្រជុំសភាលើកទី៩ នីតិកាលទី៤ ដែលចាប់ផ្តើមតាំងពីថ្ងៃពុធទី១៤ ខែវិច្ឆិកា ឆ្នាំ
២០១២កន្លងមកនេះ។សភាកម្ពុជាបានអនុម័តលើសេចក្តីព្រាងច្បាប់ចំនួន១៦ដែលត្រូវបានសើ្នឡើង
ដោយរាជរដ្ឋាភិបាលនិងបានធ្វើការជ្រើសតាំងសមាជិកក្រុមប្រឹក្សារដ្ឋធម្មនុញ្ញចំនួន១រូបផងដែរ៕