ខេត្តបន្ទាយមានជ័យ៖ បុរសវិកលចារិកម្នាក់រស់នៅជាមួយម្តាយមីងនិងក្មួយប្រុសមានគ្នា០៣នាក់ក្នុងផ្ទះតែមួយបានយកកាំបិតបុ័ងតោកាប់ទៅលើម្តាយមីងនិងក្មួយប្រុសបង្កើតរបស់ខ្លួនបណ្តាលឲ្យក្មួយប្រុសស្លាប់យ៉ាងអណោចអធមនៅកន្លែងកើតហេតុចំណែកម្តាយមីងត្រូវទទួលរងបួសធ្ងន់គ្រាដែលចូលទៅឃាត់ជនល្មើស។
ជនល្មើសបន្ទាប់ពីធ្វើសកម្ម ភាពបានយកកាំបិតកាប់មកលើក្បាលខ្លួនឯងទទួលរងរបួសយ៉ាងដំណំ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៦ល្ងាចថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៣ នៅចំណុចភូមិគោកលន់ ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ជនល្មើសជាឃាតករត្រូវបានគេស្គាល់ឈ្មោះ មឹល គឹមសេង អាយុ២៨ឆ្នាំចំណែកជនរងគ្រោះជាម្តាយមីងមានឈ្មោះ ស្រឹប សាន អាយុ៥៤ឆ្នាំនិងក្មួយប្រុសរងគ្រោះឈ្មោះ ណាង យុកួ អាយុ១ឆ្នាំ អ្នកទាំង០៣នាក់រស់នៅភូមិឃុំខាងលើ។បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា៖ នៅមុនពេលកើតហេតុគេមិនដឹងគ្រួសារនេះមានបញ្ហាអ្វីនោះទេបន្ទាប់ពីឮសម្លេងសម្រែករបស់ស្ត្រីរងគ្រោះឲ្យគេជួយទើបអ្នកជិតខាងនាំគ្នាចូលទៅជួយអន្តរាគមន៍ខណៈនោះគេឃើញជនល្មើសឈ្មោះ មឹល គឹមសេង កំពុងតែកាន់កាំបិតបុ័ងតោធ្វើសកម្មភាពប្រទាញប្រទុងនិងកាប់ទៅលើស្ត្រីជាម្តាយមីងរងរបួសមួយចំនួនទៅហើយចំណែកក្មួយប្រុសឯណោះវិញគេឃើញដេកស្លាប់ក្នុងថ្លុកឈាមបាត់ទៅហើយមិនដឹងថាជនល្មើសកាប់កុមាររងគ្រោះស្លាប់ពីពេលណានោះទេផ្ទះជនរងគ្រោះនៅដាច់ស្រយ៉ាលពីគេឯង។បន្ទាប់មកជនល្មើសត្រូវបានអ្នកជិត ខាងចូលទៅអន្តរាគមន៍ចាប់ឃាត់ខ្លួនហើយរាយការណ៍ទៅសមត្តកិច្ច ស្រុកព្រះនេត្រព្រះចុះទៅដល់ កន្លែងកើតហេតុធ្វើកំណត់ហេតុហើយចាប់បញ្ជូនជនល្មើសមកឃុំ ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកព្រះនេត្រព្រះ។ចំណែកស្ត្រីរងគ្រោះត្រូវបានគេដឹកតាមរថយន្តយកទៅសង្គ្រោះជីវិត នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុនស្រុកមង្គលបូរី។ ដោយ ៖ អភិរក្ស