កំពង់ស្ពឺ៖ កម្មករ-កម្មការិនីរោងចក្រស្បែកជើង ប្រាយសិនអ៊ីនធឺណេសិនណល ខបភឺរ៉េសិន ប្រមាណជិត៦០០នាក់ បានមកជួបជុំគ្នានៅមុខសាលាដំបូងខេត្ត កំពង់ស្ពឺ កាលពីថ្ងៃទី២៧ឧសភា ឆ្នាំ២០១៣ដោយមាន
ពាក្យបណ្ដឹងសុំឱ្យសាលាដំបូងខេត្តជួយរកយុត្តិធម៌ពីការអនុវត្តរបស់ថៅកែក្រុមហ៊ុនមិនគោរពគោលការណ៍
របស់ខ្លួន ក្នុងការកាត់ប្រាក់ខែកម្មករហើយសុំទាមទារលក្ខខណ្ឌការងារ៦ចំណុចបន្ថែមទៀត។
កម្មករកម្មការិនីទាំងនោះបានស្រែកតវ៉ាសុំឱ្យថៅកែរោងចក្រគោរពគោលការណ៍របស់់ខ្លួននិងទាមទារលក្ខ
ខណ្ឌការងារ៦ចំណុចផ្សេងទៀត។ នាពេលនោះគេឃើញសមត្ថកិច្ចព័ទ្ធជុំវិញក្បួនកូដកម្មតវ៉ានេះដើម្បីការ
ពារសុវត្តិភាព។
ប្រធានសហព័ន្ធសហជីពសាមគ្គីភាពការងារកម្ពុជាលោក សៀង រឹទ្ធីបានឱ្យដឹងថារោងចក្រ ប្រាយសិនមាន
ទីតាំងស្ថិតនៅក្នុងភូមិឧកញ៉ាទេពឃុំត្រពាំងគងស្រុកសំរោងទង មានកម្មករ កម្មការិនីសរុបជាង៨០០នាក់
តែមួយចំនួននៅចាំរោងចក្រនិងប្រមាណជាជិត៦០០នាក់មកកាន់សាលាដំបូងខេត្តដើម្បីតវ៉ាហើយការតវ៉ានេះមិនមានហិង្សានោះទេ គឺតវ៉ាដោយភាពស្ងៀមស្ងាត់។ ប៉ុន្តែលទ្ធផលយ៉ាងណានោះគេមិនទាន់ដឹងនៅ
ឡើយទេ រង់ចាំមើល ថាតើមានមន្រ្តីសាលាដំបូងណាចេញមកដោះស្រាយ ហើយការដោះស្រាយ នោះក្រុម
កម្មករ កម្មការនីយល់ព្រមឬយ៉ាងណា?៕ ដោយ ៖ សំអាត