លោកព្រុំ ​សំខាន់ ​ចូលកាន់​តំណែង​ជាអភិបាល​ខណ្ឌចំការ ​លោកឡូ ​យុយ​ ចូលនិវត្តន៍​
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

ភ្នំពេញ៖ លោក ព្រុំ សំខាន់ដែលជាអភិបាលរងខណ្ឌចំការមន ​ត្រូវបានប្រកាសតែងតាំង​អភិបាល​ ជំនួសលោក ឡូ យុយ​ដែល​ត្រូវ​បានចូលនិវត្តន៍។​ពិធីតែងតាំងនេះត្រូវបានធ្វើឡើង​កាលពីរសៀលថ្ងៃទី១៤វិច្ឆិកា២០១៣ នៅសាលាខណ្ឌចំការមន ក្រោម​វត្តមានលោកប៉ា សុជាតិវង្ស​ អភិបាលរាជធានីភ្នំពេញ​មន្ត្រីរាជការក្រោមឱវាទជាច្រើនរូបទៀត។

លោក ព្រុំ សំខាន់ ដែលត្រូវបានតែងតាំងជាអភិបាលខណ្ឌចំការមនថ្មីបានប្តេជ្ញាចិត្តថា នឹងគោរពប្រតិបត្តិតាមគោលនយោបាយ​យុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៣​របស់​រាជរដ្ឋាភិបាលអាណត្តិទី៥ ដែលមានសម្តេចតេជោជាប្រមុខដឹកនាំអោយ​ទទួល​បានជោគ​ជ័យ។ ​គោរពនិងអនុវត្តរដ្ឋធម្មនុញ្ញច្បាប់លិខិតបទដ្ឋានគតិយុត្ត​និងបទបញ្ជានានា​របស់រាជ​រដ្ឋាភិបាលក្រសួងមហាផ្ទៃ​និងសាលារាជធានីភ្នំពេញ។ពង្រឹងការអនុវត្តគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាពទាំង៩ចំណុច។ បង្កើនសាមគ្គីភាពផ្ទៃ លើមូលដ្ឋានច្បាប់និងគោល​ការណ៍​អភិបាលកិច្ចល្អក្នុងជួរនៃគណះអភិបាល ក្រុមប្រឹក្សា មន្ត្រីកងកម្លាំងប្រដាប់អាវុធ​និង​អាជ្ញាធរ​គ្រប់លំដាប់ថ្នាក់ព្រមទាំងជាមួយប្រជាពលរដ្ឋអោយបានល្អ។ ​បង្កលក្ខណៈនិង​សហការមួយវិស័យឯកជននិងអង្កការ​សង្គមស៊ីវិល​នានា សំដៅធ្វើយ៉ាងណាគៀងគរអោយ​មានការអភិវឌ្ឍន៍នៅមូលដ្ឋានអោយកាន់តែប្រសើរឡើង។បន្តយកចិត្តទុកដាក់បន្តការ​ដោះ​ស្រាយអោយមានប្រសិទ្ធភាពនូវបញ្ហាប្រឈមនិងបញ្ហាសេសសល់ទាំងឡាយអោយមានប្រសិទ្ធិភាពខ្ពស់។

លោក ប៉ា សុជាតិវង្ស បានលើកឡើងថា ខណ្ឌចំការមន​ជាខណ្ឌនៅកណ្តាលក្រុង​ហើយ​ក្រោមការ​ដឹកនាំរបស់លោកឡូ យុយ​ប្រមាណ១០ឆ្នាំនេះ​បានធ្វើអោយខណ្ឌចំការមន​មានការអភិវឌ្ឍន៍រីកចំរើនខ្លាំងទទួលបានការកោតសសើរពីថ្នាក់ដឹកនាំ និង​ប្រជាពល​រដ្ឋ​ក្នុងមូលដ្ឋាន។ ការចូលចូលនិវត្តន៍របស់លោក ឡូ យុយ​ ជាការបាត់បង់ធនធាន​មនុស្សដ៏​សំខាន់មួយ តែលោកអាច​បំពេញការងារលើផ្នែកនយោបាយជូនជាតិបាន។លោក ប៉ា សុជាតិវង្ស ក៏បានធ្វើការណែនាំសម្រាប់លោក ព្រុំ សំខាន់​ដែលត្រូវ​បានតែងតាំងជាអភិបាលខណ្ឌចំការមនថ្មី ត្រូវតែយកចិត្តទុកដាក់ជាប្រចាំ២៤ម៉ោង​លើ២៤ម៉ោងលើកិច្ចការពារសន្តិសុខ សុវត្ថិ​ភាពជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ដែលកិច្ចការ​ងារនេះមិនមែនជាកិច្ចការងារសំរាប់តែប៉ូលីស ប៉េអ៊ឹមនោះទេ តែវាជាកិច្ច​ការងារ​សំរាប់យើង​ទាំងអស់គ្នារួមនឹងប្រជាពលរដ្ឋផងដែរ បើគ្មានប្រជាពលរដ្ឋចូលរួមទេកិច្ចការងារទាំងនោះមិន​បានសំរេច​ជាផ្លែផ្កាទេ។ដូច្នេះអ្វីដែលយើងត្រូវតែធ្វើជាប្រចាំនោះគឺប្រជុំវេទិការសាធារណះជាមួយប្រជាពលរដ្ឋ មានតែប្រជាពលរដ្ឋទេដែល​ដឹងរឿងច្រើន ហើយយើងក៏បានដឹងពី​បំណង​និងការចង់បានរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់យើងដែរ។

ចំពោះវិធានការបន្ត សាលារាជធានីភ្នំពេញនឹងប្រតិភូកម្មអំណាចនេះមកខណ្ឌ​ទាំង៩​នឹងមន្ទីរពាក់ព័ន្ធដើម្បីបំពេញការងារ​និង​ទទួល​ខុសត្រូវ ។កាងារសំណង់អត់ច្បាប់ ការរំលោភ​បឹងប្រឡាយត្រូវតែមានវិធានការទប់ស្កាត់មិនត្រូវអោយមានបន្តទៀតទេ ។ សាលារាជធានី​ភ្នំពេញនឹងអាចធ្វើកិច្ចសន្យាមួយអោយទទួលខុសត្រូវហើយជាមួយអាជ្ញាធរខណ្ឌ និងមន្ទីរ​ជំនាញទាំងអស់ដើម្បី​អោយ​មានការទទួលខុសត្រូវខ្ពស់។ ចំពោះចំណាត់ការរបស់​សាលា​រាជធានីភ្នំពេញក្នុងការហាមរថយន្តធំៗគ្រប់ប្រភេទ​មិនអោយ​ចូល​ក្រុងពេលថ្ងៃមកដល់ពេលនេះបាន២សប្តាហ៍ ហើយអ្វីដែលជាលទ្ធផលដែលយើងទទួលបាននោះគឺពុំមានគ្រោះថ្នាក់​ចរាចរ​ដោយសាររថយន្តធំ ដែលមុននេះគ្រោះថ្នាក់ចរាចរដោយរថយន្តធំនេះមានស្ទើររាល់ថ្ងៃ ហើយវិធានការនេះពិតជាទទួល​បានការ​គាំ​ទ្រពីប្រជាពលរដ្ឋយ៉ាងច្រើនលើសលប់ ដែលធ្វើ​អោយសាលារាជធានីភ្នំពេញមានទឹកចិត្ត ក្នុងការបន្តជម្រុញការងារនេះ​អោយ​រិតតែ​ប្រសើរ​ឡើងនិងទទួលបានជោគជ័យ៕ ដោយ៖ ស.ស្អាត 

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1087]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [889]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1181]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1180]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1099]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

សម្តេច​​​​តេជោ​ អំពាវ​នាវ​ឱ្យ​លុប​បំបាត់​វប្បធម៌​លួចចម្លង​

ភ្នំពេញៈ ​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​កម្ពុជា​ នៅ​ថ្ង...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [322]


ប្រទេស​​អ៊ី​​តាលី​​ឧបត្ថម្ភប្រាក់​​ ១.៦លាន​ផោន​ក្នុង​​ការជួស​ជុលទី​ក្រុង​​បុរាណ ​​Pompei​i​​

អ៊ីតាលី៖ កាលពីថ្ងៃអង្គារម្សិលមិញ រដ្ឋាភិបាលរបស់ប្រ...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [325]


ប្រទេស​​​ប្រេស៊ីល​យកឈ្នះ​លើប្រទេស​អាព្រិក​ខាងត្បូង​ដោយ​លទ្ធផល​ ៥-០​

បាល់ទាត់៖ កាលពីរាត្រីយប់មិញនេះក្រុមបាល់ទាត់របស់ប្រ...អានបន្ត

សិល្បះ និងកីឡាអន្តរជាតិ • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [605]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 198 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 2167 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 865844​ នាក់