ប្រទេសម៉ិចស៊ីកូ៖ មន្រ្តីប៉ូលីសម៉ិចស៊ីកូបានអោយដឹងថា ការបន្ទុះគ្រាប់បែកមួយគ្រាប់ក្នុងរោងចក្រស្ករគ្រាប់ Maquiladoras
បានបណ្តាលអោយមនុស្សម្នាក់ស្លាប់និងមនុស្សជាច្រើននាក់ទៀតបានរងរបួសជាទំងន់។ មន្រ្តីប៉ូលីសដដែលបាននិយាយ
ទៀតថា មានមនុស្សជាង ៣០០ នាក់បានស្ថិតនៅក្នុងរោងចក្រនោះ។ រហូតដល់ពេលនេះក្រុមអ្នកពន្លត់អគ្គីភ័យនិងក្រុមស
ង្រ្គោះបន្ទាន់ជាង ៣០នាក់គឺគំពុងតែធ្វើអន្តរាគមន៍ នៅកន្លែងកើតហេតុនោះ។
លោក Fernando Mota ប្រធានការពារសង្រ្គាមស៊ីវិលប្រចាំទីក្រុង Ciudad Juaresបាននិយាយថាសាកសពមនុស្សម្នាក់ត្រូវបាន
រកឃើញនិងមនុស្ស ៦នាក់ទៀតបានរងរបួសយ៉ាងធ្ងន់ធ្ងរ។ គាត់បាននិយាយបន្តទៀតថា កម្មករជាច្រើននាក់បានបាត់ខ្លួនហើយ
នៅពេលនេះក្រុមរបស់ពួកយើងគឺកំពុងតែស្វែងរកជនរងគ្រោះបន្ថែមទៀត។
ក្រុមសាច់ញាតិរបស់ជនគ្រោះជាច្រើននាក់បានឈររង់ចាំនៅខាងក្រៅកន្លែងកើតហេតុនោះហើយមួយចំនួននៃពួកគេបានស្រែក
ទ្រហ៊ោរយំយ៉ាងខ្លាំង។ មន្រ្តីប៉ូលីសដដែលបានបន្តអោយដឹងទៀតថា រោងចក្រនោះគឺស្ថិតនៅតំបន់ពានិជ្ជកម្មសេរីរវាងប្រទេសម៉ិច
ស៊ីកូនិងសហរដ្ឋអាមេរិក។
គាត់បានបន្ថែមទៀតថាមានជនជាតិម៉ិចស៊ីកូជាង ១លាននាក់បានធ្វើការនៅក្នុងតំបន់ពានិជ្ជកម្មសេរីនោះ។ លោក Will Grant ភ្នាក់ងារសារព័ត៌មាន BBCបាននិយាយថា រោងចក្រ Maquiladoras នោះគឺតែងតែផ្តល់ប្រាក់ខែទាបដល់កម្មករនីមួយៗ។
ដោយ៖ តុលា