កូរ៉េខាងត្បូង ៖ កម្មករ កម្មាការិនី កូរ៉េខាងត្បូងបានវិលត្រលប់មកធ្វើការងារឡើវិញហើយ ក្នុងតំបន់ឧស្សាហកម្ម Kaesong បន្ទាប់ពីមានភាពតានតឹងខាងផ្នែកនយោបាយ អស់រយះពេល ៥ខែមក។រថយន្តធន់ធ្ងន់ និងឡានជាច្រើនបានឆ្លងកាត់ព្រំប្រទល់កូរ៉េខាងជើង កាលពីម៉ោង ៨ ថ្ងៃអាទិត្យនេះ ហើយមានកម្មករ កម្មាការិនីកូរ៉េខាងត្បូងជាង ៨០០នាក់ បានចូលទៅធ្វើការនៅកន្លែងនោះ គឺមានទីតាំងនៅក្នុង កូរ៉េខាងជើង ដែលមានរោងចក្ររបស់កូរ៉េខាងត្បូង ប្រហែល ១២៣ កន្លែង និងមានកម្មករ កម្មាការិនី កូរ៉េខាងជើង ៥ម៉ឺននាក់។
វាគឺជាគម្រោងចុក្រោយរវាងកូរ៉េទាំង និងជាប្រភពចំណូលមួយដ៏សំខាន់ របស់ ទីក្រុង Pyongyang។ ប៉ុន្តែកូរ៉េខាងជើងបានដកម្មករ កម្មាការិនីពីទីនោះ ដែលធ្វើអោយចំណងមិត្តភាពកូរ៉េទាំងពីរបានបែកបាក់ តាំងពីកូរ៉េខាងជើងបានធ្វើការបង្ហោអាវុធនុយក្លេរអ៊ែរនៅ ថ្ងៃទី១២ ខែកុម្ភះ មកម្លេះ។ ការបើកឧស្សាហកម្មឡើងវិញគឺបានចរចារ អស់រយះពេលជាច្រើនខែ។ដោយ ៖ តុលា