​​​រដ្ឋសភា​​ប្រជុំ​​ពិភាក្សា​​និង​​អនុម័ត​​ច្បាប់​​ថវិកា​​ជាតិ​​ឆ្នាំ​​២០១៤​​ដោយ​​អវត្ដ​​មាន​​​តំណាង​​រាស្រ្ដ​​បក្ស​​ប្រឆាំង​​
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

ភ្នំពេញ៖ ដូចការគ្រោងទុកនៅព្រឹកថ្ងៃអង្គារ ទី១២ ខែវិច្ឆិកា ឆ្នាំ២០១៣នេះ រដ្ឋសភាបាន បើកសម័យប្រជុំរដ្ឋសភា លើក​ទី​១ នីតិកាលទី៥ ដើម្បីប្រជុំពិភាក្សា និងអនុម័តច្បាប់ថវិកាជាតិឆ្នាំ២០១៤។អ្វីជាការកត់សម្គាល់ នៅក្នុងការ​បើក​សម័​យ​ប្រជុំនៅព្រឹកនេះ មាន​តែ​អ្នកតំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា៦៨រូប ក្នុងចំណោម១២៣រូប ដោយ​អវត្ដមាន​តំណាង​​រាស្ត្របក្សប្រឆាំង៥៥រូប។

កិច្ចប្រជុំ​រដ្ឋសភា នៅ​ព្រឹក​នេះ នឹង​ពិភាក្សា និង​អនុម័ត លើ​សេចក្តីព្រាង​ច្បាប់​ថវិកាជាតិ ឆ្នាំ​២០១៤ ដែល​មាន​ទឹក​ប្រាក់​ចំណាយ​​ក្នុង​ក្រសួង​ស្ថាប័នរដ្ឋជាង១៣លាន​លាន​រៀល ស្មើ​ជិត៣៤០០លាន​ដុល្លារ​។ ថវិកាជាតិ ឆ្នាំ​២០១៤ កើនឡើង​១៣,១% ធៀប​នឹង​ច្បាប់​ថវិកាជាតិឆ្នាំ​២០១៣ ដែល​មាន​ចំនួន​ប្រមាណ ៣.០០០ លាន​ដុល្លារ​។​

ថវិកាជាតិ នៅ​ឆ្នាំ​២០១៤ ត្រូវបាន​កំណត់ បែងចែក​ការចំណាយ តាម​ស្ថាប័ន​ជាតិ និង​ក្រសួង​និមួយៗមួយចំ​នួនដូច​ជាៈ​ចំណាយ​វិស័យ​រដ្ឋបាល​ទូទៅ​វិស័យ​ការពារ​ជាតិនិង​សន្តិសុខ​វិស័យ​សង្គមកិច្ច​និងវិស័យសេដ្ឋកិច្ច ជាដើម។បើតាមមន្រ្ដីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ បានឲ្យដឹង ថា ​ការធ្វើ​ពហិកា​មិន​ចូល​រួម​​ប្រជុំ​​សភា​គឺចង់អោយ​គណ​បក្ស​ប្រជាជន​ព្រម​ទទួល​យក​​​សំណើរ​​​ក្នុង​​​​ការ​​បង្កើត​​​គណៈ​កម្មាធិកា​រ​​​ស្វែងរក​​យុត្តិធម៌​​​ក្នុង​​ភាព​​មិនប្រក្រតី​​​​នៃ​ការ​​បោះ​ឆ្នោត​​​ជូន​ប្រជា​​ពល​រដ្ឋ​​​​ដែល​​​ជា​​ម្ចាស់​​ឆ្នោត​​​​សិន ​​មុន​នឹង​​ឈាន​ទៅ​ដល់​ការ​​អនុម័ត្ត​ថវិកាជាតិ​ឆ្នាំ​​២០១៤​៕
ដោយ៖ រតនា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

កម្ពុជានឹងធ្វើខ្លួនឲ្យទៅជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៥០
សេដ្ឋកិច្ច • កាលពី​ : 10 កន្លងទៅ • បើកមើល : [818]

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលនីតិកាលទី៥នេះ បានសម្តែងនូវមហិច្ឆិតាក្នុងការដឹកនាំប្រទេស​ក្លាយពីប្រទេស​​ដែល​មានចំណូលទាប​ ទៅជាប្រទេស​មាន​ចំណូល​មធ្យម កម្រិតទាប ក្នុង រយៈពេលខ្លីខាងមុខនេះ ... អានបន្ត


​អូស្ត្រាលី​ផ្តល់​​ហិរញ្ញប្បទា​ន​​ប្រមាណ​៨៥,៣​​លាន​ដុល្លារ​លើ​កិច្ច​សហការអភិវឌ្ឍ​​កម្ពុជា​
សេដ្ឋកិច្ច • កាលពី​ : 10 កន្លងទៅ • បើកមើល : [699]

ភ្នំពេញៈ រដ្ឋាភិបាល​អូស្ត្រាលី​គ្រោង​ផ្តល់​ហិរញ្ញប្បទាន​កិច្ចសហប្រតិបត្តិការ​ស​ ម្រា​ប់​ឆ្នាំ​២០១៣-២០១៤ ប្រមាណ​៨៥,៣ លាន​​ដុល្លារ​អាម៉េរិក ដើម្បី​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា ដោយ​ផ្តោតជាសំខាន់​លើ គម្រោង​ក្នុង​វិស័យ​សុខាភិបាល​អប់រំ និង​បណ្តុះ​បណ្តាល កសិកម្ម អភិបាលកិច្ច ហេដ្ឋារចនាសម្ព័ន្ធ និង​បោសសម្អាត​មីន​ផងដែរ​។​... អានបន្ត


​ក្រុមហ៊ុនធានារ៉ាប់រង​រដ្ឋកាមិនកូ​ កើនទុន​ដល់៤២លាន​ដុល្លារក្នុង​ឆ្នាំ​២០១៣​
សេដ្ឋកិច្ច • កាលពី​ : 10 កន្លងទៅ • បើកមើល : [787]

ភ្នំពេញ៖ ក្រុមហ៊ុនធានារ៉ាប់រងរដ្ឋកាមិនកូ បានកើនទុនហៅថា បុព្វលាភរ៉ាប់រងដល់ទៅ៤២លាន​ដុល្លារក្នុងឆ្នាំ២០១៣ បើគិត ជាភាគរយស្មើនឹង១៥ភាគរយ។បុព្វលាភនេះ គិតចាប់ពីឆ្នាំ​២០០​២​ដែលមានទុនតែ៤លានដុល្លារអាមេរិកតែប៉ុណ្ណោះ​របាយ​... អានបន្ត


​អូស្ត្រាលីបានផ្ដ​ល់​ជំនួយ៦០០ ​លានដុល្លារដល់កម្ពុជា​
សេដ្ឋកិច្ច • កាលពី​ : 10 កន្លងទៅ • បើកមើល : [619]

ភ្នំពេញៈ ​អូស្ត្រាលី​បានផ្ដល់​ជំនួយ​ជិត ៦០០ លាន​ដុល្លារ​អាមេរិក​មក​ឲ្យ​ប្រទេស​កម្ពុជា សម្រាប់​ការ​កាត់បន្ថយ​ភាពក្រីក្រ តាម រយៈ​ការអភិវឌ្ឍ​សេដ្ឋកិច្ច ប្រកបដោយ​ចីរភាព ហើយ​ជំនួយ​អូស្ត្រាលី​គឺ​ផ្ដោតទៅលើ​វិស័យ​សុខាភិបាល និង អប់រំ និង​ទៅលើ​ការលើកកម្ពស់​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​ត​ភ្ជាប់ ការ​ដឹកជញ្ជូន​ផលិតផល​កសិកម្ម​មក​កាន់​ទីផ្សារ​ផងដែរ។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

បញ្ហាជាប់​គាំង​នៅ​តំបន់​ Crimea ​ត្រួវ​បាន​បញ្ចប់​ដោយ​សន្តិវិធី​

ប្រទេសអ៊ុយក្រែន៖ កាលពីថ្ងៃសុក្រម្សិលមិញ បញ្ហាជាប់គ...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [296]


បុរស​ម្នាក់​រស់នៅក្នុងភូមិ Dunloy រង​​របួស​ភ្នែក​​យ៉ាង​ធ្ងន់ធ្ងរ​​

ប្រទេសអៀកឡង់ខាងជើង៖ កាលពីថ្ងៃអាទិត្យម្សិលមិញ បុរសម...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [339]


កុមារប្រមាណ៤៥ភាគ​រយ​បានស្លាប់​ដោយ​សារ​ខ្វះ​អាហាររូបត្ថម្ភ

ភ្នំពេញ៖ អ្នក​ស្រី​ ដួង​ ច័ន្ទធី​តា​ ប្រធាន​ផ្នែក​...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [474]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 448 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 1346 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 865023​ នាក់