បារាំង៖ មន្រ្តីប៉ូលីសបាននិយាយថា សារធាតុញៀន ១.៣តោនត្រូវបានរឹបអូសនៅក្នុងព្រលានយន្តហោះ
Charles de Guelle ក្នុងប្រទេសបារាំង។ហើយថ្នាំញៀនទាំងនោះត្រូវបានរកឃើញនៅក្នុងវ៉ាលីទាំង ៣០ដែល ពួកគេបានលាក់ ហើយគាត់បានបន្តទៀតថា មនុស្ស ៦នាក់ត្រូវបានចាប់ខ្លួន ពីបទជួញដូរថ្នាំញៀនខុសច្បាប់ ជាលក្ខណះអន្តរជាតិ។
មន្ត្រីប៉ូលីសបានអះអាងថា ថ្នាំញៀន ១.៣ តោននោះមានតំលៃរហូតដល់ ២០០លានអ៊ឺរ៉ូ (២៧០លានដុល្លារ)។មន្ត្រីក្រសួងមហាផ្ទៃលោក Manuel Valls បាននិយាយថា វាគឺជាការជួញដូរគ្រឿងញៀនខុសច្បាប់ក្នុងទ្រង់ ទ្រាយធំដែលមិនធ្លាប់មានពីមុនមក។ ដោយ៖ តុលា