ភ្នំពេញ៖ អង្កេតចន្លោះជំរឿនសហគ្រាសនៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០១៤បានចាប់ផ្តើមហើយ ដោយមានអ្នក ជំនាញ ការក្រសួងផែនការ និង មន្រ្តី(JICA) ចូលរួម បានចូលរូម អនុវត្ត ជាមួយគ្នា។ ការអង្កេតចន្លោះជំរឿនសហគ្រាសកម្ពុជាឆ្នាំ ២០១៤ គឺផ្អែកលើមូលដ្ឋានច្បាប់ស្តី ពីស្ថិតិ ត្រង់មាត្រាទី៨ហើយដែលចូលជាធរមាននៅខែឧសភា ឆ្នាំ ២០០៥ និង អនុក្រឹត្យស្តីពីស្ថិតិផ្លូវការដែលបានចាត់តាំងអនុម័ត ដោយសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជា ណា ចក្រ កម្ពុជា។
ឯ/ឧ ទេសរដ្ឋមន្ត្រី ឆាយ ថន រដ្ឋមន្ត្រីក្រសួង ផែនការ បានមានប្រសាសន៏ថា ការអង្កេតចន្លោះជំរឿន សហគ្រាសកម្ពុជា ឆ្នាំ ២០១៤ មាន គោលបំណងដើម្បីប្រមូលយកព័ត៌មានអំពីសហគ្រាស សំរាប់កសាង គោលនយោបាយ និង ផែនការអភិវឌ្ឍន៏ នានារបស់រាជរដ្ឋាភិបាលនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ សំរាប់ការសិក្សា ស្រាវជ្រាវរបស់សកលវិទ្យាល័យនិងស្ថាបន័ ដ៏ទែ ទៀត រៀបចំយុទ្ធសាស្រ្តគ្រប់គ្រង និងការ សិក្សាស្រាវជ្រាវទីផ្សារក្នុងផ្នែកឯកជន។
ការអង្កេតចន្លោះជំរឿនសហគ្រាសនេះមាន សហ គ្រាស គំរូប្រមាណ១០.០០០សហគ្រាសដែលត្រូវបាន ជ្រើសរើសចេញពី ២៥ភូមិ មណ្ឌលក្នុងរាជធានីខេត្តក្នុងព្រះរាជាណាចក្រកម្ពុជាដើម្បីធ្វើ សម្ភាសន៍តាមវិធីសាស្ត្រស្ថិតិហើយសហ គ្រាសគំរូទាំង នោះរួមមាន៖១.សហគ្រាសទាំងអស់ដែលមានអ្នកចូលរួមការងារចាប់ពី៥០នាក់និងលើសនិងទី ២. ២%នៃសហគ្រាសដែល មានអ្នកចូលរួមការងារតិចជាង៥០នាក់។ មាន ន័យថាភាគច្រើននៃសហគ្រាសត្រូវបានជ្រើសរើសសម្ភាសន៍លើក លែងតែសហគ្រាស តាមចញ្ចើមផ្លូវ និង សហគ្រាស ស្ថិតក្នុងវិស័យកសិកម្ម ។
ឯ/ឧទេសរដ្ឋមន្ត្រី បានមានប្រសាសន៍ថាជោគជ័យនៃការអង្កេតចន្លោះជំរឿនសហគ្រាស កម្ពុជាឆ្នាំ ២០១៤ នឹងនាំមកនូវការអភិវឌ្ឍ វិបុលភាព និង សុភមង្គលដល់ប្រទេសកម្ពុជា ។ ដូច្នេះការទទួលបានទិន្នន័យស្ថិតិមានគុណភាពល្អត្រឹមត្រូវ ទាន់ ពេលវេលានិងអាចជឿជាក់បានគឺជាកត្តាសំខាន់ក្នុងការរៀបចំកសាង ផែនការអភិវឌ្ឍន៍ជាតិ ។
ប្រសិនបើទិន្នន័យ មិនត្រឹមត្រូវ និង ខាត បង់ថវិកាក្នុងការធ្វើអង្កេតនេះផងដែរ។ឯ/ឧទេសរដ្ឋមន្ត្រីបានឲ្យដឹងថាៈការធ្វើ អង្កេត ចន្លោះជំរឿននេះនិង ប្រើប្រាស់ថវិកាប្រមាណ ៣សែនដុល្លារអាមេរិក ដែលជាថវិកាគាំទ្រដោយអង្គការ JICA និងថវិកាបដិភាគរបស់រាជ រដ្ឋាភិបាលប្រមាណពី ១៥ ទៅ ២០ ភាគរយ ។ ឯ/ឧ ទេសរដ្ឋមន្ត្រី ឆាយ ថន បានអំពាវនាវដល់ម្ចាស់អ្នកគ្រប់គ្រងរោងចក្រសហគ្រាសផលិតកម្ម អាជីវ កម្មលក់ដុំ លក់រាយ និង ផ្នែកសេវាទាំងឡាយសូមចូលរួម សហការ និង ផ្តល់ចម្លើយត្រឹមត្រូវដល់មន្ត្រីសម្ភាសន៍ និង បានរំលឹកថាមន្ត្រីទាំងអស់ត្រូវ ត្រួតពិនិត្យការចុះអនុវត្តន៍ប្រមូលទិន្នន័យជាក់ស្តែងនៅតាមមូល ដ្ឋានត្រូវធ្វើតាមការណែនាំពីមន្ត្រីបច្ចេកទេសឲ្យបានកម្រិតខ្ពស់បំផុត ។
លោក ហ៊ីរ៉ូហ្សី អ៊ីហ្សាគី ប្រធានJICA ប្រចាំកម្ពុជា បានលើកឡើង ថារាជរដ្ឋាភិបាលជប៉ុនតាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃ ប្រទេសជប៉ុន JICA គាំទ្រចំពោះការធ្វើ អង្កេតចន្លោះជំរឿនសហគ្រាសនៅកម្ពុជា ព្រោះវាមានសារសំខាន់ណាស់សម្រាប់ចូលរួមកែលំអស្ថិតិផ្លូវការនៅ កម្ពុជា ហើយដែលកន្លងមកJICA បានជួយឧបត្ថម្ភគាំទ្រទៅលើការធ្វើជំរឿនប្រជារាស្ត្រកម្ពុជា ឆ្នាំ ២០០៨ ជំរឿនសហគ្រាសកម្ពុជាឆ្នាំ ២០១១ និង អង្កេតចន្លោះជំរឿនប្រជារាស្ត្រកម្ពុជាឆ្នាំ២០១៣។
ការអង្កេតចន្លោះជំរឿនសហគ្រាស ឆ្នាំ ២០១៤ នេះមានរយៈពេល ១ ខែ គឺចាប់ពីថ្ងៃទី១ ខែ មីនា រហូត ដល់ ថ្ងៃ ៣១ ខែ មិនា ឆ្នាំ ២០១៤ ៕ ដោយ៖ អភិរក្ស