ភ្នំពេញនឹង​បង្កើត​រោង​កុនថ្មី​​ចំនួន៣​​នៅឆ្នាំ​​១០១៤​ ​ខណៈរោង​​កុនចាស់​​មួយចំនួន​​បានប្រែ​​កាយជា​ ​KTV ​ឬ ​ម៉ាស្សាក្លិប​​
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

ភ្នំពេញ៖ ក្រសួងវប្បធម៍និងវិចិត្យសិល្បៈ គ្រោងបង្កើតរោងកុនថ្មីចំនួន៣នៅរាជធានីភ្នំពេញ​ក្នុងពេលខាងមុខ ខណៈវិស័យភាព​កម្ពុជាមានការរីលូតលាស់ប្រសើរជាងមុន និងដោយសារ​រោងកុនមួយចំនួនត្រូវបានគេកែប្រែប្រកបអាជីវកម្មបែបថ្មី ដូចជា ​ក្លិប​ម៉ាស្សា និងហាង​ខារ៉ាអូ​ខេ ជាដើម ។លោក ឃឹម សារិទ្ធ រដ្ឋលេខាធិការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងឲ្យដឹងថា ក្នុង​ដំណាក់កាលបច្ចុប្បន្ននេះ ភាពយន្តពិតជាមានតួនាទីសំខាន់ណាស់ក្នុងការរួមចំណែក​ដល់​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ចជាតិ និងការ​ពង្រីក​​ស្ថេរភាពនៃមនុស្សជាតិ។ រាជរដ្ឋាភិបាល ពិសេសក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានយកចិត្តទុកដាក់ពង្រីកនិងអភិវឌ្ឍន៍​វិស័យភាព​យន្តជាតិឲ្យមានការងើបឡើងវិញបន្ទាប់ពីធ្លាក់ចុះមួយរយៈកន្លងមកនេះ។ ដូច្នេះដើម្បីឲ្យ​វិស័យ​ភាពយន្តមានចីរភាព ក្រសួងមានផែនការបង្កើតរោងភាពយន្តថ្មីៗចំនួន៣ ក្នុងនោះ​នៅចុងឆ្នាំ២០១៣នេះ នឹងសម្ពោធដាក់ឲ្យប្រើប្រាស់នូវ​រោងភាពយន្ត​ថ្មីទំនើប មួយនៅតំបន់​ទួលគោក ដែលមាន៣បន្ទប់និងមានចំណុះសរុប៦៥០កៅអី ហើយនៅដំណាច់​ឆ្នាំ២០១៤ ក៏នឹងមានរោង​ភាព​យន្តថ្មី២កន្លែងទៀតនៅតំបន់កោះពេជ្រនឹងចាប់ផ្តើមដំណើរការ ដែលអាច​មានចំណុះកៅអីប្រមាណ៣០០០កៅអី។

ទន្ទឹមនឹងនេះលោករដ្ឋលេខាធិការបានអំពាវនាវដល់ផលិតកម្មភាពយន្តទាំងអស់ ឲ្យយកចិត្ត​ទុក​ដាក់​និងពង្រឹង​ការ​ផលិត​ភាព​យន្តឲ្យឈាន​ដល់កម្រឹតអន្តរជាតិ ដើម្បីឆ្លើយតបនិងទីផ្សារ​ភាពយន្តអាស៊ាន​នាឆ្នាំ២០១៥ខាងមុខ។​ លោកក៏បានជម្រុញ​ឲ្យមាន​ការ​ប​ណ្តុះ​បណ្តាល​ជំនាញវិជ្ជាជីវៈបន្ថែមឲ្យឆ្លើយតបទៅនឹងតម្រូវ​ការ​នៃការរីកចម្រើននូវបច្ចេកវិទ្យាថ្មី ពិសេស​ដើម្បីទាក់ទាញ​ក្រុម​​​​​ហ៊ុនបរទេសឲ្យមកថតខ្សែរភាគយន្តនៅ​ក្នុងស្រទេសយើងកាន់តែច្រើន​កន្លងមកក្រសួងក៏បានជម្រុញឲ្យមាន​ការផ្លាស់ប្តូរ​ផលិត​ផល​​​​​​​​ភាពយន្ត​ ក្នុងតំបន់​អាស៊ាន​ពីព្រោះតាមរយៈខ្សែរភាពយន្តនេះ និងផ្តល់នូវការយល់ដឹងអំពីវប្បធម៍ប្រពៃណីទំនៀមទម្លាប់​របស់​​​​​ជា​តិទៅវិញទៅមក​ក្នុងតំបន់ដ៏ធំមួយនេះ ​ដែលមានប្រជាជនប្រមាណ៥០០លាននាក់​និងមាន​សាសនា​ធំៗ​ចំនួនបី​។​​ វានឹងធ្វើឲ្យ​មាន​​​ការយោគយល់អធ្យាស្រ័យនិងការគោរពគ្នាទៅ វិញទៅមកដើម្បីរក្សាបាននូវ​សុខសន្តិភាពជូនប្រជាជាតិទាំងមូល។ជាមួយ​គ្នា​នេះ កម្ពុជារំពឹងថាទីផ្សារភាពយន្តរបស់ខ្លួននឹងធ្វើដំណើរយ៉ាងសន្សឹមៗ ដោយរលូន ​ដើម្បី​ទៅប្រ​​ឡូក​ក្នុងវិស័យភាពយន្តអន្តរជាតិ​ ហើយលោកអំពាវនាវដល់ផលិតករទាំងអស់​ ត្រូវធ្វើយ៉ាងណាផលិតភាពយន្តរប​ស់​​ខ្លួន​ឲ្យ​មា​នគុណភាព ដើម្បីប្រគួតប្រជែង​ក្នុង​ក្នុង​តំបន់ និងនៅលើពិភពលោក។

សូមជម្រាបថា ការលើកឡើងខាងនេះបានធ្វើឡើងនៅរោងមហោស្រពចេនឡា កាលពីថ្ងៃទី​៨ខែវិច្ឆិកា​ ខណៈលោករដ្ឋលេខា​ធិការ​​​​​អញ្ជើញក្នុងពិធីបើកការ​ចាក់បញ្ចាំងខ្សែ​ភាពយន្តរឿង​ថ្មីមួយទៀតរបស់ផលិតកម្មសាន់​ដេរ​​ភាពយន្ត ​គឺរឿង​ព្រាយក្បាល៨ ដែលទើបតែបានថត​បញ្ចប់​និងចាប់​ផ្តើមបញ្ចាំងបម្រើដល់ទស្សនិកជនដែល​និយម​គាំទ្រភាពយន្ត​ខ្មែរ ៕

ដោយ៖​ស.ស្អាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1087]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [889]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1181]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1180]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1099]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

​មន្ត្រីជាន់​ខ្ពស់​ព្រឹទ្ធសភា​លើកឡើងថា​ បញ្ហាគ្រឿង​ស្រវឹង​ជាបន្ទុកដ៏ធ្ងន់ធ្ងរបស់រដ្ឋ​

ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់ព្រឹទ្ធសភា និងអង្គកាសង្គម...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [321]


កុមារី​ Malala​​ Yousafzai ជួប​ប្រជុំ​ជាមួយ​លោក​អូ​បា​ម៉ា​

ប្រទេសអាមេរិក៖ លោកប្រធានាធិ...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [368]


សួស្ដី​យុវវ័យ ប្រិយមិត្ត​អ្នក​អាន​ជា​ទី​ស្រលាញ់​រាប់​អាន។ រយៈ​ពេល​ជាង​ពីរ​ឆ្នាំ

សួស្ដី​យុវវ័យ ប្រិយមិត្ត​អ្នក​អាន​ជា​ទី​ស្រល...អានបន្ត

ព័ត៌មានច្រើនទៀត • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [441]


លោកស៊ុនចាន់ថុលចាត់ទុកមនុស្សចាស់ ជាវ័យងាយប្រឈមនឹងបញ្ហាផ្សេងៗ

លោកស៊ុនចាន់ថុលចាត់ទុកមនុស្សចាស់ជាវ័យ...អានបន្ត

នយោបាយ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [314]


​នគរបាលប៉ុ​ស្តិ៍​អំពិលទឹក​២នាក់​លង់ទឹក​ស្លាប់​នៅពេល​ចុះបង្ក្រាប​បទ​ល្មើស​ឆក់ត្រី ​

កំពង់ឆ្នាំង៖ មន្ត្រីប៉ុស្តិ៍នគរបាលឃុំកំពង់ត្រឡាច២ន...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [358]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 42 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 2267 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 865944​ នាក់