ភ្នំពេញ៖ បន្ទាប់ពីទទួលការបណ្តុះណ្តាលជំនាញបន្ថែម គឺក្បាច់គុណក្នុងរយៈពេលជិត២ខែ នៅព្រឹកថ្ងៃទី១៧
ខែកក្កដាឆ្នាំ២០១៣នៅសាលាបណ្ឌិត្យសភានគរបាលកម្ពុជាបានប្រារព្ធពិធីបិទវគ្គហ្វឹកហ្វឺនក្បាច់គុណពិសេស
ដល់កងកម្លាំងនគរបាលជាតិក្រោមវត្តមាន លោកឧត្តមសេនីយ៍ ចាន់អ៊ានអគ្គស្នងការរងនគរបាលជាតិនិងជា
ប្រធាននាយកដ្ឋានបុគ្គលិកតំណាងដ៏ខ្ពង់ខ្ពស់របស់លោកនាយឧត្តមសេនីយ៍នេតសាវឿនអគ្គស្នងការនគរ
បាលជាតិ។
ពិធីនេះក៏មានការសម្តែងក្បាច់គុណដោយសិក្ខាកាមដែលបានហ្វឹកហាត់ជួនគណៈអធិបតីទស្សនា និងបាន
ប្រគល់វិញ្ញាបណ្ណប័ត្របញ្ជាក់ការសិក្សាដល់សិក្ខាកាម រួមទាំងបំពាក់ស្លាកសញ្ញា COMBAT តៃក្វាន់ដូប្រគល់
ដំបងដល់សិក្ខាកាមទាំងអស់។ជាមួយគ្នានេះលោកឧត្តមសេនីយ៍ចាន់អ៊ានក៏បានប្រគល់លិខិតថ្លែងអំណរ
គុណដល់គ្រូជនជាតិកូរ៉េផងដែរ។
មានប្រសាសន៍ទៅកាន់សិក្ខាកាម លោកឧត្តមសេនីយ៍ចាន់អ៊ាន បានផ្តាំផ្ញើដល់មន្ត្រីពាក់ព័ន្ធទាំងអស់ត្រូវតែ
រក្សាសណ្តាប់ធ្នាប់សន្តិសុខឲ្យល្អប្រសើរក្នុងអំឡុងពេលបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនិតិកាលទី៥ឬថ្ងៃ
ផ្សេងក្រៅពីនោះ។មន្ត្រីនគរបាលជាតិគ្រប់រូបមិនត្រូវប្រើប្រាស់សិទ្ធអំណាចរបស់ខ្លួនហួសព្រំដែនដោយបំពាន
ទៅលើច្បាប់ឬប្រជាពលរដ្ឋឡើយដែលនេះជាមូលហេតុចំបងធ្វើឲ្យមានការថ្នាំងថ្នាក់បណ្តាលឲ្យបាត់បង់នូវ
ជំនឿទុកចិត្តមកការដឹកនាំនិងធ្វើឲ្យប៉ះពាល់សេចក្តីថ្លៃថ្នូររបស់មន្ត្រីនគរបាលជាតិ។
លោកបន្តថា លទ្ធផលមេរៀនជាច្រើននៃការហាត់រៀនគឺពង្រឹងកាយសម្បទារក្បាច់ប្រយុទ្ធមូលដ្ឋានគ្រឹះ៤
ស្នៀតមាន៨ក្បាច់ក្បាច់ដាល់ក្បាច់វៃចាក់ ចាប់ កែងនិងក្បាច់រង។ក្រៅពីក្បាច់គុណដៃក៏មានក្បាច់គុណដំបង
បែបប្រយុទ្ធជាមួយសត្រូវនិង របៀបចាប់យកអាវុធខ្លីពីសត្រូវរួចចាប់ក្លេរដាក់ខ្នោះភ្ជង់របៀបប្រយុទ្ធដោយប្រើ
ប្រាស់អាវុធវែង ខ្លី តបតជាមួយ សត្រូវជាច្រើនក្បាច់ទៀត៕
ដោយ៖ ស-ស្អាត