ជប៉ុន​ផ្តល់​ជំនួយ​ជាង​២០​ម៉ឺនដុល្លារ​អាមេរិក​សម្រាប់​គម្រោង​ស្តារ​ប្រព័ន្ធ​ធារាសាស្ត្រ​
ពេលវេលាចេញផ្សាយ៖​ (កាលពី 12 កន្លងទៅ )  

ភ្នំពេញ៖ ប្រទេសជប៉ុនតាមរយៈស្ថានទូតរបស់ខ្លួនប្រចាំកម្ពុជា បានផ្តល់ជំនួយ២០​៤,៨​៩៩ដុល្លារអាមេរិក​សម្រាប់គម្រោង​ស្តារ​ប្រព័ន្ធធារាសាស្ត្រក្នុងខេត្តកំពង់ចាម និងខេត្តពោធិ៍សាត់។ ជំនួយឧបត្ថម្ភឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយ​តូចសន្តិសុខ​មនុស្ស​​ជាតិត្រូវបានរដ្ឋាភិបាលជប៉ុនផ្តល់អោយដល់មន្ទីរធនធានទឹក និងឧត្តុនិយមចំនួន២។

កិច្ចសន្យាផ្តល់ជំនួយនេះត្រូវបានចុះហត្ថលេខានៅរសៀលថ្ងៃទី០៦ខែតុលា ដោយលោក គូម៉ាម៉ារូ យូជិ ឯកអគ្គរាជទូត​ជប៉ុនប្រចាំ​កម្ពុជា និងតំណាងស្ថាប័នទទួលជំនួយទាំងពីរ។ឯកអគ្គរាជទូតជប៉ុន បានមានប្រសាសន៍ថា គម្រោងដែលចុះហត្ថលេខានេះ​មាន​គោល​ដៅអភិវឌ្ឍន៍វិស័យកសិកម្ម ត្បិតថា ការអភិវឌ្ឍន៍វិស័យនេះ គឺជាគន្លឹះដ៏សំ​ខាន់ក្នុងការកាត់បន្ថយភាពក្រីក្រ ក៏ដូចជាការ​បង្កើន​​ប្រាក់ចំណូលនៅតាមតំបន់ជន​បទ​ផងដែរ។ជាក់ស្តែង ការបង្កបង្កើនស្រូវគឺជាគោលដៅអាទិភាពខ្ពស់បំផុតមួយ ហើយ រាជរដ្ឋា​ភិបាលបានខិតខំយ៉ាងសកម្មក្នុងការពង្រីកនិងស្តារប្រព័ន្ធធារាសាស្ត្រនៅទូទាំងប្រទេស។ឯកអគ្គរាជទូតរូបនេះដដែល បាន​បង្ហាញក្តីសង្ឃឹមថា គម្រោងទាំងពីរនេះនឹងត្រូវអនុវត្តយ៉ាងរលូន និងប្រកបដោយប្រសិទ្ធភាព ព្រម​ទាំងថែទាំយ៉ាងត្រឹមត្រូវ​ដើម្បីប្រជាជនកាន់តែច្រើនអាចទទួលបានអត្ថប្រយោជន៍ពីគម្រោងទាំងនេះ។

លោក អ៊ុម វិបុល និង កែវ វ័យ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកមពង់ចាម និងខេត្តពោធិ៍សាត់បានអះអាងដូចគ្នាថា ជំនួយ​ខាងលើនេះ មានសារៈសំខាន់ណាស់ក្នុងការកែលំអប្រសិទ្ធភាព នៃការបែងចែកទឹកស្រោចស្រពនិងការធានាទឹក​គ្រប់គ្រាន់​សម្រាប់ដំណាំស្រូវ បង្កើនទិន្នផលស្រូវ លើកស្ទួយជីវភាពរបស់ប្រជាជន និងចូលរួមចំណែកដល់ការកាត់បន្ថយ​ភាពក្រីក្ររបស់​ប្រជាជន​នៅក្នុងតំបន់គម្រោង។គួរបញ្ជាក់ថា ចាប់តាំងពីឆ្នាំ១៩៩១មក រដ្ឋាភិបាលជប៉ុន បានផ្តល់ថវិកាជាង៥០.១លានដុល្លារ​អាមេរិកដល់អាជ្ញាធរមូលដ្ឋាន និង​អង្គការក្រៅ​រដ្ឋាភិបាលដើម្បីអនុវត្តគម្រោងចំនួន៥០១គម្រោងនៅទូទាំងប្រទេស៕
ដោយ៖ រតនា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1450]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1216]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1521]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1552]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1447]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានចាត់វិធាន​ការពង្រឹងគុណ​ភាពព័ត៌មានលើ​ប្រពន្ធ័ផ្សព្វផ្សាយរដ្ឋ​

ភ្នំពេញ៖ លោក ខៀវ កាញារីទ្ធិ​ រដ្ឋមន្រ្តីក្រស...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [398]


រថភ្លើង​បុក​ឡាន​តូច​មួយ​គ្រឿង​នៅ ​Turkey​ ស្លាប់​មនុស្ស​ ៩នាក់​

ប្រទេស Turkey៖ កាលពីពេលថ្មីៗនេះ គ្រោះថ្នាក់ចរាចរណ៍...អានបន្ត

បរិស្ថាន-ថាមពល • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [942]


ការបាញ់​ប្រហារ​នៅទីក្រុង​ Karachi​ ស្លាប់ ៨នាក់ ​រងរបួស​ ១២នាក់​

ប៉ាគីស្ថាន៖ យោងតាមសារព័ត៌មាន AFPបានអោយដឹងកាលពីថ្ងៃ...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [394]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 130 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 2018 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 349 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1132532​ នាក់