​សាសារាជ​ធានីភ្នំពេញថា​ ខ្លួននឹង​ពិន័យ​រថយន្ត​​ដឹក​ទំ​និញ​​ធំ​ៗ​​ចូល​​ក្រុង​ពេល​ថ្ងៃ​
ពេលវេលាចេញផ្សាយ៖​ (កាលពី 12 កន្លងទៅ )  

ភ្នំពេញ៖​ សាលា​រាជធានី​ភ្នំពេញ ​បាន​ដាក់​បទបញ្ជា​ដល់​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅ​តាម​ខណ្ឌ​នីមួយៗ ក្នុង​ភូមិ​សាស្ត្រា​​​​​រាជធានីឲ្យ​ត្រៀម​ផាក​ពិន័យ​ទៅ​លើ​រថយន្ត​ដឹក​ទំនិញ​ធំៗ ដែល​​បន្ត​​បើកបរ​ចេញ​​ចូល​ក្នុង​​ភូមិ​សាស្ត្រ​រាជធានី​នៅ​ពេល​ថ្ងៃ។ក្រោយពី​ប្រជា​ពលរដ្ឋមួយចំនួន​បាន​អះអាង​ថា ឃើញ​មាន​រថយន្ត​ដឹក​ទំនិញ​ធំៗ​ខ្លះ បាន​បន្ត​បើក​ចេញ​ចូល​ក្រុងនៅ​ពេល​ថ្ងៃ ប៉ុន្តែ​គ្មាន​សមត្ថ​កិច្ចណាម្នាក់ហ៊ានមក​ទប់​ស្កាត់ ឬផាកពិន័យឡើយ។

លោក ឡុង ឌីម៉ង់ មន្ត្រី​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ បាន​ទទួល​ស្គាល់​ថា នៅ​មាន​រថយន្ត​ដឹក​ទំនិញ​​ធំៗ​មួយ​ចំនួន មិន​ទាន់​គោរព​តាម​សេចក្ដី​ណែនាំ​របស់​សាលា​រាជធានី​ដែល​ហាម​មិន​ឲ្យ​ធ្វើ​ ចរា​ចរណ៍​ចេញ​ចូល​ក្នុង​ភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ ពេល​ថ្ងៃ និង​បាន​ព្រមាន​ថា អាច​ត្រូវ​ផាក​ពិន័យ​​​ធ្ងន់ធ្ងរ​ក្នុង​ពេល​ឆាប់ៗ។

គួររំលឹកថា កាល​ពី​ថ្ងៃ​ទី​១ ខែ​វិច្ឆិកា ឆ្នាំ​២០១៣ លោក ប៉ា សុជាតិវង្ស អភិបាល​សាលា​រាជធានី​ភ្នំពេញ បាន​ចេញ​សេចក្ដី​ណែ​​នាំ​ដល់​បណ្ដា​ក្រុមហ៊ុន​ដឹក​ជញ្ជូន​ទំនិញ​ធំៗ គឺ​មិន​អនុញ្ញាត​ឲ្យ​ធ្វើ​ចរា​ចរ​ណ៍​​ចេញ​ចូល​ ក្នុង​ភូមិ​សាស្ត្រ​រាជធានី ​ចាប់​ពី​ម៉ោង ៥​ព្រឹក ដល់​ម៉ោង ៩​យប់។ បម្រាម​នេះ ជា​ការ​ឆ្លើយ​តប​​កង្វល់​ពលរដ្ឋ និង​ដើម្បី​កាត់​បន្ថយ​ការ​កក​ស្ទះ និង​​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ក្រុង​។ទោះ​បីជា​បែប​នេះក្តី ប្រជាពលរដ្ឋ​មាន​លំនៅឋាន​ក្នុង​រាជធានី​ភ្នំពេញ បានឱ្យដឹងទៀត​ថា ក្រុមហ៊ុន​ដឹក​​ជញ្ជូន​​​រថយន្ត​ដឹក​ទំនិញ​ធំៗ​ខ្លះ មិន​ទាន់​គោរព​តាម​សេចក្ដី​ណែនាំ​របស់​សាលា​ក្រុង​ទេ។

ពលរដ្ឋបានបន្ថែមថា សមត្ថកិច្ច​តាម​ដង​ផ្លូវ​ គួរ​ទប់​ស្កាត់​សកម្មភាព​រថយន្ត​ដឹក​ទំនិញ​ធំៗ កុំ​ឲ្យ​បើក​បរ​​ចូល​ក្រុង​ពេល​ថ្ងៃ​ឲ្យ​មាន​ប្រសិទ្ធភាព និង​កុំ​ឲ្យ​ប្រព្រឹត្ត​អំពើ​ពុករលួយ​លើ​បញ្ហា​នេះ។ ហើយពួកគាត់​នៅ​តែ​​ការព្រួយ​បារម្ភ​អំពី​សុវត្ថិភាព​បើកបរ​ម៉ូតូ​របស់​កូនៗ​ទៅ​សាលារៀន ដោយសារ​រថយន្ត​ដឹក​ទំនិញ​ធំៗ​បន្ត​បើក​បរ​ចូល​ក្រុង​ក្នុង​ល្បឿន​លឿន។ជាមួយគ្នានេះដែរ ពលរដ្ឋ​ក៏​បាន​សំណូមពរ​បន្ថែម​ទៅ​ដល់​ថ្នាក់ដឹកនាំ​សាលា​រាជធានីភ្នំពេញ ឲ្យ​ទប់​ស្កាត់​រថយន្ត​ក្រុង​ដឹក​អ្នក​ដំណើរ​បញ្ឈប់​កុំ​ឲ្យ​មាន​ចំណត​នៅ​ ក្នុង​ក្រុង​ទៀត​នៅ​ថ្ងៃ​អនាគត ដើម្បី​រួម​ចំណែក​កាត់​បន្ថយ​ការ​កក​ស្ទះ និង​គ្រោះ​​​ថ្នាក់​ចរាចរណ៍​ផ្សេងៗ។

សូមបញ្ជាក់ថា លោក ប៉ា សុវជាតិវង្ស បានធ្លាប់​ព្រមាន​ថា នឹង​ផាក​ពិន័យ​ចំពោះ​រថយន្ត​ដឹក​ទំនិញ​ធំៗ ដែល​បន្ត​បើក​ចូល​ក្រុង​ពេល​ថ្ងៃ ចាប់​ពី ១០​ម៉ឺន​រៀល​ ទៅ​ ២០​ម៉ឺន​រៀល​ក្នុង​១​គ្រឿង ហើយ​ថា ការ​ផាក​ពិន័យ​​នេះ អាច​ត្រូវ​គុណ ១ ជា ២ នៅ​ថ្ងៃ​អនាគត បើ​សិន​ជា​មាន​រថយន្ត​ដឹក​ទំនិញ​ធុន​ធ្ងន់​បន្ត​ធ្វើ​សកម្មភាព​ល្មើស​ពីសេចក្ដី​ណែនាំ​របស់​សាលា​រាជធានី​ភ្នំពេញបន្ត​ទៅ​ទៀត៕ ដោយ៖ ភីន រ៉ា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ព័ត៌មាន​សំខាន់ៗ

មេដឹកនាំ​​​ក្រុមនិ​ស្សិត​តវ៉ា​នៅ​ប្រទេស​ Venezuela​ ត្រួវ​បាន​គេ​បាញ់​សំលាប់​

ប្រទេស Venezuela៖ កាលពីថ្ងៃអង្គារម្សិលមិញមេដឹកនាំម...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [455]


ឡាន ២គ្រឿង​បុកគ្នា​នៅប្រទេសស្កុតលែ​ន​ឆក់​យកជីវិតម​នុស្ស​ចំនួន​ ២នាក់​

ស្កុតលែន៖ កាលពីថ្ងៃច័ន្ទម្សិលមិញ គ្រោះថ្នាក់ចរាចរណ...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [423]


​​មន្រ្តី​​បរិស្ថាន​​កម្ពុជា​ ​និង​​កូរ៉េ ​​រួម​គ្នា​​ជ​ជែក​​ពី​​បញ្ហា​​ប៉ះ​​ពាល់​​បរិស្ថាន​​

ភ្នំពេញ ៖ មន្ត្រី​កម្ពុជា​និង​កូរ៉េ​រួមគ្នា​រៀប​ចំ...អានបន្ត

បរិស្ថាន-ថាមពល • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [553]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 605 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 1142 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 542 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1231241​ នាក់