ឯកឧត្តមវេជ្ជបណ្ឌិត នុត សុខុម បានចុះពិនិត្យបញ្ជីបោះឆ្នោត
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

កំពង់ឆ្នាំង ៖ នៅថ្ងៃទី១៦ខែ មីនា ឆ្នាំ២០១៣ឯកឧត្តម នុត សុខុម ទេសរដ្ឋមន្ត្រីសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍
និងជាប្រធានក្រុមការងារចុះពង្រឹង មូលដ្ឋានគណបក្សហ្វ៊ុនស៊ិនប៉ិចខេត្ដ បានអញ្ជើញជាអធិបតីក្នុងពិធីពិនិត្យ
បញ្ជីបោះឆ្នោតរបស់សមាជិកសមាជិកាគណបក្សហ៊្វុនស៊ិនប៉ិចស្រុក​កំពង់​ត្រឡាចខេត្តកំពង់ឆ្នាំង ចំនួនអ្នកចូល
រួមសរុប១៦០នាក់។​

ក្នុងឱកាសនោះ ក៏មានវត្តមានឯកឧត្តមយឹមវឿនថនលោកជំទាវអ៊ុកម៉ុណ្ណា ឯកឧត្តមសាស្រ្តាចារ្យ ហែម
ឈិន ឯកឧត្តម ឡេ សំអ៊ល ឯកឧត្តម អាំង សំបូរ ឯកឧត្តមឈឹមឈនឯកឧត្តមលាស់ស៊ុំ ឯកឧត្តម ទាំ សារី
សហជីវិនប្រធាន អនុប្រធានគណៈកម្មការប្រតិបត្តិស្រុក និង សហជីវិន សហជីវិនីប្រធានអនុប្រធានការិយា
ល័យប្រតិបត្តិឃុំ ព្រមទាំងសហជីវិន-សហជីវិនីចុះជួយពង្រឹងការងារគណបក្សហ៊្វុនស៊ិនប៉ិចជាច្រើនរូបទៀត។    
 ឯកឧត្តមវេជ្ជ. នុត សុខុម បានជំរាបសួរដោយក្តីនឹករលឹក និងនាំយកការផ្តាំសួរសុខទុក្ខពីព្រះអង្គម្ចាស់ អារុណរស្មី
ជូនដល់ សមាជិកសមាជិកាទាំងអស់ដែលបានចូលរួមក្នុងថ្ងៃនេះ ។

ឯកឧត្តមវេជ្ជបានជំរាបជូនពីព្រះរាជសកម្មភាពរបស់ព្រះមហាវិរៈក្សត្រ បានបំរើជាតិ ដូចជាការទាមទារឯក
រាជ្យពីបារាំងការទាមទារទឹកដីខេត្តមួយចំនួនពី ប្រទេសជិតខាង និងបានទាមទារមកវិញនូវប្រាសាទ​ព្រះវិហារ
ពីប្រទេសសៀមក្នុងឆ្នាំ១៩៦២ ។ លើសពីនេះទៅទៀតការអភិវឌ្ឍន៍គ្រប់វិស័យក្នុង   រយៈពេលជាង១០ឆ្នាំប្រទេស
កម្ពុជាក្លាយជាកោះសន្តិភាពមួយនៅក្នុងអាស៊ីនេះ ដោយសម្តេចឪនៃយើងបានអនុវត្តនូវនយោបាយអព្យាក្រិត្យ
មិនចូលបក្សសម្ព័ន្ធ គឺមានន័យថាលោកសេរីក៏យើងមិនចូល និងខាងកុម្មុយនិស្តក៏យើងមិនចូលដែរ។

ព្រះរាជបូជនីកិច្ចរបស់ព្រះមហាវិរក្សត្រគឺដើម្បីការពារ និងកសាងប្រទេសកម្ពុជាអោយមានភាពរីកចំរើន ដូចយើង
បានឃើញតាមរយៈទូរទស្សន៍មុនឆ្នាំ១៩៧០។ប៉ុន្តែបើយើងមើល ព្រះរាជបូនីកិច្ចរបស់ព្រះអង្គ មុនគេនៅឆ្នាំ១៩៨១
ដែលមានលក្ខណៈ     ប្រវតិ្តសាស្ត្រ សំរាប់កម្ពុជាដើម្បីស្វែងរកសុខសន្តិភាពជូនប្រជាពលរាស្ត្រខ្មែរ រហូតដល់មាន
កិច្ចព្រមព្រៀងសន្តិភាពទីក្រុងបារីសប្រទេសបារាំងស្តីពី កម្ពុជានៅថ្ងៃទី២៣ខែតុលា ឆ្នាំ១៩៩១។
ឯកឧត្តម បានលើកឡើងផងដែរថា ព្រះអង្គបានបន្សល់ទុកនូវស្នាព្រហស្ថដែលមិនអាចកាត់ថ្លៃបាននោះគឺ សុខសន្តិ
ភាពឯករាជ្យ អព្យាក្រិត ជាពិសេសគណបក្សហ្វ៊ុនស៊ិនប៉ិចនេះ ដែលព្រះអង្គជាអ្នកបង្កើតផ្ទាល់   ។ ឯកឧត្តមវេជ្ជ.បាន
បញ្ជាក់ថាគណបក្សហ្វ៊ុនស៊ិនប៉ិចមានស្លាកសញ្ញា វិមានឯករាជ្យ  ។ 

ដូចនេះយើងទាំងអស់គ្នាត្រូវបន្តរក្សាការពារនិងជួយគណបក្ស ហ្វ៊ុនស៊ិនប៉ិចទាំងអស់គ្នា។  ឯកឧត្តមវេជ្ជ. នុតសុខុមបាន
រំលឹកថាព្រះមហាវិរៈក្សត្រមានបន្ទូលថាអ្វីក៏ដោយកាលណាយើងចេះសាមាគ្គីគ្នា និងស្រឡាញ់គ្នា យើងនឹងអាចធ្វើទៅកើត ។ នេះហើយគឺជាគោលការណ៍របស់គណបក្សហ៊្វុនស៊ិនប៉ិចបានអនុវត្តកន្លងរួចមកហើយគឺដើម្បីសេចក្តីសុខ សន្តិភាពនិងការ
អភិវឌ្ឍនានានៅកម្ពុជា។ ហើយឯកឧត្តមបានបញ្ជាក់ថាមិនដូចគណបក្សផ្សេងទៀតដើរនិយាយ  និងសន្យាថាធ្វើនេះ ធ្វើនោះ និងបានសន្យាថា​ផ្តល់ប្រាក់​ជូនលោកតាលោកយាយចាស់ៗចំនួន​៤ម៉ឺនរៀលកាលណាបក្សរបស់គេនិងខ្លួនគេ​បានធ្វើជា​
នាយ​រដ្ឋ​មន្រ្តីគឺ​ជាសន្យាបោកប្រាស់ទាំងស្រុងសុទ្ធសាធ  បន្ទាប់​មកម្តងតាំងខ្លួនគាំទ្រខាងសេរី ម្តងតាំងខ្លួនជាអ្នកបង្រួប
បង្រួមជាតិហើយសុំអោយគេបោះឆ្នោតអោយខ្លួនអោយបានឈ្នះឆ្នោត ។ ត្រង់នេះហើយសរ​បញ្ជាក់ថាគ្មានទេ
ជាអ្នកបង្រួបបង្រួមជាតិគឺជាអ្នកនយោបាយបោកប្រាស់ និងប្រជាភិថុតិសុទ្ធ​​    សាធ។

ឯកឧត្តមវេជ្ជបណ្ឌិតនុតសុខុមបានថ្លែងនូវអំណរគុណ​និងកោតសរសើរចំពោះសមាជិកសមាជិកា​ទាំងអស់ដែល​បានខិតខំបំពេញការងារជូនគណបក្សហ៊្វុនស៊ិនប៉ិចបានយ៉ាងល្អប្រសើរតាមរយៈ​លទ្ធផល​នៃ​ការ​ពិនិត្យ​​បញ្ជីសមាជិក
សមាជិកាជាមួយគ្នានៅថ្ងៃនេះ។​

ឯកឧត្តម ស្នើសុំផងដែរឲ្យ បងប្អូនទាំងអស់ត្រូវយល់ដឹងអំពីបញ្ហាអេដស៍ និងជៀសវាងកុំឆ្លងមេរោគអេដស៍ដើម្បី
សេចក្តីសុខក្នុងគ្រួសាររបស់យើង ។              ឯកឧត្តមវេជ្ជ.ក៏បានជូនពរសមាជិកសមាជិកាទាំងអស់គ្នា សូមប្រកប
តែសេចក្តីសុខ និងជោគជ័យក្នុងការងារនិងជីវភាពរស់ប្រចាំថ្ងៃ។

 

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ក្រសួងមហាផ្ទៃ ឯកភាពឲ្យសម្តេចនរោត្តម រណឫទ្ធិ បង្កើតបក្សថ្មី
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [734]

ភ្នំពេញ​៖ កាលពី​ថ្ងៃទី​០១ ខែមេសា ក្រសួងមហាផ្ទៃ បាន​ឯកភាព​ចំពោះ​សំណើ​របស់ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែល​សុំ​បង្កើត​គណបក្ស​ថ្មី ដែលមាន​ឈ្មោះថា «​សង្គម​​រាស្ត្រ រាជាធិបតេយ្យ​»​ការឯកភាព​នេះ ... អានបន្ត


​សម្តេច​ក្រុមព្រះ​ អំពាវនា​វឲ្យគណបក្សសង្គ្រោះ ​ជាតិ ​ចូល​ ប្រជុំសភា​
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [755]

ភ្នំពេញៈ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ អំពាវនាវឲ្យតំណាងរាស្រ្តជាប់ឆ្នោត នៃ​គណបក្សសង្គ្រោះជាតិទាំង៥៥រូប ចូល​រួម​ប្រជុំសភាជាតិ ដើម្បីជាប្រយោជន៍​ដល់ប្រជា​ពល​​​រដ្ឋជាម្ចាស់ឆ្នោត។ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន កាលពីព្រឹកថ្ងៃទី១៦......... អានបន្ត


​ក្រុមការងារ​ គណៈ​កម្មការចម្រុះ​ទាំងពី​រឯកភាព​១៤ចំណុច ​
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [800]

ភ្នំពេញៈ គណៈកម្មការ​ចម្រុះ គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ជួបប្រជុំ​គ្នា នៅ​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០ ១៤ នៅ​វិមាន​ព្រឹទ្ធសភា និង​បាន​ព្រមព្រៀង បញ្ចូល​ក្នុង​ក្របខ័ណ្ឌ​កំណែទម្រង់ ការបោះឆ្នោត នូវ​ប្រធាន​សរុប​១៤​ចំណុច​ដូច ខាងក្រោម​។​... អានបន្ត


​ទំហំពាណិជ្ជ​កម្ម​របស់​កម្ពុជា​នៅខែមករា និង​កុម្ភៈ ​ទទួលបានប្រមាណជាង ​២,៩​៥​ពាន់​​លានដុល្លារ​
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [694]

ភ្នំពេញៈកាលពីខែ មករា និងកុម្ភៈ ​ដើមឆ្នាំ២០១៤ ទំហំ​ពាណិជ្ជកម្ម​សរុប​របស់​ប្រទេស​កម្ពុជា គឺ​មាន​ប្រមាណ​ជាង ២,៩៥ ពាន់​​​​លាន​ដុល្លារ ដោយបាន​កើនឡើង៩ភាគរយ​ធៀប​ទៅនឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ២០១៣ ដែល​មានតែ​ចំនួន ២,៧ ពាន់​... អានបន្ត


​រាជធានីភ្នំពេញ ​កំណត់លេខរៀ​ងការបោះឆ្នោត​​ជ្រើសតាំង​​សមាជិក​ក្រុមប្រឹក្សា​រាជធានី​រួ​ចរាល់​​ហើយ​​នៅក្នុង​​សន្លឹក​​ឆ្នោត
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [653]

ភ្នំពេញ៖ នៅ​រាជធានី​ភ្នំពេញបាន​ចាប់ឆ្នោតកំណត់​លេខ​រៀង​គណបក្សនយោបាយ នៅលើ​សន្លឹកឆ្នោត​រួចរាល់​ហើយ កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៤ សម្រាប់​ការរៀបចំ​បោះឆ្នោត​ជ្រើសតាំង សមាជិក​ក្រុមប្រឹក្សា រាជធានី-ខេត្ត-ក្រុង-ស្រុ ក-​ខណ្ឌ អាណត្តិ​ទី​២ នា​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១៤ ខាង​មុខនេះ​។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

សម្តេចប្រធានគណបក្សហ៊្វុនស៊ិនប៉ិចយាងនិវត្តន៍ មកដល់ប្រទេសវិញហើយប្រកបដោយជោគជ័យនិងផ្លែផ្កា

សម្តេចប្រធានគណបក្សហ៊្វុនស៊ិនប៉ិចយាងនិវត្តន៍ ...អានបន្ត

នយោបាយ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [414]


តំលៃ​ឧស្ម័នក្នុង​ចក្រ​ភពអង់​គ្លេសនឹង​ឡើង​ដល់ ​៩.២%​

ចក្រភពអង់គ្លេស៖ តំលៃឧស្ម័នស...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [365]


សីតុណ្ហ​ភាព​នៅប្រទេស​អូស្រ្តា​លីឡើង​ដល់ជាង​ ៤០C​

ប្រទេសអូស្រ្តាលី៖ យោងតាមអ្នកព្យាករណ៍ឧត្តុនិយមរបស់ប...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [305]


ឃាត់ខ្លួនជនសង្ស័យ៥នាក់ពីបទចែកចាយ និងប្រើប្រាស់ថ្នាំញៀន

កណ្តាល៖ យោងតាមគេហទំព័ររបស់អគ្គស្នងការនគរបាលជាតិ ប...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [355]


​​កម្ពុជា​​រៀប​ចំផែន​ការ​​សកម្ម​ភាព​​កាត់​​បន្ថយ​​ហា​និភ័យ​​គ្រោះ​​មហន្តរាយ​​២០១៤-២០១៨​​

ភ្នំពេញ​ ៖ ​សិក្ខា​សាលា​ថ្នាក់​ជាតិ​សម្រាប់​រៀបចំ​...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [324]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 88 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 96 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 863773​ នាក់