ក្រុមមន្រ្តីពាក់ព័ន្ធពិភាក្សា​អំពី​បញ្ហា​សំរាម​ក្នុង​រាជ​ធានី​ភ្នំពេញ
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

ភ្នំពេញ​ ៖​ មន្រ្តីសាលា​រាជ​ធានី​ភ្នំពេញ​ កាលពី​ពេលថ្មីៗនេះ​បាន​បើក​កិច្ច​ប្រជុំ​ស្តី​ពី​បញ្ហា​ប្រមូល​សំរាម​​ និង​ទី​
លាន​ចាក់​សំរាម ដើម្បី​រិះ​រក​វិធី​សាស្ត្រ និង​ កន្លែងចាក់​សំរាម​ថ្មី​ឱ្យ​បាន​សម​ស្រប ខណៈ​ពេលដែល​ទី​លាន​ចាក់​
សំរាម​ចាស់នៅ​សង្កាត់​ជើង​ឯក​ខណ្ឌ​ដង្កោ​ កំពុង​តែ​ពេញ​ប្រៀបហើយនោះ​ ។

កិច្ច​ប្រជុំ​នេះ​ បានធ្វើឡើង​ក្រោម​វត្តមាន លោក ​ប៉ា ​សុជាតិ​វង្ស​អភិ​បាល​រាជ​ធានី​ភ្នំពេញ​ ព្រម​ទាំង​មាន​ការ​ចូល​
រួម​ពី​​លោក ​សេង សាវីប្រធាន​ក្រុម​ហ៊ុន​ស៊ិន​ទ្រី​​ និង ​មន្ត្រី​អាជ្ញាធរ​ជា​ច្រើន​រូបនៅសាលារាជធានីភ្នំពេញ ។

នៅ​ក្នុង​កិច្ច​ប្រជុំនោះ ​ លោក ប៉ា​ សុជាតិ​វង្ស​បាន​ចោទ​សួរ​រឿង​បញ្ហា​សំរាម​ថាហេតុ​អ្វីក៏​មាន​សំរាម​នៅ​គរ​ស្រកេក​
ស្រកាកតាម​ផ្លូវ​ដោយ​អន្លើ និង​តាម​ផ្លូវ​ខ្លះ​គរ​រហូត​ដល់​ហៀរ​ចូល​ស្ទើរ​តែ​ពាក់​កណ្តាល​ផ្លូវ​ទៅ​ហើយ​បញ្ហា​នេះ​
មិន​​មែន​ជា​រឿង​តូច​តាច​នោះ​ទេដោយ​សារ​តែ​វា​ប៉ះ​ពាល់​ទៅ​នឹង​បរិ​ស្ថាន​ សណ្តាប់​ធ្នាប់​ និង​សោភ័ណ​ភាព​របស់​
រាជ​ធានី​ទាំង​មូល​។

មិន​តែ​ប៉ុណ្ណោះ​សំរាម​ដែល​នៅ​រាយ​ប៉ាយ​លើ​ដង​ផ្លូវ ​នៅ​ពេល​ដែល​មាន​​ភ្លៀងធ្លាក់​មក​វា​នឹង​ហូរ​តាម​ទឹក​ចូល​​
ទៅ​ក្នុង​លូ​បង្ក​ឱ្យ​មាន​ការ​ស្ទះ​លូ​រហូត​ដល់​លិច​លង់​រាជ​ធានី​ផងដែរ​ ហើយ​នៅ​ពេល​ស្តារ​លូ​ម្តងៗ​អាជ្ញា​ធរ​ត្រូវ​
ចំណាយ​​លុយ​អស់​រាប់​លាន​ដុល្លារអាមេរិក​ឯ​ណោះ ​។

រឿង​មួយ​ទៀត​ប្រជា​ពល​រដ្ឋ​ភាគ​ច្រើន​មិន​ពេញ​ចិត្ត​ចំពោះ​ការ​ប្រមូល​សំរាម​របស់​ក្រុម​ហ៊ុន​ស៊ិន​ទ្រី​ដែល​យឺត​
យ៉ាវ​ធ្វើ​ឱ្យ​សំរាម​ដែល​ប្រជា​ពល​រដ្ឋ​គរ​ទុក​នោះ​ ត្រូវ​​រាយ​ប៉ាយ​កាន់​តែ​កខ្វក់​ថែម​ទៀត​ ដូច្នេះ​ក្រុម​ហ៊ុន​ស៊ិន​ទ្រី​ត្រូវ​
តែ​បំពេញ​ការ​ងារ​របស់​ខ្លួន​ឱ្យ​កាន់​តែ​ល្អ​ថែម​ទៀត ​។

តំណាង​ក្រុម​ហ៊ុន​ស៊ិន​ទ្រី ​បាន​និយាយ​ថារឿង​បញ្ហា​សំរាម​រាយ​ប៉ាយ​តាម​ដង​ផ្លូវ​មាន​មូល​ហេតុ​ច្រើន​ ដូច​ជាបង​
ប្អូន​ប្រជា​ពល​រដ្ឋ​ទុក​ដាក់​មិន​បាន​ត្រឹម​ត្រូវ ​មួយ​វិញ​ទៀត​រថ​យន្ត​ដឹក​សំរាម​របស់​ក្រុម​ហ៊ុនចាស់ៗ​ខូច​ច្រើន​ពេក​
ធ្វើ​អត់​ទាន់​បណ្តាល​ឱ្យ​ការ​ប្រមូល​សំរាមមានយឺត​យ៉ាវ​ ។

គួរ​រំឭក​ថា​​ក្នុង​មួយ​ថ្ងៃៗ​មាន​សំរាមមិនតិចជាង​១ពាន់តោន ​ដែល​ត្រូវ​ដឹក​ទៅ​ចាក់​ចោល​នៅ​ទី​លាន​ចាក់​សំរាម​
ជើង​ឯកក្នុង​​ខណ្ឌ​ដង្កោ​។ ខណៈដែលកាល​ពី​ឆ្នាំ​២០០​៣សំរាម​ដែល​បាន​ដឹក​ចេញ​ពី​រាជ​ធានី​ភ្នំពេញ​ មាន​ចំនួន​
ជាង៤០០តោន​​ទៅ​៥០០​តោន​តែ​ប៉ុណ្ណោះ​ក្នុង​១ថ្ងៃ​​។ ដែលនេះបង្ហាញពី​ប្រជា​ពល​រដ្ឋ​មាន​ជីវ​ភាព​​​ល្អ​ប្រសើ​រ​​​​
សម្បូរសប្បា​​យ​ក៏ដូចជាមានធូធារក្នុងការរកទទួលទាន​ប្រចាំថ្ងៃផង​ដែរ​៕

ដោយ៖ ស.ស្អាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

សង្គម​​ស៊ីវិល​ និងអ្នក​ពាក់ព័ន្ធ​ នឹងធ្វើយុទ្ធនាការ​យាត្រា​សន្តិភាព​ថ្នាក់​ជាតិ​ស្តីពីទំនប់វា​រីអគ្គសនី​ ដនសាហុង​
បរិស្ថាន-ថាមពល • កាលពី​ : 10 កន្លងទៅ • បើកមើល : [732]

ភ្នំពេញៈ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គសង្គមស៊ីវិល បានឱ្យដឹងថា យើង​រៀបចំ​យាត្រា​សន្តិភាព​ថ្នាក់ជាតិ​មួយ សំដៅ​ជំរុញ​ការយល់ដឹង​អំពី​ទំនប់​នេះ និង សក្តានុពល​ផលប៉ះពាល់​របស់​វា ក៏ដូចជា ជូន​ព័ត៌មាន​ដល់​បណ្តា​រដ្ឋាភិបាល​នៃ​ប្រទេស​ជាប់​ទន្លេមេគង្គ​ក្រោម​ទាំង​ បួន សាធារណជន ដៃគូ​អភិវឌ្ឍន៍ និង ភាគី​ពាក់ព័ន្ធ​ផ្សេងទៀត​អំពី​ការសាងសង់​ទំនប់​ លើ​ទន្លេ​មេ​នៃ​ទន្លេមេគង្គ​ ។... អានបន្ត


​អាមេរិកធ្វើ​ជាម្ចាស់ផ្ទះ​ កិច្ចប្រជុំកំពូល​បីប្រទេស ​ដើម្បីពិភាក្សាបញ្ហា​សន្តិសុខ​ និង​នុយក្កេអ៊ែរ​
បរិស្ថាន-ថាមពល • កាលពី​ : 10 កន្លងទៅ • បើកមើល : [753]

អាមេរិកៈ ​កិច្ចប្រជុំ​កំពូល​មួយ​ដែលមាន​សមាជិក​បី​ប្រទេស​ចូលរួម បាន​ប្រារព្ធ​ធ្វើ​ហើយ​កាលពី​ថ្ងៃទី​២៥ ខែមីនា​។ប្រទេស​ចំនួន​បី​ដែល​ចូលក្នុង​កិច្ចប្រជុំ​កំពូល​នេះ មាន​អាមេរិក​កូរ៉េខាងត្បូង និង​ជប៉ុន​ក្នុងនោះ​អាមេរិក​គឺជា​ម្ចាស់ផ្ទះ​។​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​ថ្នាក់ ... អានបន្ត


​សម្តេចតេជោ​ អនុញ្ញាតឱ្យប្រធាន​ក្រុមហ៊ុន​ចិន​ផលិត​វារីអគ្គីសនី​​ចូលជួប​​សម្តែងការគួរ​ ​សម​​
បរិស្ថាន-ថាមពល • កាលពី​ : 10 កន្លងទៅ • បើកមើល : [749]

ភ្នំពេញៈ ​សម្តេច​តេ​ជោ ហ៊ុន ​សែន​នាយករដ្ឋមន្ត្រី បានអនុញ្ញាត​ប្រធាន​ក្រុមហ៊ុន​ចិន ដា​តាំង​គ្រុប ដែល​ផលិត​វា​រី​អគ្គីសនី ចំនួន​២​កន្លែង ក្នុងប្រទេស​កម្ពុជា ចូលជួប​សម្តែង​ការ​គួរសម នៅ​ព្រឹក​ថ្ងៃទី​២៦​មីនា​នេះ នៅ​វិមាន​សន្តិភាព​។​ក្រុមហ៊ុន​ចិន ដា​តាំង​... អានបន្ត


ចំនួនអ្នក​​ស្លាប់​ដោយ​ការ​វាយ​ប្រហារ​នៅ​អាហ្កានី​ស្ថាន​ឡើង​ដល់​ ១០នាក់​
បរិស្ថាន-ថាមពល • កាលពី​ : 10 កន្លងទៅ • បើកមើល : [733]

ប្រទេសអាហ្កានីស្ថាន៖ យោងតាមប្រភពព័ត៌មានចុងក្រោយរបស់ប្រទេសអាហ្កានីស្ថានបានរាយការណ៍ឲដឹងថា ចំនួនអ្នកស្លាប់ដោយការវាយប្រហារមកលើស្ថានីយ៍ប៉ូលីសមួយកន្លែងនៅក្នុងទីក្រុង Jalalabad ស្ថិតនៅភាគខាង កើតនៃប្រទេសអាហ្កានីស្ថានគឺបានឡើងដល់ ១០នាក់ហើយ និងបានបណ្តាលឲមនុស្សចំនួន១៤នាក់ផ្សេងទៀត ទទួលរងរបួសជាទំងន់។... អានបន្ត


រថភ្លើង​បុក​ឡាន​តូច​មួយ​គ្រឿង​នៅ ​Turkey​ ស្លាប់​មនុស្ស​ ៩នាក់​
បរិស្ថាន-ថាមពល • កាលពី​ : 10 កន្លងទៅ • បើកមើល : [788]

ប្រទេស Turkey៖ កាលពីពេលថ្មីៗនេះ គ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲរន្ធត់រវាងរថភ្លើងនិងឡានតូចមួយគ្រឿងនៅ ក្នុងប្រទេស Turkey បានបណ្តាលអោយមនុស្សយ៉ាងហោចណាស់ ៩នាក់បានបាត់បង់ជីវិតនិងបណ្តាលអោយ មនុស្ស៥នាក់ផ្សេងទៀតទទួលរងរបួសជាទំនង់។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

សម្តេច ព្រះអនុជ នរោត្តម អរុណរស្មី អំពាវនាវឲ្យប្រជាពលរដ្ឋទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា

សម្តេចព្រះអនុជនរោត្តម​ អរុណរស្មីអំពាវនាវឲ្យប...អានបន្ត

នយោបាយ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [255]


​តោះទៅជិះទូក ​និងកង់ ​ទស្សនាស​ម្រស់ធ​ម្មជាតិ​នៅជី​ផាតខេត្ត​កោះកុង​ទាំងអស់គ្នា​

កោះកុង៖ ភ្ញៀវទេសចរ​បរទេស​នៅពេលដែល​ពួកគេ​បាន​ធ្វើដំ...អានបន្ត

ទេសចរណ៍ • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [557]


កំណើនភ្ញៀវជាតិ​ ធ្វើដំណើរ​ទៅក្រៅប្រទេស​ដោយយន្ត​ហោះនៅ​តែច្រើនគួរ​កត់សម្គាល់​

ភ្នំពេញៈ កំណើនភ្ញៀវជាតិធ្វើដំណើរទៅក្រៅប្រទេសតាមយន្...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [295]


ទណ្ឌិត​ ៦២៥ នាក់ ត្រូវ​បាន​ពិនិត្យ​សម្រាប់​ការ​លើក​លែង​ទោស​ និង​បន្ធូរ​បន្ថយ​ទោស​

ភ្នំពេញ៖ អ្នកទោស​ចំនួន៦២៥​នាក់​ដែល​កំពុង​ជាប់​ក្នុ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [322]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 580 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 878 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 864555​ នាក់