​មន្ទីរពេទ្យ​នៅកម្ពុជា ​កំពុងជួប​ប្រទះនូវ​ភាពខ្វះ​ឈាម​ គ្រា​ដែលកំំណើន​គ្រោះថ្នាក់​ចរាចរណ៍​មាន​ស្ទុះ​កើនឡើង​រាល់ថ្ងៃ​
ពេលវេលាចេញផ្សាយ៖​ (កាលពី 12 កន្លងទៅ )  

ភ្នំពេញ៖គ្រប់មន្ទីរពេទ្យរដ្ឋកំពុងជួបប្រទះនូវភាពខ្វះឈាម ក្នុងគ្រាដែលកំណើនគ្រោះថ្នាក់ ចរាចរណ៍ នៅតាមផ្លូវ សាធារណៈមានស្ទុះកើនឡើងអត់ឈប់ឈរស្ទើរតែរាល់ថ្ងៃ។ នេះជាលើកឡើងរបស់លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តី ក្រសួងសុខាភិបាល ដែលថ្លែងនៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល កាលពីថ្ងៃទី២៣ ធ្នូ ២០១៣ ក្នុងកម្ម វិធីប្រមូលឈាមចល័ត ដើម្បីជួយជនរងគ្រោះ និងអ្នកត្រូវការឈាមជាបន្ទាន់ ដោយ​មាននិស្សិតពេទ្យ ចូលរួម​បរិ​ច្ចា​គឈាមប្រមាណជា ៣០០នាក់​ក្រោមប្រធាន​បទ​«ផ្តល់ឈាម​គឺ​ផ្តល់ក្តី​សង្ឃឹម​»។

លោករដ្ឋមន្រ្តីក្រសួង​សុខាភិបាលដែលបាន​ចូលរួម​នៅក្នុង​ពិធីនោះ​ហើយ​បាន​​​បរិច្ចាគ​ឈាម​​​ដែរ​​​នោះ​​​បាន​​មាន​
ប្រ​សាសន៍ទៀតថា គ្រោះ​ថ្នាក់​ចរា​ចរណ៍​ជាមធ្យមបណ្តាលឱ្យមានមនុស្ស​ស្លាប់​ប្រមាណ​៥នាក់ រៀង​រាល់​ថ្ងៃនិង​ប្រមាណ​​យ៉ាង​ហោច​ជាង​១០នាក់ រង​គ្រោះ​ធ្ងន់​និង​ស្រាល​ដែល​ខ្លះ​ត្រូវ​ការ​ឈាម​​ជួយ​សង្គ្រោះ​ជីវិត​ថែម​ទៀត​។ ​ហើយនៅក្នុងកម្មវិធី​ប្រមូល​ឈាម​ចល័តនេះដែរ ពិត​ជា​ល្អ​ណាស់ដែលចូលរួម​បរិច្ចាគឈាម​​ដោយ​ស្ម័គ្រចិត្ត​ពី​សំណាក់​យុវជន​ដែល​ជា​​និស្សិត​នេះ ​គឺ​ពិត​ជាបានចូលរួមចំណែក​យ៉ាងធំធេង​ក្នុងការ​ជួយជីវិតជនរងគ្រោះផ្សេងៗ
។​ទន្ទឹមនឹងនោះ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខា​ភិបាល​ បានអំពាវ​នាវ​ដល់​ប្រជា​ពលរដ្ឋ និងយុវជន​ទាំងអស់​ដែល​មាន​សុខ​ភាព​ល្អមាំមួន នាំគ្នាចូល​រួម​បរិច្ចាគ​ឈាមដើម្បី​ប្រើ​ប្រាស់​ជា​ប្រយោជន៍​ជួយ​សង្គ្រោះ​អ្នក​ជំងឺដែលត្រូវការ​ឈាម។ 

ប្រធានមជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាមលោកវេជ្ជបណ្ឌិត ហុក គីមចេង​បានកោត​​សរសើរដល់សមាគមនិស្សិត​និង​និស្សិត​ដែលបានបរិច្ចាគ​ឈាមដោយ​លោក​បញ្ជាក់ថា​ «ថ្ងៃនេះ​គឺ​ជា​ព្រឹត្តិការណ៍​​​ដ៏ធំនិងថ្មីម្តងទៀតដែល​សាកល​វិទ្យាល័យ​វិទ្យាសាស្រ្ត​សុខាភិបាល​បាន​​សហការណ៍​ជា​មួយខាង​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាមអង្គការសុភាព​ពិភពលោក និង​សាកលវិទ្យាល័យណា​ហ្គា​សាគី​របស់ប្រទេសជប៉ុន ក្នុងការរៀបចំ​ទិវា​បរិច្ចាគឈាមនេះឡើង»។

ដោយឡែក លោក​សាស្រ្តាចារ្យ សាផុន វឌ្ឍនៈសាកលវិទ្យាធិការសាកលវិទ្យាល័យវិទ្យាសាស្រ្ត​សុខាភិបាល​បាន​ថ្លែងឲ្យ​ដឹងដែរ​ថានេះជាលើកទី២ហើយ​ក្នុងព្រឹត្តិការណ៍​បរិច្ចាគ​ឈាម​ដោយស្ម័គ្រចិត្តនិង​មិន​គិត​កម្រៃ​នៅ​សាកល​វិទ្យាល័យរបស់លោកហើយតែងតែមានការរៀប​ចំទិវា​បរិច្ចាគ​ឈាមពីរ​ដង​ក្នុងឆ្នាំគឺនៅខែមិថុនានិងខែធ្នូជា​ពិសេស​​នៅក្នុងឆ្នាំ២០១៣ នេះតែម្តង។

លោក​បាន​បន្ថែមទៀតថា «ដំបូងឡើងនៅឆ្នាំ២០០៩យើងមាននិស្សិតបរិច្ចាគឈាម​បានតែ​១៣៧នាក់តែ​តួរ​លេខ​នេះ​​មាន​ការ​កើន​ឡើង​ជាលំដាប់រហូតមកឆ្នាំ២០១៣ ខែមិថុនាគឺមានចំនួន​រហូតដល់៣២៩​នាក់​។ សរុបទៅខាង​សា​កលវិទ្យាល័យយើងព្យាយាម​ជំរុញ​ឲ្យ​មាន​ការ​បរិច្ចាគ​ឈាមស្ម័គ្រចិត្ត​ពីក្រុមនិស្សិត​​​យ៉ាង​ហោច​ណាស់៦០០នាក់ ក្នុង១ឆ្នាំៗ។

បើយោងតាមរបាយការណ៍​របស់​មជ្ឈ​មណ្ឌល​ជាតិ​ផ្ដល់​ឈាម​បង្ហាញ​ថាបច្ចុប្បន្ន​មជ្ឈ​មណ្ឌល​ជាតិ​ ត្រូវ​​​​​ការឈាម​ប្រហែល ២៥០០ផ្លោកដើម្បី​បំពេញ​តម្រូវ​ការ​ឈាម​ប្រចាំ​ខែ។រីឯចំនួន​នៃ​អ្នក​បរិច្ចាគ​ឈាម​នៅ​ប្រទេស​កម្ពុជានោះ ​មាន​ចំនួន​តិច​តួច​នៅ​ឡើយដោយ​សារតែក្នុង​ចំនួន​មនុស្ស​១ពាន់​នាក់ ត្រូវបាន​គេ​ឃើញ​​​ថា មាន​តែ​៣នាក់​ប៉ុណ្ណោះ​បានស្មគ្រ័​ចិត្ត​ផ្ដល់​ឈាម៕ ដោយ ៖ ភីនរ៉ា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

​មនុស្សស្លាប់​៨នាក់​និងរបួស​ធ្ងន់​ស្រាល១៨នាក់​ដោយ​សារ​គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​៥​ ​ខែមេសា​
សន្តិសុខសង្គម-ចរាចរ • កាលពី​ : 11 កន្លងទៅ • បើកមើល : [794]

រាជធានីភ្នំពេញ៖ បើតាមរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិនៃក្រសួងមហាផ្ទៃបានឲ្យដឹងថាកាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៤ ករណីគ្រោះ​ថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសបានកើតឡើងចំនួន ១៤ លើក (យប់ ០៦ លើក), និងមានមនុស្ស​...... អានបន្ត


​មនុស្ស ៥នាក់​​ស្លាប់​​ដោយ​គ្រោះថ្នាក់​ចរាចរណ៍ ​កាលពីមិ្សលមិញ ​
សន្តិសុខសង្គម-ចរាចរ • កាលពី​ : 11 កន្លងទៅ • បើកមើល : [880]

ភ្នំពេញ៖ ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៤ មានគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស បានកើតឡើង ០៨លើក (យប់ ០៦​លើក​), មានមនុស្សស្លាប់ ០៥នាក់ និង មានមនុស្ស រងរបួសស្រាល ០១នាក់(ស្រី ០នាក់) , របួសធ្ងន់ ១៣នាក់ (ស្រី ០២នាក់) ។... អានបន្ត


​​​គ្រោះថ្នាក់ចរាចរណ៍​ ​ដោយ​បើក​ប​រ​ហួស​​ល្បឿន​​កំណត់​​បណ្តាល​​មក​ពី​​កត្តា៣យ៉ាង​​
សន្តិសុខសង្គម-ចរាចរ • កាលពី​ : 11 កន្លងទៅ • បើកមើល : [783]

ភ្នំពេញៈ ហេតុផលដែលបណ្តាលឲ្យមានការបើកប​រហួស​ល្បឿនកំណត់ គឺបណ្តាល​មកពី​កត្តាបីយ៉ាង​៖ ទី១ គឺ​ប្រញាប់​ខ្លាចស្ទះផ្លូវ​មាន ៩៤.៤៦% ,​ ទី២. ភាព​យុវវ័យ​ បើកបរ​វ័ក្មេង​ ៣.១៣% , និងទី​៣. ផ្លូវស្ងាត់​ងាយស្រួល​បើក​​ប​រ ១.២០%​..... អានបន្ត


​បញ្ហាគ្រោះថ្នា​ក់​​ចរាចរណ៍​នៅកម្ពុជា​ធ្វើឲ្យ​ខាតបង់​សេដ្ឋកិច្ច​ជាតិប្រមាណ​ជាង ​៣រយ​​លាន​ដុល្លា​រ​​​ជារៀងរាល់ឆ្នាំ​
សន្តិសុខសង្គម-ចរាចរ • កាលពី​ : 11 កន្លងទៅ • បើកមើល : [669]

ភ្នំពេញៈ គ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជាបានធ្វើឲ្យខាតបង់សេដ្ឋកិច្ចជាតិប្រមាណជាង ៣០០លានដុល្លា​សហ​រដ្ឋ​អាមេរិក​ជា​​​​​​រៀង​​រាល់ឆ្នាំទៅក្នុងអ្វីដែល​យើងទាំងអស់គ្នា​អាចចូលរួម​កាត់បន្ថយបាន។​ ការខាត​​បង់​នេះជា​​ចំនួន​ដ៏​ធំ​ធេង​​ហួសពី​ការ​​​​ស្មាន​ ក្នុ​ង​ពេលដែល​រាជរដ្ឋាភិបាល និង​ប្រជាជន​យើង​កំពុង​​តែតស៊ូ​ដើម្បីកាត់បន្ថយ​ភាព​ក្រីក្រ។​... អានបន្ត


​៤នាក់ស្លាប់ ​និង​៦នាក់​រងរបួស​ដោយសារគ្រោះថា្កក់​ចរាចរណ៍​នៅ​ស្រុក​មេមត់​
សន្តិសុខសង្គម-ចរាចរ • កាលពី​ : 11 កន្លងទៅ • បើកមើល : [661]

កំពង់ចាម៖ មនុស្ស​៤​នាក់​ស្លាប់​ និង​មនុស្ស​៦​នាក់​ផ្សេង​ទៀត​បាន​រង​របួស​ធ្ងន់​ស្រាល​នៅ​ក្នុង​ហេតុ​ការណ៍​គ្រោះថ្នាក់​ចរាចរណ៍ ដែលបណ្តាលមកពីរថយន្តពីរបុកគ្នាយ៉ាងពេញទំហំ ខណៈពេលកំពុងបើកវ៉ាគ្នា។លោក​ឌឹម​ ហ៊ូ​ នាយ​ផ្នែក​ព្រហ្ម​ទណ្ឌ​ស្រុក​មេ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

កម្ពុជា នឹងធ្វើសមយុទ្ទ បាញ់គ្រាប់ពិត ក្នុងខេត្តកំពង់ស្ពឺ

ភ្នំពេញៈ យោងតាមការឲ្យដឹង ពី...អានបន្ត

នយោបាយ • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [378]


អ្នក​ដំណើរ​តាម​រថ​យន្ត​ក្រុង​ប្រមាណ​៣០​នាក់​បានរួ​ច​ផុត​ពី​ការរ​​ង​របួស​និង​ស្លាប់​

កំពង់ឆ្នាំង៖ រថយន្ត​ដឹក​អ្នកដំណើរ​មួយ​គ្រឿង​ ដែលផ្...អានបន្ត

សន្តិសុខសង្គម-ចរាចរ • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [425]


រដ្ឋមន្ត្រីការ​បរទេស អាម៉េរិក​គ្រោងនឹងមក​បំពេញទស្សន​កិច្ចនៅកម្ពុជា​

ភ្នំពេញ​៖ លោក​ចន ឃែរី​ រដ្ឋមន្ត្រីការបរទេសសហរដ្ឋ​អ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [303]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 438 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 970 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 197 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 963870​ នាក់