​អគ្គនា​យក​អគ្គីស​នី​កម្ពុជា​ ព្រមាន​បញ្ឈប់​បុគ្គលិក​ចេញ​ពី​ការងា​ចំពោះ​បុគ្គលិក​ណា​ប្រព្រឹត្តិ​អំពើពុក​រលួយ​ខុសគោល​ការណ៍​
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

ភ្នំពេញ៖ ប្រធានអគ្គីសនីកម្ពុជាព្រមានខ្លាំងៗនឹងបណ្តេញបុគ្គលិករបស់ខ្លួនចេញពីការងារ ប្រសិន​បើបាន​​ប្រព្រឹត្កិ​​អំពើ​ពុករលួយ ឬការយកកំរៃសេវាខុសគោលការណ៍ពីអតិថិជន។លោក កែវ រតនៈ ប្រតិភូរាជរដ្ឋាភិបាល​ទទួល​​បន្ទុក និងជាអគ្គនាយកអគ្គីសនីកម្ពុជា នៅព្រឹក​ថ្ងៃទី៦ ខែ វិច្ឆិកា ២០១៣នេះ បានបង្ហាញគោលជំហររឹង​មាំក្នុងការ​​ទប់​​ស្កាត់​​មិនឲ្យ​មានករណីអំពើពុក​រលួយ​កើត​ឡើងនៅក្នុងអង្គភាពនេះឡើយ ដោយបានដាក់ចេញ​នូវវិធានការជា​​ច្រើន។ ការព្រមាននេះ​បាន​​ធ្វើ​ឡើងនៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយតារាងប្រាក់កក់ និងការទទួល​ប្រាក់​ភ្ជាប់​បណ្តាញ​អគ្គី​​សនី​​ជូន​អតិ​ថិជនដល់បុគ្គលិកក្រោមឱវាទ ដែលនេះជាប្រពន្ធ័ថ្មី​បានដោយបង្កលក្ខណៈ​ងាយ​ស្រួល​ដល់​អ្នក​ប្រើ​​ប្រាស់ ហើយ​គ្មានករណីលួចលាក់ចំណាយក្រោមតុទៀតឡើយ។​

លោកអគ្គនាយកអគ្គិសនីកម្ពុជារូបនេះបានបញ្ជាក់ថា ប្រពន្ធ័ថ្មីនេះនឹងដាក់ឲ្យដំណើរការនៅ​ពេ​ល​ឆាប់ៗនេះ ប៉ុន្តែ​​ក្នុង​ករណីបុគ្គលិកអគ្គីសនីបានប្រព្រឹត្តប្រាស់ចាក់ពីគោលការណ៍នេះ ឬការយកកម្រៃ​សេវា​លើក​ពីអតិថិជន នឹង​ត្រូវ​បញ្ឈប់ពីការងារ ហើយផ្សព្វផ្សាយពី​បុគ្គលនោះ​នៅតាម​ទំព័រ​សារព័ត៌​មាន​ទៀតផង។

លោកបន្តថា នេះជាការ​​ព្រមាន​​មួយដើម្បី​ប្រឆាំងអំពើ​ពុក​រលួយ​នឹង​លុប​បំបាត់​ចោល​នូវ​ភាពអណាធិប​តេយ្យ​ទាំង​នេះ ដើម្បីឲ្យបុគ្គលិក​​អនុវត្ត​ការងារមាន​ប្រសិទ្ធិភាព​ខ្ពស់​ក្នុង​ការ​បម្រើ​សេវា​ជូន​អតិថិជនដូចជាការ ភ្ជាប់ចរន្តអគ្គីសនី និង​ការតម្លើង​ថាមពលអគ្គីសនីជាដើម។

លោក យង់ គឹមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍​បានស្វាគមន៍​ចំពោះ​យន្ត​ការ​ថ្មី​នេះ ដែលអង្គ​​ភាព​​អគ្គីសនីកម្ពុជាបានបង្ហាញពីការបេ្តជ្ញាចិត្តខ្ពស់ក្នុងការប្រយុទ្ធប្រឆំាងអំពើពុករលួយ​។​ទោះជា​យ៉ាងនេះក្តីលោក​​បញ្ជាក់ថា ការសន្យានេះត្រូវអនុវត្តតឲ្យបានល្អដោយមិនត្រូវនិយាយ ឲ្យ​រួច​​តែពីមាត់នោះទេ ហើយអ្វីដែលសំខាន់​​ទៀតនោះអគ្គីសនីកម្ពុជាត្រូវតែបង្កើតក្រុមងារចុះស៊ើប អង្កេត នឹងមិនត្រូវការពារគ្នានៅពេលមានពលរដ្ឋប្តឹងផ្តល់ ​ដើម្បី​ធានាថាការកែទម្រងនេះនឹងបម្រើឲ្យផល​ប្រយោជន៍ជូនពលរដ្ឋពិតប្រាកដ។​

លោក កែវ រតនៈ បញ្ជាក់ផងដែរថា យើងមានបទបញ្ជាការងាររួចហើយ ប៉ុន្តែការព្រមាននេះ​គឺចង់​បង្កើន​ប្រសិទ្ធិ​ភាព​​បន្ថែមទៀត ហើយកន្លងមកនេះអង្គភាពបានបញ្ឈប់បុគ្គលិកជាច្រើន​នាក់មក​ហើយ​ដែល​បានប្រព្រឹត្តខុសពី​លក្ខន្ឌ​តិ​​ក​​​ធ្វើឲ្យមានការថ្នាំងថ្នាក់ជាមួយប្រជាពលរដ្ឋដូចជា​ការយក​កម្រៃ​សេវា​លើសជាដើមដែលទាំង​នេះបានធ្វើឲ្យ​ប៉ៈ​​ពាល់​​​ដល់ការចំណាយរបស់ពួកគាត់។

លោក កែវ រតនៈ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកអគ្គនាយកអគ្គិសនីកម្ពុជាបានអៈអាងថា យន្តកាថ្មីនេះ​នឹង​​ អនុវត្ត​ទៅមានប្រសិទ្ធិភាព ដោយអគ្គីសនី កម្ពុជា បានបង្កើតក្រុម​អធិការ​កិច្ច​សម្រាប់​ចុះ​តាមដានជាប្រចាំ​ចំពោះ​​ បុគ្គលិក​ទាំងអស់។សូមបញ្ជាក់ថា តារាងបញ្ជាក់ពីតម្លៃសេវានៃការភ្ជាប់ចរន្តអគ្គីសនី និងការត​ម្លើង​កម្លំាង​អគ្គីសនី​​ នេះ ក្រៅពីផ្សព្វផ្សាយដល់បុគ្គលិកក្រោមឱវាទ នឹងត្រូវបញ្ជូនទៅអង្គភាពប្រឆាំងអំពើពុករលួយនាពេល ឆាប់​ៗ​​​នេះ​  ដើម្បីបង្ហាញពីព័ត៌មានផ្លូវការ ឬសម្រាប់ការដោះស្រាយរាល់ពាក្យបណ្តឹងនានាដែលទាក់ ទិននឹងករណីនេះ។ ​ ហើយ​បើតាមក្រសួងឧស្សាហកម្ម រ៉ែ​និង ថាមពលឱ្យដឹង​ថា តម្រូវការ​ថាមពល​សរុប​របស់​កម្ពុជា​គឺ​ប្រហែល៥០​០​  ម៉េហ្គាវ៉ាត់ ប៉ុន្តែ​នឹង​កើន​ឡើង​ដល់៣ពាន់ម៉េហ្គាវ៉ាត់​ត្រឹម​ឆ្នាំ ២០២៥​ខាងមុខ៕ ដោយ៖ មករា​ 

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1086]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [888]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1180]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1179]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1096]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

សម្រាកហូបបាយថ្ងៃត្រង់ប៉ះគ្រាប់ Tឡង់ ផ្ទុះរបួសធ្ងន់ ២ ស្រាល ៥

នៅថ្ងៃទី ២០ ខែ វិច្ឆិកា ឆ្នាំ ២០១៣ វេលាម៉ោង ១១និង១...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [330]


ឆ្នាំ២០១៣ ​កម្ពុជានាំអង្ករ​ចេញទៅកាន់​ទីផ្សារអន្តរជាតិ​បានជិត៤សែនតោន​

ភ្នំពេញ៖ កម្ពុជាបាន​អនុវត្តផែនការនាំអង្ករចេញបានជិត...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [323]


តុលាការ​​អេហ្ស៊ីប​​កាត់ទោសមនុស្សចំនួន​ ២៦​ នាក់​អោយ​ជាប់ពន្ធនាគារអស់មួយជីវិត

ប្រទេសអេហ្ស៊ីប៖ កាលពីថ្ងៃពុធម្សិលមិញ តុលាការនៅក្នុ...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [366]


​ពេជ្រ​ ច័ន្ទ​បូរ​មី ​ស្នើ​សុំ​មិត្ត​ភ័ក្តិរួ​ម​សិល្បៈកុំ​ឱ្យ​ហៅ​គោរ​មងារ​លោក​ជំទាវ​

អ្នកនាង ពេជ្រ ច័ន្ទ​បូរ​មី បានស្នើសុំ​មិត្តភ័ក្ដិរ...អានបន្ត

សិល្បះ និងកីឡាអន្តរជាតិ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [512]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 105 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 305 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 863982​ នាក់