​ក្រសួង​យុត្តិធម៌ ​រៀបចំ​សេចក្តី​ ព្រាងច្បាប់​ក្រោម​ ការត្រួត​ពិនិត្យ​របស់​អន្តរ​ក្រសួង​
ពេលវេលាចេញផ្សាយ៖​ (កាលពី 10 កន្លងទៅ )  

ភ្នំពេញ៖ ក្រសួងយុត្តិ ធម៌យុត្តិធម៌បាន បើកកិច្ចប្រជុំ មួយក្រោមវត្តមាន តំណាងរបស់អន្តរក្រសួងដើម្បីត្រួត ពិនិ​​ត្យ​សេច​ក្តីព្រាង ច្បាប់ស្តីពីការ រៀ​បចំអង្គការ តុលាការ ឱ្យឆ្លើយតបទៅនឹងស្មារតី នៃរដ្ឋធម្មនុញ្ញ និងគោលនយោបាយ របស់រាជរដ្ឋាភិបាល ក្នុងការធ្វើកំណែទម្រង់ច្បាប់ និងតុលាការ ដើម្បីបង្កើនជំនទុកចិត្តពីប្រជាពលរដ្ឋ និង​សុវត្ថិ​ភាព​សង្គម។

កិច្ចប្រជុំ សេចក្តីព្រាងច្បាប់ ដែលដឹកនាំផ្ទាល់ដោយ លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៅព្រឹកថ្ងៃទី២០ ខែមករានេះ បានលើក យកមាត្រា១២៨ថ្មី នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រ កម្ពុជា ដែលបានបញ្ញត្តិថា អំណាច​តុលាការ ជាអំណាចឯករាជ្យ។

អំណាច តុលាការធានា រក្សាអនាគតិ និងការពារសិទ្ធិ សេរីភាពរបស់ ប្រជាពលរដ្ឋ។អំណាចតុលាការ គ្របដណ្តប់​ទៅ លើរឿងក្តីទាំងអស់ រួមទាំងរឿងក្តី រដ្ឋបាលផង។អំណាចនេះត្រូវប្រគល់ ឱ្យតុលាការ និងសាលាជម្រះ ក្តីគ្រប់​ផ្នែក និងគ្រប់ជាន់ថ្នាក់។ការជម្រះក្តីផ្តល់ យុត្តិធម៌ ត្រូវធ្វើក្នុងនាម ប្រជារាស្ត្រ​​​​​ ខ្មែរ តាមនីតិវិធី និងច្បាប់ យ៉ាងម៉ឺង​ម៉ាត់​ និងឱ្យអស់ ពីដូងចិត្ត និងសម្បជញ្ញៈ របស់ខ្លួន។

លោក អង្គ វង្សវឌ្ឍានា  បានថ្លែងថា លោកបានដឹកនាំ ក្រុមការងារ ក្រសួងយុត្តិធម៌ ពិនិត្យសេចក្តី ព្រាងច្បាប់ ស្តីពី​ការ​រៀបចំ អង្គការតុលាការ ចប់សព្វគ្រប់ នៅថ្ងៃទី០៨ខែ វិច្ឆិកាឆ្នាំ២០១៣ ហើយ បានបញ្ជូន សេចក្តីព្រាងច្បាប់នេះ ទៅឧត្តម ក្រុមប្រឹក្សា នៃអង្គចៅ ក្រមពិនិត្យ និងផ្តល់ យោបល់ចប់ សព្វគ្រប់តាម លិខិតចុះថ្ងៃទី១៣ខែធ្នូ ឆ្នាំ​២០១៣​​។

ជាលទ្ធផល ឧត្តមក្រុម ប្រឹក្សានៃអង្គចៅក្រម បានឯកភាព លើគោលការណ៏ និងខ្លឹមសារនៃសេចក្តីព្រាង ច្បាប់ដែល​ស្នើឡើងដោយក្រសួង យុត្តិធម៌  និងបានស្នើសុំ កែសម្រួលលើចំណុច មួយចំនួន តិចតួចប៉ុណ្ណោះ ដែលក្រសួងយុត្តិ​​​​​ធម៌យល់ថា សំណើទាំងនេះ អាចទទួលយកមកកែសម្រួលបាន ដោយមិនប៉ះពាល់ ដល់គោលការនៃការរៀបចំ អង្គ​​​​​​​​ការ តុលាការ និងអង្គការ អ​យ្យការ ក៏ដូចជា ខ្លឹមសារសំខាន់ៗនៃសេចក្តី ព្រាងច្បាប់ ឡើយ។

គួរបញ្ជាក់ថា សេចក្តីព្រាង ច្បាប់នេះ មាន៩ជំពូក មានដូចជា ជំពូកទី១ ស្តីពីបញ្ញតិ្តទូទៅ ជំពូកទី២ ស្តីពីសាលាដំបូង និង​អយ្យកា​​រ អមសាលាដំបូង  ជំពូកទី៣ស្តីពី តុលាការ យោធា និងអយ្យការ អមតុលាការ យោធា ជំពូកទី៤ស្តីពី សា​លាឧទ្ធរណ៍ និងមហាអយ្យ ការអមសាលាឧទ្ធរណ៍ ជំពូកទី៥ ស្តីពី តុលាការកំពូល និងមហាអយ្យការ អមតុល​ការ​​​​​កំពូល ជំពូកទី៦ស្តីពី វិសមិតភាព ជំពូកទី៧ស្តីពី ថវិកាសាលាជម្រះក្តី និងអយ្យការ អមសាលាជម្រះក្តី ជំពូកទី​៨​ស្តី​ពី អន្តរប្បញ្ញត្តិ និងជំពូកទី៩ស្តីពី អវសាន្តបញ្ញត្តិ៕​ ដោយ​៖ រតនា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1086]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [888]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1180]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1179]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1096]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

​កាណាដា ​ជម្រុញឲ្យ​គណបក្ស​ទាំងពីរ​ បន្តធ្វើ​ការ​ចរចា​ ដោះស្រាយ​ភាពជាប់​គាំង​នយោបាយ​

ភ្នំពេញ៖ ឯកអគ្គរាជទូតនៃប្រទេសកាណាដា ទទួលបន្ទុកក្នុ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [322]


​រដ្ឋាភិបាល​កម្ពុជា​មិនទាន់​អាចវាយ​តម្លៃ​បាន​នោះ​ទេ ​អំពី​ស្ថាន​ភាព​ផ្នែក​នយោបាយ​នៅក្រុង​ទី​បាងកក​

ភ្នំពេញ៖ បើតាមការលើកឡើងរបស់លោករដ្ឋមន្ត្រីក្រសួង​ព័...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [328]


ចំនួនអ្នកស្លាប់ដោយការវាយប្រហារនៅ Bangui មានត្រឹមតែ ១១នាក់ប៉ុណ្ណោះ

Bangui៖ យោងតាមប្រភពព័ត៌មានច្បាស់ការមួយបានឲដឹងថា ចំ...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [430]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 225 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 470 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 864147​ នាក់