ប្រទេសអាកានីសស្ថាន៖ តាមប្រភពព័ត៌មានរបស់អាកានីស្ថានបានអោយដឹងថាកងកំលាំងអន្តរជាតិរបស់ Nato ៤ នាក់ ត្រូវបានគេសំលាប់នៅភាគខាងត្បូងនៃប្រទេសអាកានីសស្ថាន។ អង្គការ Nato បាននិយាយថា ពួកគេទាំង៤នាក់ត្រូវបានគេសំលាប់នៅពេលដែលពួកគេកំពុងតែចូលរួមក្នុងសហប្រតិបត្តការជាមួយនឹង កងកំលាំងអាកានីសស្ថាន។ អង្គការ Nato បានបន្តទៀតថា យើងមិនបានបង្ហាញពីអត្តសញ្ញាណ នៃជនរង គ្រោះឡើយ ក៏ប៉ុន្តែមន្រ្តីយោធាអាកានីសស្ថានម្នាក់បានប្រាប់សារព័ត៌មាន AFP ថា ពួកគេទាំង ៤នាក់នោះ គឺជាជនជាតិអាមេរិក។
មន្រ្តីយោធាអាកានីសស្ថានបាននិយាយទៀតថា ជនរងគ្រោះទាំង ៤ នាក់ត្រូវបានគេវាយប្រហារដោយ ការបង្កៃគ្រាប់បែកនៅតាមផ្លូវក្នុងពេលលបំពេញភារកិច្ចរបស់ខ្លួន។ លោកបានបន្តថា ពួកតាឡឺបង់គឺកំពុង តែមានសកម្មភាពយ៉ាងខ្លាំងនៅភាគខាងត្បូងនៃប្រទេសអាកានីសស្ថាន ខណះពេលដែលកងកំលាំង អន្តរជាតិ Nato កំពុងតែចេញប្រតិបត្តការដកថយអោយអស់នៅចុងឆ្នាំ ២០១៤ខាងមុខនេះ។ កងកំលាំង អន្តរជាតិនិងកងកំលាំងយោធាជំនួយរបស់ Nato គឺកំពុងតែទំលាក់បន្ទុកមួយដ៏ធំទៅអោយកងកំលាំងយោធា បស់អាកានីសស្ថានខណះពេលដែលកងកំលាំងយោធារបស់Nato បានចេញប្រតិបត្តការដកថយពីប្រទេស អាកានីស្ថានមកម្លេះ។ ដោយ៖ តុលា