​មន្ត្រី​ហិរញ្ញវ​ត្ថុ​អះ​អាង​ថា​ ប្រព័ន្ធ​គណនេយ្យ​មួយ​រឹងមាំ​បាន ​ទាល់​តែ​មាន​គណនេយ្យករ​ដែល​មាន​គុណវុឌ្ឍ​
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានអះអាងថា ប្រព័ន្ធគណនេយ្យមួយអាចរឹងមាំបាន ទាល់តែក្នុងស្ថាប័ននីមួយៗ​មានគណនេយ្យករដែលមានគុណវុឌ្ឍ ចូលរួមចំណែកធ្វើអោយមានតម្លាភាព គណនេយ្យភាព និងការទទួលខុស​ត្រូវនៅក្នុង​កា​រ​គ្រប់គ្រងហិរញ្ញវត្ថុ ទាំងវិស័យឯកជន និងសាធារណៈ។ដើម្បីបង្កើនទំនុកចិត្តពីវិនិយោគិនទាំងក្នុងនិងក្រៅប្រទេស ចំពោះ​បរិយា​កាស​អាជីវកម្មនៅកម្ពុជា។រដ្ឋាភិបាលយល់ឃើញថា វិស័យគណនេយ្យនិងសវនកម្មផ្តល់ក្រ​ប​​ខណ្ឌនៃការបង្កើត ព័ត៌មាន​ហិរញ្ញ​វត្ថុ​ដ៏សំខាន់ចាំបាច់នៅក្នុងវិស័យនានានៃសេដ្ឋកិច្ច។

ថ្លែងក្នុងសិក្ខាសាលារបស់សហព័ន្ធគណនេយ្យករអាស៊ានលើកទី១៨កាលពីព្រឹកមិញ លោកស្រី ងួន សុខា រដ្ឋលេខាធិការ​ក្រសួង​​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមានប្រសាស​ន៍ថា រដ្ឋាភិបាលនឹងតម្រូវអោយគ្រប់អង្គភាពអាជីវកម្មពាក់ព័ន្ធ រៀបចំរបាយ​ការណ៍​ហិរ​ញ្ញ​វត្ថុរបស់ខ្លួន ស្របតាមក្របខណ្ឌនៃការ រាយការណ៍ហិរញ្ញវត្ថុតែមួយដែល​នឹងបង្កលក្ខណៈងាយស្រួល​ក្នុងការ​ប្រៀបធៀបព័ត៌មានហិរញ្ញវត្ថុចំពោះគ្រប់វិស័យទាំងក្នុងនិងក្រៅប្រទេស។

លោកស្រីបានបញ្ជាក់ថា ក្របខណ្ឌគណនេយ្យបែបនេះបានកើតមាន តាំងពីដើមឆ្នាំ២០០០ ហើយច្បាប់ស្តីពីគណនេយ្យ​សហគ្រាស សវនកម្មគណនេយ្យសហគ្រាស និងវិជ្ជាជីវៈគណនេយ្យ ត្រូវបានអនុម័ត និងដាក់អោយអនុវត្តតាំងពីឆ្នាំ២០០២។ដោយឡែកច្បាប់និងវិធាន នានារបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានតម្រូវអោយសហ​គ្រាសទាំងអស់រៀប​ចំរបាយការណ៍​ហិរញ្ញវត្ថុប្រចាំឆ្នាំរបស់ខ្លួន ស្របតាមស្តង់ដារគ​ណនេយ្យកម្ពុជាដោយផ្អែកលើស្តង់ដារគណនេយ្យអន្តរជាតិ។

មិនតែប៉ុណ្ណោះ ច្បាប់នេះក៏បានបង្កើត និងកំណត់ក្របខណ្ឌសម្រាប់ធ្វើសវនកម្មសហគ្រាសអាជីវកម្មនៅកម្ពុជាផងដែរ។គួរបញ្ជាក់ថា សិក្ខាសាលានេះ មានការចូលរួមពីតំណាងប្រទេសអាស៊ានទាំង១០ បូកនិងអូ​ស្រ្តាលី អាមេរិក និងតំណាង​ស្ថាប័នឯកជននានានៅក្នុងប្រទេសកម្ពុជា៕ ដោយ ៖ រតនា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

កម្ពុជានឹងធ្វើខ្លួនឲ្យទៅជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៥០
សេដ្ឋកិច្ច • កាលពី​ : 10 កន្លងទៅ • បើកមើល : [818]

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលនីតិកាលទី៥នេះ បានសម្តែងនូវមហិច្ឆិតាក្នុងការដឹកនាំប្រទេស​ក្លាយពីប្រទេស​​ដែល​មានចំណូលទាប​ ទៅជាប្រទេស​មាន​ចំណូល​មធ្យម កម្រិតទាប ក្នុង រយៈពេលខ្លីខាងមុខនេះ ... អានបន្ត


​អូស្ត្រាលី​ផ្តល់​​ហិរញ្ញប្បទា​ន​​ប្រមាណ​៨៥,៣​​លាន​ដុល្លារ​លើ​កិច្ច​សហការអភិវឌ្ឍ​​កម្ពុជា​
សេដ្ឋកិច្ច • កាលពី​ : 10 កន្លងទៅ • បើកមើល : [699]

ភ្នំពេញៈ រដ្ឋាភិបាល​អូស្ត្រាលី​គ្រោង​ផ្តល់​ហិរញ្ញប្បទាន​កិច្ចសហប្រតិបត្តិការ​ស​ ម្រា​ប់​ឆ្នាំ​២០១៣-២០១៤ ប្រមាណ​៨៥,៣ លាន​​ដុល្លារ​អាម៉េរិក ដើម្បី​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា ដោយ​ផ្តោតជាសំខាន់​លើ គម្រោង​ក្នុង​វិស័យ​សុខាភិបាល​អប់រំ និង​បណ្តុះ​បណ្តាល កសិកម្ម អភិបាលកិច្ច ហេដ្ឋារចនាសម្ព័ន្ធ និង​បោសសម្អាត​មីន​ផងដែរ​។​... អានបន្ត


​ក្រុមហ៊ុនធានារ៉ាប់រង​រដ្ឋកាមិនកូ​ កើនទុន​ដល់៤២លាន​ដុល្លារក្នុង​ឆ្នាំ​២០១៣​
សេដ្ឋកិច្ច • កាលពី​ : 10 កន្លងទៅ • បើកមើល : [787]

ភ្នំពេញ៖ ក្រុមហ៊ុនធានារ៉ាប់រងរដ្ឋកាមិនកូ បានកើនទុនហៅថា បុព្វលាភរ៉ាប់រងដល់ទៅ៤២លាន​ដុល្លារក្នុងឆ្នាំ២០១៣ បើគិត ជាភាគរយស្មើនឹង១៥ភាគរយ។បុព្វលាភនេះ គិតចាប់ពីឆ្នាំ​២០០​២​ដែលមានទុនតែ៤លានដុល្លារអាមេរិកតែប៉ុណ្ណោះ​របាយ​... អានបន្ត


​អូស្ត្រាលីបានផ្ដ​ល់​ជំនួយ៦០០ ​លានដុល្លារដល់កម្ពុជា​
សេដ្ឋកិច្ច • កាលពី​ : 10 កន្លងទៅ • បើកមើល : [619]

ភ្នំពេញៈ ​អូស្ត្រាលី​បានផ្ដល់​ជំនួយ​ជិត ៦០០ លាន​ដុល្លារ​អាមេរិក​មក​ឲ្យ​ប្រទេស​កម្ពុជា សម្រាប់​ការ​កាត់បន្ថយ​ភាពក្រីក្រ តាម រយៈ​ការអភិវឌ្ឍ​សេដ្ឋកិច្ច ប្រកបដោយ​ចីរភាព ហើយ​ជំនួយ​អូស្ត្រាលី​គឺ​ផ្ដោតទៅលើ​វិស័យ​សុខាភិបាល និង អប់រំ និង​ទៅលើ​ការលើកកម្ពស់​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​ត​ភ្ជាប់ ការ​ដឹកជញ្ជូន​ផលិតផល​កសិកម្ម​មក​កាន់​ទីផ្សារ​ផងដែរ។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

កម្ពុជា​មាន​ស្ត្រី​៣០​ភាគ​រយ​កំពុង​ស្ថិត​ក្នុង​ជួរ​ថ្នាក់​ដឹក​នាំ​មូល​ដ្ឋាន​

​ភ្នំពេញ ៖ ឆ្លើយតបទៅនិង​ការអនុវត្តនូវ​អនុសញ្...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [311]


ក្រុមស្រី្តក្រី​​ក្រចង់ឲ្យ​​អាជ្ញាធរ ​​បន្ថែមកិច្ច​សហការ​ ​ដើម្បីដោះ​​ស្រាយការលំបាក​​

ស្រ្តីមកពី​សហគមន៍ក្រី​ក្រជាច្រើននៅ​រាជធានីភ្នំពេញ​...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [308]


កម្ពុជានាំចូលប្រេងឥន្ទន្ធៈ៣០ម៉ឺនតោន រយៈពេល២ខែដើមឆ្នាំ២០១៤កើនឡើង១៤%

ភ្នំពេញ៖ ​ក្រសួងពាណិជ្ជកម្ម​បង្ហាញ​ថា ​ប្រទេស​កម្ព...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [304]


អង្គុយច្រើន​ពេក ​ប្រឈម​នឹងជំងឺរ៉ាំរ៉ៃ​

​ សុខភាព៖ ការអនុវត្ត​ការងារ​ប្រចាំថ្ងៃ​នៅក្នុង...អានបន្ត

សុខភាព-អនាម័យ • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [509]


ក្រុមប្រឹក្សាធម្មនុញ្ញសម្រេចឲ្យគ.ជ.ប បើកកញ្ចប់សុវត្ថិភាព “ក” ដើម្បីផ្ទៀង

ភ្នំពេញ ៖ ក្រុមប្រឹក្សាធម្មនុញ្ញបានទទួល​ពាក្...អានបន្ត

នយោបាយ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [335]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 375 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 1099 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 864776​ នាក់