ក្រុម​​ Manchester​ United​ បំបាក់​ក្រុម​ West ​Bromwich​​ Albion​ ដោយ​លទ្ធ​ផល​ ៣-០​
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

បាល់ទាត់៖ កាលពីពេលថ្មីៗនេះ ក្រុមបិសាចក្រហម Manchester United បានយកឈ្នះលើក្រុម West Bromwich
Albion នៅក្នុងលទ្ធផល ៣-០ ដោយគ្រាប់បាល់ទី១គឺរកបានដោយកីឡាករ Phil Jones នៅនាទីទី ៣៤ បន្ទាប់ពីមាន
ការបញ្ជូនបាល់យ៉ាងល្អពីសំណាក់កីឡាករ Robin Van Persie ចប់តង់ទី ១​គឺក្រុមបិសាចក្រហម Manchester United នាំមុខក្រុម West Bromwich Albionដោយលទ្ធផលជាបណ្តោះអាសន្ន ១-០។ ចំណែកគ្រាប់បាល់ទី ២វិញគឺរកបាន
ដោយ កីឡាករ Wayne Rooney នៅនាទីទី ៦៥ ក្រោមការបញ្ជូនរបស់កីឡាករ Rafael រីឯគ្រាប់បាល់ទី ៣ របស់ក្រុម
បិសាចក្រហម Manchester United គឺរកបានដោយកីឡាករ Danny Welbeck នៅនាទីទី ៨២ ក្រោមការបញ្ជូន
បាល់យ៉ាងល្អពីសំណាក់កីឡាករ Wayne Rooney។ ដូច្នេះ ជ័យជំនះខាងលើនេះគឺបានធ្វើអោយក្រុមបិសាចក្រហម Manchester United ឈរនៅលេខរៀងទី ៦ជាបណ្តោះអាសន្ននៃតារាង Barclay Premier League មាន ៤៨ពិន្ទុ តាមពីក្រោយ ក្រុមតោខៀវ Chelsea ដែលមាន ១ប្រកួតនៅក្នុងដៃ ចំនួន១៥ពិន្ទុ៕ គ្រូបង្វឹករបស់ក្រុមបិសាចក្រហម Manchester United David Moyes បានមានប្រសាសន៍ថា ក្រុមរបស់គាត់គឺនៅតែមានសង្ឃឹមក្នុងការប្រជែងយក
លេខរៀងទី ៤ ដើម្បីប្រកួតនៅក្នុងពានរង្វាន់ Uefa Champion League នៅឆ្នាំក្រោយទៀត៕ ដោយ៖ តុលា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ព័ត៌មាន​សំខាន់ៗ

ស្លាប់ម្នាក់ និងរបួស​ធ្ងន់​ស្រាល​២០​នាក់​ ក្នុង​ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ថ្ងៃ​​ទី​១៨​

រាជធានី​ភ្នំពេញ៖ បើយោងតាមរបាយការណ៍អគ្គស្នងកា...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [403]


ទឹកជំនន់​នៅ​ច្រក​កាសា​បង្ខំ​អោយ​ប្រជាជន​ជាង​ ៥០០០​នាក់ចាក​ចេញ​ពីផ្ទះ​របស់​ពួកគេ​

ច្រកកាសា៖ កាលពីថ្ងៃសៅរ៍ម្សិលមិញ ប្រជាជនរស់នៅក្នុងច...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [372]


ការបាញ់​ប្រហារ​នៅទីក្រុង​ Karachi​ ស្លាប់ ៨នាក់ ​រងរបួស​ ១២នាក់​

ប៉ាគីស្ថាន៖ យោងតាមសារព័ត៌មាន AFPបានអោយដឹងកាលពីថ្ងៃ...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [367]


​យុវជន​ម្នាក់​បើក​​ម៉ូ​តូ​​បុក​​រ៉ឺ​ម៉ក​​​ដាច់​​ដៃ​​ម្ខាង​​​

ក​ណ្តា​ល​ ​៖ យុ​វ​ជន​ម្នាក់​បាន​រង​របួស​ដាច់​ដៃ​ម្...អានបន្ត

សន្តិសុខសង្គម-ចរាចរ • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [428]


យុវជន២នាក់បងប្អូនដើររកក្របី​ម្នាក់ត្រូវ​ជ្រូក​ព្រៃដេញ​បុកខ្វេះ​ឲ្យរបួសយ៉ាងធ្ងន់ធ្ងរ

ស្ទឹងត្រែង៖ បុរស​ជា​បង​បាន​ត្រូវ​សត្វ​ជ្រូកព...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [386]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 40 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 575 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 4511 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1039842​ នាក់