​ជប៉ុន-កាណាដា​ អនុគ្រោះ​គិតពន្ធ​លើកា​រដឹកជញ្ជូន​ផលិត​ផល​ទឹកដោះ​គោ ​ដែល​ឆ្លងកាត់​តំបន់​អាស៊ីប៉ា​ស៊ីហ្វិក​
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

សិង្ហ​បុរី​៖ យោងតាម​គេហទំព័រ​ព័ត៌មាន​របស់​ជប៉ុន The Japan News ចុះផ្សាយ​នៅ​ថ្ងៃទី​២៤ កុម្ភៈ ឆ្នាំ​២០១៤​ថា ជប៉ុន និង​កាណាដា បាន​ច​ចារ​គ្នា​លើ​ការ​ឯកភាពគ្នា ក្នុងការ​រក្សា​នូវ​វត្ថុ​ធាតុ និង​ផលិតផល​ទឹកដោះគោ ដោយ​មិន​គិត​ពន្ធ​ដែល​បាន​ឆ្លងកាត់ តំបន់​អាស៊ី​ប៉ា​ស៊ីហ្វិក​នោះ ។​

​ប្រភពព័ត៌មាន​បាន​ចុះផ្សាយ​ថា ខណៈដែល​ចូលរួម​ក្នុង​កិច្ចប្រជុំ ថ្នាក់​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​នៅក្នុង​តំបន់ ឆ្លងកាត់​អាស៊ី​ប៉ាស៊ីហ្វិក ដែល​បាន​រៀប ចំ​ឡើង​នៅក្នុង​ប្រទេស​សិង្ហ​បុរី កាលពី​ថ្ងៃអាទិត្យ​កន្លងទៅ នេះ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​ជប៉ុន និង​កាណាដា បាន​យល់ព្រម​គ្នា​ដោយបាន ពិភាក្សា​ច​ចារ​គ្នា​លើ​ការកំណត់​មួយ ដោយ​មិន​គិត​ពន្ធ​លើ​ផលិតផល​ទឹកដោះគោ ដែល​បាន​ឆ្លង​កាត់​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ឡើយ ក្នុង​ភាព​យោគ យល់​គ្នា​ជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​ល្អ​នោះ ។​

​សូមបញ្ជាក់ថា កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ដែល​ធ្វើឡើង​រយៈពេល ៤​ថ្ងៃ​នៅក្នុង​ប្រទេស​សិង្ហ​បុរី​នោះ គឺ​បាន​ដំ​ណើរការ​យ៉ាង រលូន ហើយ​ក្នុងនោះ​គឺមាន​សមាស​ភាគី​ប្រទេស នៅក្នុង​តំបន់​ចូលរួម ដើម្បី​កំណត់​លើ​ការយកពន្ធ​លើ​ទំនិញ ដែល​បាន​ឆ្លងកាត់​តំបន់​អាស៊ី ប៉ាស៊ីហ្វិក ដែលមាន​បណ្តា​ប្រទេស​ចំនួន ១២​ចូលរ​រួម គិត​ចាប់​ពីថ្ងៃ​សៅរ៍​មកម្ល៉េះ ។​

​សម្រាប់​ប្រទេស​ កាណាដា គឺមាន​ក្តី​រំពឹងថា គម្រោងការ​លើ​ផលិតកម្ម​ទឹកដោះគោ​របស់​កាណាដា ដែល​បាន​នាំចូល​ភាគច្រើន​ចូល និង​ឆ្លង កាត់​ប្រទេស​ជប៉ុន ហើយ​ផលិតផល​នេះ​ជា​ផលិតផល ដែល​សំខាន់​ក្នុងចំណោម​ទំនិញ​សំខាន់ៗ​ចំនួន​៥​ប្រភេទ ដោយ​ចង់​រក្សាបាន​ការគិត​ព​ន្ធ នាំចូល​ក្នុង​កម្រិត​មួយ​សមស្រប ។​

​ លោក Akira Amari រដ្ឋមន្ត្រី​ទទួលបន្ទុក​កិច្ច​ពាណិជ្ជកម្ម នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក បាន​មានប្រសាសន៍ថា ជប៉ុន​នឹង​បន្ត​ជំរុញ​ក្នុងនាម ជា​អ្នក​ដែលមាន​មុខងារ​ដ៏​សំខាន់ លើ​ការចចារ​គ្នា​ទាំងឡាយ ដោយ​ជំរុញ​ឲ្យ​ពាណិជ្ជកម្ម​មាន​ភាពកាន់តែ​ប្រ​សើរឡើង​ក្នុង​កម្រិត​មួយ​ខ្ពស់​ប្រកប ដោយ​ការធ្វើ​ពាណិជ្ជកម្ម​សេរី​ភា​វូ​នីយកម្ម ៕
ដោយៈ ភីន រ៉ា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ព័ត៌មាន​សំខាន់ៗ

សួស្ដី​យុវវ័យ ប្រិយមិត្ត​អ្នក​អាន​ជា​ទី​ស្រលាញ់​រាប់​អាន។ រយៈ​ពេល​ជាង​ពីរ​ឆ្នាំ

សួស្ដី​យុវវ័យ ប្រិយមិត្ត​អ្នក​អាន​ជា​ទី​ស្រល...អានបន្ត

វិទ្យាសាស្ត្រ • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [750]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 5 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 205 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 1360 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 967475​ នាក់