​អគារការិយាល័យ​តំលៃជិត​៨​លានដុល្លារ​ ជំនួយរបស់​ចិនផ្តល់​ឲ្យព្រឹទ្ធស​ភាកម្ពុជា​ បើក​សម្ពោធ​ហើយ​នៅថ្ងៃនេះ ​
ពេលវេលាចេញផ្សាយ៖​ (កាលពី 10 កន្លងទៅ )  

ភ្នំពេញ៖អគារការិយាល័យថ្មីចំនួន៣ខ្នងកំពស់៣ជាន់ មានតំលៃចំនួន ៧.៧០០.០០០ ដុល្លារអាម៉េរិកជាជំនួយរបស់ ប្រទេសចិន ផ្តល់ឲ្យព្រឹទ្ធសភាកម្ពុជា ត្រូវបានដាក់សម្ពោធ​ដាក់ឲ្យដំណើរការជាផ្លូវការហើយ នៅព្រឹកថ្ងៃទី២០ មករា ឆ្នាំ២០១៤នេះ ។

លោកស្រី Bu Jianguo ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានមានប្រសាសន៍ក្នុងពិធីនោះថា អគារការិយាល័យ ថ្មីរបស់ ព្រឹទ្ធសភានេះ បានបើកការដ្ឋានសាងសង់នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១២ ដោយសា រមានកិច្ចសហប្រតិបត្តិ ការរ វាងក្រុមការងារនៃប្រទេសទាំងពីរ ចិន-កម្ពុជា បានសម្រេចការសាងសង់អស់ រយៈពេលជិត២ឆ្នាំ ដោយរលូននិង សម្រេចបានជោគជ័យ ។

លោកស្រីបន្តថា តាមរយៈការផ្តល់ជំនួយអគារនេះពិតជាមានសារៈសំខាន់​ដែលភាគីចិន បាន​គាំ​ទ្រដល់ព្រឹទ្ធសភា  កម្ពុជា ក្នុងអាណត្តិទី៣ហើយក៏ជាការបង្ហាញម្តងទៀត នៃកិច្ចសហ​ប្រតិបត្តិការមេត្រីភាពទ្វេភាគី នឹងបន្តជារៀង រហូត។ជានិច្ចកាល ប្រទេសចិនបាន​ចាត់ទុក​ប្រទេសកម្ពុជាជាបងប្អូន ជាមិត្តភ័ក្តដ៏ស្មោះត្រង់ និងបានសាងនូវ សមិទ្ធផលជាច្រើនរួមគ្នា។

លោក សាយ ឈុំ ប្រធានស្តីទីព្រឹទ្ធសភាកម្ពុជា បានមានប្រសាសន៍ថា ចិនមានសកម្មភាព​ឈានមុខគេក្នុងការរួម ចំណែកបំពេញនូវការខ្វះខាតរបស់ព្រឹទ្ធសភាកម្ពុជា។ ជាក់ស្តែងជំនួយ​ជាបន្តបន្ទាប់របស់ចិន បានធ្វើឲ្យកន្លែងធ្វើ ការងារ ក្នុងព្រឹទ្ធសភាកម្ពុជា​កាន់តែល្អប្រសើរ​តាំងពី​បន្ទប់រហូតដល់សម្ភារៈប្រប្រាស់ទំនើបៗជាច្រើន ។

ប្រធានស្តីទីព្រឹទ្ធសភាបន្តថា កម្ពុជាបានវាយតម្លៃប្រកបដោយមោទនភាព ចំពោះការរីកធំធាត់ នៃទំនាក់ទំនងមិត្ត ភាពរវាង កម្ពុជា-ចិន ក្នុងអំឡុងពេល៥៥ឆ្នាំកន្លងទៅនេះ។ ហើយកម្ពុជា នឹងបន្តខិតខំពូនជ្រុំចំណងមិត្តភាព សាម គ្គីភាព និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំនេះ ទុកជា​មរតក​ដល់កូនចៅជំនាន់ក្រោយ ដូចដែលព្រះករុណាព្រះបាទ សម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ បានសាងនិងបន្សល់ទុកឲ្យរៀងមក។

គួរបញ្ជាក់ថា ចាប់តាំងពីថ្ងៃបង្កើតព្រឹទ្ធសភាឆ្នាំ១៩៩៩ មកទល់នឹងពេលបច្ចុប្បន្ននេះ សាធារណៈរដ្ឋប្រជាមានិតចិន បានសម្រេចផ្តល់ជំនួយចំនួន១១លើកដល់ព្រឹទ្ធសភាកម្ពុជា គិតទាំងអគារដ៏ផូរផង់​ ដែលត្រូវដាក់ឲ្យប្រើប្រាស់ ជាផ្លូវ ការនាពេលនេះផង៕ ដោយ៖ សស្អាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

កម្ពុជានឹងធ្វើខ្លួនឲ្យទៅជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៥០
សេដ្ឋកិច្ច • កាលពី​ : 10 កន្លងទៅ • បើកមើល : [818]

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលនីតិកាលទី៥នេះ បានសម្តែងនូវមហិច្ឆិតាក្នុងការដឹកនាំប្រទេស​ក្លាយពីប្រទេស​​ដែល​មានចំណូលទាប​ ទៅជាប្រទេស​មាន​ចំណូល​មធ្យម កម្រិតទាប ក្នុង រយៈពេលខ្លីខាងមុខនេះ ... អានបន្ត


​អូស្ត្រាលី​ផ្តល់​​ហិរញ្ញប្បទា​ន​​ប្រមាណ​៨៥,៣​​លាន​ដុល្លារ​លើ​កិច្ច​សហការអភិវឌ្ឍ​​កម្ពុជា​
សេដ្ឋកិច្ច • កាលពី​ : 10 កន្លងទៅ • បើកមើល : [699]

ភ្នំពេញៈ រដ្ឋាភិបាល​អូស្ត្រាលី​គ្រោង​ផ្តល់​ហិរញ្ញប្បទាន​កិច្ចសហប្រតិបត្តិការ​ស​ ម្រា​ប់​ឆ្នាំ​២០១៣-២០១៤ ប្រមាណ​៨៥,៣ លាន​​ដុល្លារ​អាម៉េរិក ដើម្បី​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា ដោយ​ផ្តោតជាសំខាន់​លើ គម្រោង​ក្នុង​វិស័យ​សុខាភិបាល​អប់រំ និង​បណ្តុះ​បណ្តាល កសិកម្ម អភិបាលកិច្ច ហេដ្ឋារចនាសម្ព័ន្ធ និង​បោសសម្អាត​មីន​ផងដែរ​។​... អានបន្ត


​ក្រុមហ៊ុនធានារ៉ាប់រង​រដ្ឋកាមិនកូ​ កើនទុន​ដល់៤២លាន​ដុល្លារក្នុង​ឆ្នាំ​២០១៣​
សេដ្ឋកិច្ច • កាលពី​ : 10 កន្លងទៅ • បើកមើល : [787]

ភ្នំពេញ៖ ក្រុមហ៊ុនធានារ៉ាប់រងរដ្ឋកាមិនកូ បានកើនទុនហៅថា បុព្វលាភរ៉ាប់រងដល់ទៅ៤២លាន​ដុល្លារក្នុងឆ្នាំ២០១៣ បើគិត ជាភាគរយស្មើនឹង១៥ភាគរយ។បុព្វលាភនេះ គិតចាប់ពីឆ្នាំ​២០០​២​ដែលមានទុនតែ៤លានដុល្លារអាមេរិកតែប៉ុណ្ណោះ​របាយ​... អានបន្ត


​អូស្ត្រាលីបានផ្ដ​ល់​ជំនួយ៦០០ ​លានដុល្លារដល់កម្ពុជា​
សេដ្ឋកិច្ច • កាលពី​ : 10 កន្លងទៅ • បើកមើល : [619]

ភ្នំពេញៈ ​អូស្ត្រាលី​បានផ្ដល់​ជំនួយ​ជិត ៦០០ លាន​ដុល្លារ​អាមេរិក​មក​ឲ្យ​ប្រទេស​កម្ពុជា សម្រាប់​ការ​កាត់បន្ថយ​ភាពក្រីក្រ តាម រយៈ​ការអភិវឌ្ឍ​សេដ្ឋកិច្ច ប្រកបដោយ​ចីរភាព ហើយ​ជំនួយ​អូស្ត្រាលី​គឺ​ផ្ដោតទៅលើ​វិស័យ​សុខាភិបាល និង អប់រំ និង​ទៅលើ​ការលើកកម្ពស់​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​ត​ភ្ជាប់ ការ​ដឹកជញ្ជូន​ផលិតផល​កសិកម្ម​មក​កាន់​ទីផ្សារ​ផងដែរ។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

ប៉ូលីស​​​ចំនួន​ ៧នាក់​ត្រួវបានគេសំ​លាប់​នៅក្នុងរដ្ឋ​ Chhattisgarh​

ប្រទេសឥណ្ឌា៖ កាលពីថ្ងៃសុក្រម្សិលមិញ មន្រ្តីប៉ូលីសឥ...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [382]


កម្ពុជា និងសហភាពអ៊ឺរុប បានរួមគ្នាប្រឆាំងការជួញដូរសម្ភារៈ នុយក្លេរអ៊ែរខុសច្បាប់ និងវិទ្យុសកម្ម

ភ្នំពេញ៖សហភាពអឺរ៉ុប និងកម្ពុជា បានរួមគ្នាប្រយុទ្ធប...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [415]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 82 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 90 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 863767​ នាក់