សាឡង់​បូមខ្សាច់​ច្រើនគ្រឿង ​កំពុងតែធ្វើ​ពលរដ្ធព្រួយបារម្ភ​ពីសុវត្តិភាពរស់នៅប្រចាំថ្ងៃ ​
ពេលវេលាចេញផ្សាយ៖​ (កាលពី 10 កន្លងទៅ )  

​​ភ្នំពេញ​៖ ប្រជា​ពលរដ្ធ​ដែល​រស់នៅ​ក្នុង​សង្កាត់​ជ្រោយ​ច​ង្វា សង្កាត់​ព្រែកលៀប​និង សង្កាត់​បាក់​ខែង​តាម​បណ្ដោយ​ដង​ទន្លេ​មេ​ង្គ និង​ទន្លេសាប​ជាពិសេស​ប្រជា​ពលរដ្ធ​ដែល​រស់នៅ​តាម​បណ្ដោយ​មាត់​ទន្លេ​មេ​ង្គ ​ស្ថិតនៅក្នុង​ភូមិ​ចំប​ក់មាស និង ភូមិ​ក្បាល​កោះ​ក្នុង​សង្កាត់​បាក់​ខែ​ង ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ មានការ​ព្រួយ​បារ​ម្មណ៍​យ៉ាងខ្លាំង​បន្ទាប់​ពី​បាន​ឃើញ​សាឡង់​បូម​ខ្សាច់​ ជាច្រើន​គ្រឿង​តំ​ម្រាប​ជួរគ្នា​បូម​ខ្សាច់​នៅក្នុង​ទន្លេ​យ៉ាង​ គក្រឹកគក្រេង​។ បើ​តាម​ប្រភព​ព័ត​មាន​ពី​ប្រជា​​ពលរដ្ធ​ដែល​រស់នៅ​ក្នុង​ភូមិ​ចំបក់​មាស សង្កាត់​បាក់​ខែង ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ បាន​​​​​​អោយ​​​​​​​​​​​​ដឹងថា​៖ ពួក​គាត់​​មាន​ការ​ព្រួយ​បារ​ម្មណ៍​យ៉ាងខ្លាំង​បន្ទាប់ពី​ឃើញ​សាឡង់​បូម​ ខ្សាច់​ធ្វើ​សកម្មភាព​បូម​ជា​រៀង​រាល់ថ្ងៃ​ហើយ​ក្នុង​មួយ​ថ្ងៃ​ៗ​សាឡង់​បូម​ ខ្សាច់​ទាំងនោះ​បាន​ដឹក​ខ្សាច់​មិន​ក្រោម​ពី​100​ជើង​នោះ​ទេ​ហើយ​សា​ឡង់​បូម ​ខ្សាច់​ទាំងនោះ​បាន​ធ្វើ​អោយ​​ទឹកទន្លេ​ដែល​ធ្លាប់តែ​ថ្លា​ក្លាយទៅជា​ ទឹកល្អក់​អស់​ទៅ​ហើយ​ម្យាងវិញទៀត​ពេលដែល​សា​ឡង់​បូន​ខ្សា់​ទាំងនោះ​បាន​​បូម​ ខ្សាច់​ជា​រៀងរាល់​ថ្ងៃ​ហើយ​ធ្វើអោយ​ពួកគាត់​មាន​ការ​ព្រួយ​បារ​ម្មណ៍​ចំពោះ​ ការ​បាក់​ច្រាំងទន្លេ​យ៉ាងខ្លាំង​។ គួរ​បញ្អាក់​​ផងដែល​ថា​៖ ក្នុង​មួយ​ឆ្នាំៗ​ការបាក់​ច្រាំងទន្លេ​មិន​ដែល​ខកខាន​មួយឆ្នាំ​ណា​ឡើយ​គឺ​ បាក់​ជា​រៀង​​​​​​​​​​​រាល់​ឆ្នាំ​ដោយ​ហេតុនេះ​ហើយ​ទើប​ធ្វើអោយ​ពួកគាត់​មាន​ការបារ​ម្មណ៍ ​។ ប្រជា​ពលរដ្ធ​ក៍​បាន​សូមណុំ​ពរ​ដល់​រាជ​រដ្ធា​ភិបាល​ក៍​ដូចជា​អាជ្ញា​ធរ​ដែនដី​ មេត្តា​មាន​វិធានការ​ជួយ​ចាត់ការ​ដល់​រឿង​នេះ​ផង​បើ​សិន​បើ​មិន​ដូច្នោះ​ទេ​ ប្រជា​ពលរដ្ធ​ប្រាកដជា​ជួប​ភាព​​អន្តរាយ​ដោយសារ​ការបាក់​ច្រាំង​ទន្លេ​នេះ​ ជាក់​ជាមិនខាន​៕​

ដោយ៖ ភីនរ៉ា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1086]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [888]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1180]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1179]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1096]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

ការវាយ​ប្រហារ​នៅប្រទេស ​Yemen​ បាន​សំលាប់​​មនុស្ស​​យ៉ាង​ហោចណាស់​​ ៥២​​នាក់​​

ប្រទេស Yemen៖ កាលពីថ្ងៃព្រហស្បត្តិ៍ម្សិលមិញនៅក្នុង...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [384]


សាលារាជធានីច្រានចោលការចោទប្រកាន់គណបក្សសង្គ្រោះជាតិ

ភ្នំពេញៈ ​សាលា​រាជធានី​ភ្នំពេញ​បានចេញ​លិខិត​មួយ​ច្...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [289]


លោក​ Mahammad Assi​ ត្រូវ​បាន​គេ​បាញ់​សំលាប់​នៅ​តំបន់ Wes​t bank​

ប្រទេសអ៊ីសសាអ៊ែល៖ អ្នកនាំពាក្យម្នាក់ឈ្មោះលោក Peter...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [298]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 200 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 437 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 864114​ នាក់