កំពង់ចាម៖ខណៈពេលដែលប្រជាពលរដ្ឋកម្ពុជា ជាពុទ្ធសាសនិកជនទូទាំងប្រទេសកំពុងរៀបចំលំអរគេហ
ដ្ឋានភូមិដ្ឋាន ដើម្បីត្រៀមទទួលទេវតាឆ្នាំថ្មី ដែលនឹងឈានមកដល់នាពេលខាងមុខដ៏ខ្លីនេះ សម្ដេចពញា
ចក្រីហេង សំរិន ប្រធានរដ្ឋសភា និងលោកជំទាវ សៅ ទី ហេងសំរិន ព្រមទាំងកូនប្រុស កូនស្រី ចៅប្រុស
ចៅស្រី ។
លោក វង សូត រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវះ និងជាប្រធានក្រុមការងារចុះជួយមូល
ដ្ឋានស្រុកពញាក្រែក ខេត្តកំពងចាម ព្រមទាំងលោកស្រី និងបុត្រា បុត្រី រួមជាមួយញាតិមិត្តក្រុមគ្រួសារ
របស់សម្តេច បាននិមន្តព្រះសង្ឃ៧អង្គ មកពីវត្តចំនួន៧ ធ្វើពិធីបុណ្យបង្សុកូល ដើម្បីឧទ្ទិសកុសលជូន
វិញ្ញាណក្ខ័ន្ធឧបាសក សៅ យូ ឧបាសិកា ពេជ ទូច ឧបាសក សំ ហែន ឧបាសិកា ហេង ស៊ីម និងញាតិ
ការទាំងប្រាំពីរសណ្តានដែលបានចែកឋានទៅ សុំសេចក្តីសុខសប្បាយ ជំរះឧទ្រុបក្នុងឆ្នាំចាស់ និងសុំ
សេរីមង្គលកើតមានក្នុងឆ្នាំថ្មីដល់ក្រុមគ្រួសារសម្តេចកុំបីឃ្លាងឃ្លាតឡើយ។
ពិធីនេះបានប្រព្រឹតទៅនៅបរិវេណភូមិគ្រឹះសម្តេចនាស្រុកកំណើតភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុកពញ្ញាក្រែកខេត្តកំពង់ចាម នាព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៣នេះ ដោយមានការចូលរួមពីអស់លោក លោកស្រីជា
ទីប្រឹក្សា ឧកញ៉ា មន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា អាជ្ញាធរដែនដី មន្ត្រីក្រុមការងារគណបក្ស
ប្រជាជនកម្ពុជាចុះជួយស្រុកពញាក្រែក និងប្រជាពលរដ្ឋក្នុងមូលដ្ឋានជាច្រើនទៀត។
នៅក្នុងឱកាសនោះបន្ទាប់ពីសូត្រនមសិកាថ្វាយព្រះរតនត្រៃយ៍ សមាទានសីលរួចមក សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងលោកជំទាវ សៅ ទី ព្រមទាំងបុត្រា បុត្រី និង ក្រុមគ្រួសារ សាច់សារលោហិត និង
ថ្នាក់ដឹកនាំ ក៏ដូចប្រជាពលរដ្ឋ បាននាំយកចង្ហាន់មានបាយ សម្លរ នំចំណី រាប់បាត្រ និងនាំយកទ័យវត្ថុ ទ័យ
ទានវរណាចតុបច្ច័យប្រគេនព្រះសង្ឃដើម្បីជាកិច្ចឧទ្ទិសកុសលផលបុណ្យ។
ក្នុងឳកាសនោះដែរសម្តេចប្រធានរដ្ឋសភា និងលោកជំទាវ លោកក៏មានសន្ធាជ្រះថ្លាចូលរួមបច្ច័យសម្រាប់
ចាត់ចែងរៀបចំបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិដល់វត្តចំនួន៤វត្ត វត្តថ្កូវ វត្តតាអាំ សន្ទៃទី១ និងវត្តសន្ទៃទី២
ដែលក្នុងមួយវត្តៗថវិកា ៥០ម៉ឺនរៀល និងនាំយកអំណោយជាសម្ភារៈ និងថវិកាមួយចំនួនចែកជូនតាជី
យាយជី និងប្រជាពលរដ្ឋដែលបានចូលរួមផងដែរ។
សូមឲ្យផល្លានិសង្ឃដែលបានឧទ្ទិសជូនតាមរយៈព្រះសង្ឃក្នុងឪកាសនេះសូមឲ្យសម្តេចអគ្គមហាពញាចក្រី
ហេងសំរិនប្រធានរដ្ឋសភានិងលោកជំទាវព្រមទាំងបុត្រាបុត្រីចៅប្រុសចៅស្រីជាទីស្រឡាញ់របស់សម្តេច
មេត្តាទទួលនូវមហាពរជ័យ សេរីសួស្តីសុភមង្គលបវរមហាប្រសើរនិងវិបុលសុខនាឧិកាសចូលឆ្នាំថ្មីប្រពៃណី
ខ្មែរកើតមានដល់សម្តេចពញាចក្រី ហេងសំរិននិងលោក ជំទាវ សៅទី ព្រមទាំងបុត្រាបុត្រី និង ក្រុមគ្រួសារ
សាច់សាលោហិត និងថ្នាក់ដឹកនាំ ក៏ដូចប្រជាពលរដ្ឋក្នុងទូទាំងប្រទេសទទួលបាននូវសេរីសួរស្តីបញ្ញាឈ្លា
វៃសុខភាពល្អបរិបូណ៌អាយុយឺនយូរដើម្បីដឹកនាំកសាងនិងអភិវឌ្ឍន៍មាតុភូមិកម្ពុជាអោយកាន់តែរីកចំរើន
ថ្កុំថ្កើងរុងរឿងថែមទៀត៕
ដោយ៖សស្អាត