បុណ្យចម្រើន ព្រះជន្ម ព្រះមហាក្សត្រ ខ្មែរគម្រប់ ៦០ យាងចូល ៦១ ព្រះវស្សា
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

   ភ្នំពេញ ៖ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម  សីហមុនី  ព្រះមហាក្សត្រ   នៃព្រះរាជាណាចក្រកម្ពុជា
ព្រះអង្គ ព្រះរាជសម្ភព នាថ្ងៃទី១៤ ខែឧសភា ឆ្នាំ១៩៥៣ ។ទ្រង់ជាព្រះរាជបុត្រ របស់ព្រះករុណា ព្រះបាទ
សម្ដេច ព្រះ នរោត្ដម សីហនុ និងសម្ដេចព្រះរាជ អគ្គមហេសី នរោត្ដម មុនីនាថ សីហនុ .ព្រះអង្គ ត្រូវបាន
ក្រុមប្រឹក្សារាជសម្បត្តិ ជ្រើសតាំង ជាព្រះមហាក្សត្រ   នៃព្រះរាជាណាចក្រកម្ពុជា បន្តពីព្រះបិតា ក្រោយ
ពេលដែល ព្រះបិតារបស់ព្រះអង្គ បានដាក់រាជ្យ កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០០៤ ។

ព្រះករុណា មានព្រះអនុជ (ប្អូន) ប្រុសម្នាក់ ព្រះនាម នរោត្តម នរិន្រ្ទៈពង្ស ប៉ុន្តែព្រះអនុជ របស់ព្រះអង្គនោះ
បាន សុគតរួចទៅហើយ ។ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី គិតត្រឹមថ្ងៃទី១៤
ខែឧសភា ឆ្នាំ២០១២ នេះ គឺគំរប់ព្រះជន្ម ៦០ ព្រះវស្សា និងយាងចូល ៦១ ព្រះវស្សា ។

មុនពេលដែលទ្រង់ ក្លាយជាព្រះមហាក្សត្រ ព្រះអង្គមានគោរម្យងារ ជា "ស្ដេចក្រុមឃុន" ដែល ព្រះមហា
ក្សត្រ ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ ទ្រង់ព្រះរាជទាន នាថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ១៩៩៤ បន្ទាប់មកត្រូវ
បានដំឡើងជា "សម្ដេចព្រះបរមនាថ" នាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០០៤ ។ បន្ទាប់ពីព្រះបិតា សម្ដេចព្រះ
នរោត្ដម សីហនុ ទ្រង់ ដាក់រាជ្យសម្បត្តិ  ព្រះអង្គត្រូវបានក្រុមប្រឹក្សា  រាជសម្បត្តិ  ជ្រើសតាំងជាឯកច្ឆ័ន្ទ
ជាព្រះមហាក្សត្រ នៃព្រះរាជាណា ចក្រកម្ពុជាបន្តរាជ្យពីព្រះបិតា ។ ព្រះរាជពិធីរាជាភិសេក ព្រះអង្គជា
ផ្លូវការ ត្រូវបានប្រារព្ធឡើងនៅក្នុង ព្រះបរម រាជវាំង រាជធានីភ្នំពេញ នាថ្ងៃទី២៩ ខែតុលា ឆ្នាំ២០០៤ ។
 

ព្រះបរមនាមក្នុងរាជ្យរបស់ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម  សីហមុនី គឺ ៖"ព្រះករុណា
ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី សមានភូមិ ជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋ រាស្ត្រ
ពុទ្ធិន្ទ្រាធរាមហាក្សត្រ ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋ បូរណ សន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី"។

ប្រែសេចក្ដីថា "អ្នកបម្រើមាតុភូមិ សាសនា ប្រជាជាតិ និងប្រជារាស្ត្រខ្មែរ ដោយស្វាមីភ័ក្តិ និង ភ័ក្ដីភាព។
មហាក្សត្រ ដែលព្រះពុទ្ធ និងព្រះឥន្ទ្រលោកឧបត្ថម្ភ ។    អ្នករួបរួមខេមរជនទាំង អស់។ អ្នកការពារឯក
រាជ្យ បូរណភាពទឹកដី  និងសន្តិភាពរបស់កម្ពុជា   ព្រមទាំងសុភមង្គល  សេរីភាព  និងវិបុលភាព របស់
ប្រជារាស្ត្រខ្មែរ"។

នៅក្នុងឱកាសនោះ ព្រះបាទសម្ដេចព្រះបរមនាថ  នរោត្ដម  សីហមុនី  បានមានព្រះរាជបន្ទូល ថា «ខ្ញុំព្រះ
ករុណាខ្ញុំ ដែលបានទទួលមហាកិត្តិយស ជាព្រះមហាក្សត្រគ្រង  រាជ្យសម្បត្តិ  បន្តពីព្រះវររាជបិតា ជាព្រះ
បិតាជាតិ ព្រះមហា វីរក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត របស់ប្រជារាស្រ្ត  ជាកូនចៅ  ចៅទួតរបស់
ព្រះអង្គ។ ក្នុងឱកាសដ៏ឧត្តុង្គឧត្តម ជាសិរីជ័យមង្គលនេះ ទូលព្រះបង្គំជាខ្ញុំ   ខ្ញុំព្រះករុណាខ្ញុំ មានហប្ញទ័យ
រំភើបរីករាយជា អនេក ដោយមានឱកាស និងមានលទ្ធភាព បូជាកម្លាំងកាយចិត្ត  និងបញ្ញាញាណ បំរើមា
តុភូមិ និងប្រជារាស្រ្តព្រម ទាំងបានបន្តនូវព្រះរាជប្រពៃណី និងស្នាព្រះហស្ថរុងរឿង ពីព្រះវររាជបិតា ព្រះ
អយ្យកោ ព្រះអយ្យកោទួត ក្នុងអតីតកាលដ៏ថ្កើងថ្កាន ដែលព្រះអង្គ បានត្រួសត្រាយទុក ដ៏យូរលង់ណាស់
មកហើយ ឲ្យបានស្ថិតថេរ គង់វង្សតទៅថ្ងៃមុខទៀត»។

តាមប្រតិទិនប្រចាំឆ្នាំ២០១៣ ដែលចេញដោយគណៈកម្មការ ស្រាវជ្រាវវិជ្ជាសាស្រ្ត និងទំនៀមទម្លាប់ខ្មែរ
របស់ គណៈកម្មាធិការជាតិ  រៀបចំបុណ្យជាតិ-អន្តរជាតិ  ដែលបានប្រកាសឲ្យប្រើប្រាស់  និងឲ្យអនុវត្ត
ដោយរាជរដ្ឋា  ភិបាលកម្ពុជា  គឺថ្ងៃទី១៣-១៤   និង១៥ ខែឧសភា  ជាថ្ងៃព្រះរាជពិធីចម្រើន  ព្រះជន្មព្រះ
ករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ។    ថ្ងៃព្រះរាជពិធីចម្រើនព្រះជន្មនេះ មន្រ្តីរាជ
ការ និងអ្នកបម្រើការងារ នៅតាម ស្ថាប័នឯកជនភាគច្រើន ត្រូវបានឲ្យឈប់សម្រាក ។

ចំពោះគណៈកម្មាធិការជាតិ រៀបចំបុណ្យជាតិ-អន្តរជាតិ បានរៀបចំ ព្រះរាជពិធីចម្រើនព្រះជន្ម ព្រះមហា
ក្សត្រខ្មែរ ដែលមហាជនទូទៅសង្កេតឃើញ មានដាក់តាំងព្រះ ឆាយាលក្ខណ៍ (រូបថត) ព្រះករុណា នៅ
ប្រាសាទច័នឆាយា  (ព្រះបរមរាជវាំង)  តាមសួនច្បារ សួនឧទ្យាន រង្វង់មូល ខ្លះ  អបដោយសារជូនពរ
ដែលសរសេរថា សូមថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីសក្ការៈ ដ៏ខ្ពង់ ខ្ពស់បំផុត ក្នុង
ឱកាសព្រះរាជពិធីបុណ្យចំរើនព្រះជន្មវស្សា សូមព្រះអង្គប្រកបដោយព្រះបរមសុខគ្រប់ប្រការ និង ព្រះ
ជន្មាយុយឺនយូរ៕

ដោយ៖សស្អាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ក្រសួងមហាផ្ទៃ ឯកភាពឲ្យសម្តេចនរោត្តម រណឫទ្ធិ បង្កើតបក្សថ្មី
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [734]

ភ្នំពេញ​៖ កាលពី​ថ្ងៃទី​០១ ខែមេសា ក្រសួងមហាផ្ទៃ បាន​ឯកភាព​ចំពោះ​សំណើ​របស់ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែល​សុំ​បង្កើត​គណបក្ស​ថ្មី ដែលមាន​ឈ្មោះថា «​សង្គម​​រាស្ត្រ រាជាធិបតេយ្យ​»​ការឯកភាព​នេះ ... អានបន្ត


​សម្តេច​ក្រុមព្រះ​ អំពាវនា​វឲ្យគណបក្សសង្គ្រោះ ​ជាតិ ​ចូល​ ប្រជុំសភា​
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [756]

ភ្នំពេញៈ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ អំពាវនាវឲ្យតំណាងរាស្រ្តជាប់ឆ្នោត នៃ​គណបក្សសង្គ្រោះជាតិទាំង៥៥រូប ចូល​រួម​ប្រជុំសភាជាតិ ដើម្បីជាប្រយោជន៍​ដល់ប្រជា​ពល​​​រដ្ឋជាម្ចាស់ឆ្នោត។ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន កាលពីព្រឹកថ្ងៃទី១៦......... អានបន្ត


​ក្រុមការងារ​ គណៈ​កម្មការចម្រុះ​ទាំងពី​រឯកភាព​១៤ចំណុច ​
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [800]

ភ្នំពេញៈ គណៈកម្មការ​ចម្រុះ គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ជួបប្រជុំ​គ្នា នៅ​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០ ១៤ នៅ​វិមាន​ព្រឹទ្ធសភា និង​បាន​ព្រមព្រៀង បញ្ចូល​ក្នុង​ក្របខ័ណ្ឌ​កំណែទម្រង់ ការបោះឆ្នោត នូវ​ប្រធាន​សរុប​១៤​ចំណុច​ដូច ខាងក្រោម​។​... អានបន្ត


​ទំហំពាណិជ្ជ​កម្ម​របស់​កម្ពុជា​នៅខែមករា និង​កុម្ភៈ ​ទទួលបានប្រមាណជាង ​២,៩​៥​ពាន់​​លានដុល្លារ​
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [695]

ភ្នំពេញៈកាលពីខែ មករា និងកុម្ភៈ ​ដើមឆ្នាំ២០១៤ ទំហំ​ពាណិជ្ជកម្ម​សរុប​របស់​ប្រទេស​កម្ពុជា គឺ​មាន​ប្រមាណ​ជាង ២,៩៥ ពាន់​​​​លាន​ដុល្លារ ដោយបាន​កើនឡើង៩ភាគរយ​ធៀប​ទៅនឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ២០១៣ ដែល​មានតែ​ចំនួន ២,៧ ពាន់​... អានបន្ត


​រាជធានីភ្នំពេញ ​កំណត់លេខរៀ​ងការបោះឆ្នោត​​ជ្រើសតាំង​​សមាជិក​ក្រុមប្រឹក្សា​រាជធានី​រួ​ចរាល់​​ហើយ​​នៅក្នុង​​សន្លឹក​​ឆ្នោត
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [654]

ភ្នំពេញ៖ នៅ​រាជធានី​ភ្នំពេញបាន​ចាប់ឆ្នោតកំណត់​លេខ​រៀង​គណបក្សនយោបាយ នៅលើ​សន្លឹកឆ្នោត​រួចរាល់​ហើយ កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៤ សម្រាប់​ការរៀបចំ​បោះឆ្នោត​ជ្រើសតាំង សមាជិក​ក្រុមប្រឹក្សា រាជធានី-ខេត្ត-ក្រុង-ស្រុ ក-​ខណ្ឌ អាណត្តិ​ទី​២ នា​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១៤ ខាង​មុខនេះ​។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

​អ​ភិបាល​រាជធានី​ភ្នំពេញ ​ប្រកាស​ចាត់វិធាន​ការផ្លូវ​ច្បាប់​ចំពោះ​ក្រុម​អណាធិបតេយ្យ​

ភ្នំពេញ៖ អភិបាលរាជធានី​ភ្នំពេញ​ លោក ប៉ា សុជាតិវង្ស...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [341]


ព្យុះទីហ្វុង​ Haiyan​បានបោក​បក់យ៉ាង​ខ្លាំង​លើប្រទេស​វៀតណាម​

ប្រទេសវៀតណាម៖ កាលពីព្រឹកថ្ងៃច័ន្ទនេះព្យុះទីហ្វុង H...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [342]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 272 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 522 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 864199​ នាក់