​ទំនាក់​ទំនង​ការ​ទូត​កម្ពុជា-អាល្លឺម៉ង់​ កាន់​តែ​ល្អ​ប្រសើរ​
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

 

ភ្នំពេញ៖ នៅក្នុងជំនួបការទូតជាមួយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ព្រឹក​ថ្ងៃ​​ ទី ០៤ ខែវិច្ឆិកានេះ លោក ចូអាសជីម ប៉ារ៉ូន ហ្វុន ម៉ាសាល់ (Joachim Baron von Marschall) ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ដែល​​ទើប​តែងតាំងថ្មីប្រចាំកម្ពុជា បានសន្យាពង្រឹងពង្រីកទំនាក់ទំនងការទូត និងកិច្ចសហការរវាង​ប្រទេសទាំងពីរ​ឲ្យកាន់តែល្អ​ប្រសើរ​​ថែមទៀត។​
ក្នុងជំនួបនោះសម្តចចក្រី ហេង សំរិន បានលើកពីចំណងទំនាក់ទំនងការទូតរវាងកម្ពុជា អាល្លឺម៉ង់ បាននំាមកនូវលទ្ធផល​ជាទី​​មោទ​​នៈ​សម្រាប់ប្រទេសទាំងពីរ។ ពិសេសបន្តពង្រឹងកិច្ចសហប្រតិបត្តិការណ៍ រវាងការទូតទំាងពីរតំាង​ពីឆ្នាំ១៩៦៧មកកាន់​តែ​​មាន​ភាពរឹងមាំ ក្នុងការបំរើផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមក។ សម្តេបន្តថា សមិទ្ធផលជាស្នាដែរបស់ឥស្សរជន ដែល​ជា​ឯក​អគ្គ​​រដ្ឋទូតមុនៗមានច្រើនឥតគណនា ក្នុងការរួមចំណែកកិច្ចអភិវឌ្ឍន៍ប្រទេសកម្ពុជា។​
ក្នុងន័យបន្តពង្រឹ​ង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ស្ថាប័ននីតិប្បញ្ញត្តិអាល្លឺម៉ង់ រដ្ឋសភាកម្ពុជាបានបង្កើតក្រុមមិត្តភាពសភាកម្ពុជា ​អាល្លឺម៉ង់។ ជាមួយនេះកិច្ចសហប្រតិបត្តិការជំនួយបច្ចេកទេស ការកសាងសមត្ថភាព សមាជិករដ្ឋសភា និងមន្រ្តីអគ្គលេធិការដ្ឋាន​​សភាកម្ពុជា នៅក្រោមមូលនិធិខុនរ៉ាដអាឌិនណៅអ៊ែររបស់អាល្លឺម៉ង់ក៏បង្ហានូវលទ្ធផលល្អប្រសើរ។
សម្តេច​បន្តែមថា​ក្នុងក្របខណ្ឌនីតិប្បញ្ញត្តិអាស៊ានវិញ សព្វថ្ងៃនេះមូលនិធីអាល្លឺម៉ង់ធំចំនួនពីរ គឺជីអាយហ៊្សែត និងហាន់សេដន ​​បាន​និងកំពុងធ្វើសហប្រតិបត្តិយ៉ាងសកម្មជាមួយអន្តរសភា(អាយប៉ា)ក្នុងការកសាងសកម្មភាពអ្នកតំណាងរាស្ត្រ និងមន្ត្រី​អគ្គ​​លេខាធិកាដ្ឋានសភានៃប្រទេសជាសមាជិក។ អង្កការជីធីហ្សែត ក៏ជាដៃគូអភិវឌ្ឍន៍យ៉ាងសំខាន់ជាមួយរដ្ឋាភិបាលកម្ពុជា តាម​​រយៈកម្មវិធីជាច្រើនដូចជាគម្រោងអភិវឌ្ឍន៍ជនបទ និងគម្រោងអភិបាលកិច្ចល្អជាគម្រោងគ្របដណ្តប់ស្ទើរទូទំាងប្រទេសកម្ពុជា។​
លោក ចូអាសជីម ប៉ារ៉ូន ហ្វុនវេន ម៉ាសាល់ ឯកអគ្គរដ្ឋទូតថ្មីអាល្លឺម៉ង់ បានសម្តែងអំណរគុណចំពោះសម្តេចប្រធានសភា ដែល​​ឆ្លៀត​ពេលវេលាអនុញ្ញាតឲ្យលោកបានចូលជួបសម្តែងការគួរសមនាពេលនេះ​។ ​
លោកក៏បានជំរាបជូនថា លោកតែងបាន​ឃ្លាំ​មើល​សភាពការណ៍វិវត្តន៍នៅកម្ពុជា ហើយលោកថាបានសិក្សាពីច្បាប់រដ្ឋធម្មនុញ្ញ ​លោកមានការចាប់អារម្មណ៍​ចំពោះការ​បោះ​ឆ្នោត​នៅកម្ពុជា។ លោកបន្តថា ពេលវេលាការបោះឆ្នោតមានសារៈសំខាន់ណា​ស់​​ហើយកន្លងមកនៅប្រទេសរបស់លោក ក៍​មានការបោះឆ្នោតដែរកាលពីថ្ងៃទី០២ កញ្ញាមកនេះ ហើយលទ្ធផលនៃការបោះឆ្នោត​​ក៏ប្រហាក់ប្រហែលនៅកម្ពុជាដែរ។ ​
លោក​បញ្ជាក់ថា ជាធម្មតាការបោះឆ្នោតនីមួយៗតែងតែមានការប្រកួតប្រជែងជាមួយបក្សប្រឆាំងស្វែងរកសម្លេងឆ្នោត ហើយ​​លោក​​នឹង​បន្តការ​តាមដានអំពីការចរចាររវាងគណបក្សប្រឆាំង និងគណបក្សប្រជាជនកម្ពុជានៅថ្ងៃស្អែកនេះប្រកបដោយផ្លែផ្កា​
។ លោកក៏បានថ្លែងអំណរគុណជាថ្មីម្តងទៀត ដែលបានលើកឡើងពាក់ព័ន្ធនឹងអង្គការជីអាយហ៊្សែត និងអង្គការអាដិនណៅអ៊ែរ ​ដែលធ្វើការនៅកម្ពុជាអស់រយៈពេល២០ឆ្នាំមកហើយ គឺមានគុណសម្បត្តិច្រើន នឹងមានសកម្មភាភាពជាមួយកម្ពុជាបន្តទៀត។ ​
ក្រៅពីនេះនៅមានអង្គការ NGO ដ៏ទៃច្រើនទៀត ដែលមកធ្វើការនៅកម្ពុជា ហើយបេសកកម្មរបស់អង្គការជីអាយហ៊្សែត និង​អ​ង្គ​​ការ​​​អាដិនណៅអ៊ែរ បានកសាងសមត្ថភាពមន្ត្រីអ្នកតំណាងរាស្ត្រ និងមន្ត្រីរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា និងមន្ត្រីរបស់រ​ដ្ឋា​ភិ​​បាល ដើម្បីមានសមត្ថភាពគ្រប់គ្រាន់ក្នុងការបំពេញការងាររបស់ពួកគេ។ ក្រៅពីនេះអង្គការខុនរ៉ាដក៏បាន​យកចិត្តទុកដាក់​ទៅលើ​​អន្តរ​កណៈកម្មការ ជាមួយគណបក្សកាន់អំណាច និងធ្វើការជាមួយគណបក្សប្រឆាំងផងដែរ។ លោកសន្យាថា ក្នុងឋានៈលោក​ជា​​ឯក​អគ្គរដ្ឋទូត​ថ្មីប្រចាំកម្ពុជា លោកនឹងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ក្នុងការពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិ​ការរវាង​​ប្រទេ​ស​ទាំងពីរកម្ពុជា-អាល្លឺម៉ង់ ឲ្យកាន់តែប្រសើរថែមទៀត។​
សម្តេច​​​បញ្ជាក់ថា ពេលកន្លងមករដ្ឋសភាសហពន្ធ័​អាល្លឺម៉ង់ មានចំណាប់អាម្មណ៍យ៉ាងខ្លំាង អំពីការរីកចម្រើនលើ​គ្រប់វិស័យ​របស់​​កម្ពុជា គឺផ្ទុយពីអ្វីដែលលោក ចូជីម បារ៉ូនវ៉ុន ហ្វុន ម៉ាសាល់ ក្នុងដំណើរទស្សនកិច្ចរបស់លោកកាលពីឆ្នាំ១៩៨៩ ដែលពេល​នោះ​​កម្ពុជាពុំទាន់មានសន្តិភាពពេញលេញនៅឡើយ។ ឥឡូវនេះកម្ពុជាបានប្រកាន់យករបបកម្ពុជាប្រជាធិបតេយ្យ សេរីពហុបក្ស៕​ ដោយ ៖ សស្អាត
 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1086]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [888]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1180]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1179]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1096]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

អាម៉េរិកបង្កើន ​ការផ្ដល់ជំនួយ​ជាទឹកប្រាក់​២លាន៦សែន​ដុល្លារ ក្នុងមួយ​ឆ្នាំដល់ អង្គភាពCMAC​

ភ្នំពេញ៖ នៅក្នុងឆ្នាំ២០១៤នេះ សហរដ្ឋអាម៉េរិកបានបង្ក...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [319]


​សុខ ​ស្រីនាង ​អាណិកជន​ខ្មែរ​នៅ​អាមេរិក​តាមចែចូវ​

ភ្នំពេញ ៖ បន្ទាប់ពីជួបរឿងបរាជ័យក្នុងជីវិតស្នេហា អ្...អានបន្ត

អំពីតារាកម្ពុជា • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [897]


អគ្គនាយកដ្ឋាន​ពន្ធដារប្រមូល​ពន្ធបាន៨៨១.៤​លានដុល្លារ​ក្នុងឆ្នាំ២០១៣​

ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារប្រមូលពន្ធបាន៨៨១.៤លាន...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [344]


គណបក្សហ៊្វុនស៊ិនប៉ិចបង្សុកូលនៅមន្ទីរស២១ ឧទ្ទិសដល់ជនរងគ្រោះក្នុងរបបកម្ពុជាប្រជាធិប​តេយ្យ

គណបក្សហ៊្វុនស៊ិនប៉ិចបង្សុកូលនៅមន្ទីរស២១ ឧទ្ទ...អានបន្ត

នយោបាយ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [308]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 387 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 1154 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 864831​ នាក់