ព្យុះទីហ្វុង​ Haiyan​បានបោក​បក់យ៉ាង​ខ្លាំង​លើប្រទេស​វៀតណាម​
ពេលវេលាចេញផ្សាយ៖​ (កាលពី 13 កន្លងទៅ )  

ប្រទេសវៀតណាម៖ កាលពីព្រឹកថ្ងៃច័ន្ទនេះព្យុះទីហ្វុង Haiyanបានបោកបក់យ៉ាងខ្លាំងមកលើប្រទេសវៀតណាម
ជាមួយនឹងល្បឿនខ្យល់ ១៥៧គីឡូម៉ែតក្នុងមួយម៉ោង។ ព្យុះទីហ្វុង Haiyan នេះបានបង្កអោយមានការបាក់ស្រុតដី
ជាច្រើនកន្លែងនៅភាគខាងជើងនៃប្រទេសវៀតណាមដែលស្ថិតនៅក្បែរព្រំប្រទល់ប្រទេសចិន។ ក្រុមអ្នកសង្រ្គោះ
បន្ទាន់បាននិយាយថា មនុស្ស ៦នាក់បានស្លាប់ចំណែកមនុស្សជាង ៦០០០០០នាក់គឺត្រូវបានជម្លៀសចេញពី
កន្លែងនោះ។  

កាលពីព្រឹកថ្ងៃច័ន្ទនេះផងដែររដ្ឋាភិបាលរបស់ប្រទេសចិនក៏បានប្រកាសដំណឹងអាសន្នមួយដល់ប្រជាជន
ដែលរស់នៅលើកោះ Hainan,ខេត្ត Guangdong,និងខេត្ត Guangxiអោយមានការប្រុងប្រយ័ត្នខ្ពស់ព្រោះថា ខ្យល់
ព្យុះទីហ្វុង Haiyan នេះនឹងបន្តបោកបក់មកលើតំបន់ទាំងនេះជាក់ជាមិនខាន។ ក្រុមព្យាករណ៍ឧត្តុនិយមបាន ប្រាប់អោយដឹងថា កំពស់ទឹកភ្លៀងគឺបន្តឡើងដល់ ៤០០មីលីម៉ែតដែលអាចបណ្តាលអោយមានគ្រោះថ្នាក់ គ្រប់ពេលវេលា។ សារព័ត៌មានស៊ីនហួបានអោយដឹងទៀតថា មនុស្សជាង ១៣០០០នាក់គឺត្រូវបានជម្លៀស
ចេញពីរមណីដ្ឋាន Sanyaចំណែកការហោះហើរជាង ២០០ជើង នៅឯ ព្រលានយន្តហោះ Hainan គឺត្រូវបាន
លុបចោល។ ដោយ៖ តុលា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

បុគ្គលិក​​​​​អង្គការ​សហប្រជា​ជាតិ​ ២នាក់​ត្រួវបាន​គេបាញ់សំ​លាប់​នៅប្រទេស​សូម៉ាលី​​
សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 កន្លងទៅ • បើកមើល : [1454]

ប្រទេសសូម៉ាលី៖ កាលពីពេលថ្មីៗនេះ បុគ្គលិកអង្គការសហប្រជាជាតិចំនួន ២នាក់គឺត្រួវបានជនដៃដល់ម្នាក់ បាញ់សំលាប់នៅក្នុងព្រលានយន្តហោះ Galkayo នៃប្រទេសសូម៉ាលី។... អានបន្ត


១០០​​ ថ្ងៃ​នៃ​ការកាប់​​​សម្លាប់​នៅក្នុង​រដ្ឋ​ Rwanda ​
សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 កន្លងទៅ • បើកមើល : [1343]

ប្រទេសអាព្រិក៖ នៅក្នុងរយះពេល ១០០ថ្ងៃនៃឆ្នាំ ១៩៩៤ ប្រជាជនប្រហែលជា ៨០០ ០០០នាក់គឺត្រួវបានគេ សម្លាប់នៅក្នុងរដ្ឋ Rwanda ដែលបង្កឡើងដោយពួកជ្រុលនិយម Hutu។ ពួកជ្រុលនិយម Hutu ខាងលើនេះ គឺតែងតែធ្វើការវាយប្រហារមកលើសហគមន៍របស់ពួកជនជាតិភាគតិច Tutsi ព្រមទាំងគូរប្រជែងខាងផ្នែកនយោ បាយរបស់ផងដែរ។... អានបន្ត


ស្រ្តី​ចំនួន ​៣នាក់​ត្រួវ​បាន​គេវាយ​ដោយ​ញញួរ​
សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 កន្លងទៅ • បើកមើល : [1153]

ប្រទេសអង់គ្លេស៖ កាលពីថ្ងៃអាទិត្យម្សិលមិញ ស្រ្តីចំនួន ៣នាក់គឺត្រួវបានជនដៃដល់មួយក្រុមវាយ ប្រហារដោយញញួរយ៉ាងសាហាវនៅក្នុងសណ្ឋាគារផ្កាយបួនមួយកន្លែងឈ្មោះ Upmarket London ។... អានបន្ត


​ស្លាប់​៤​នាក់​​របួស​ធ្ងន់​-​ស្រាល​​១២​នាក់​ដោយ​សារ​គ្រោះថ្នាក់​ចរាចរណ៍ ​​
សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 កន្លងទៅ • បើកមើល : [1165]

ភ្នំពេញ៖ ​ករណី​គ្រោះថ្នាក់​ចរាចរ​​​នៅ​ទូទាំង​ប្រទេស​កើត​ឡើង​១១ លើក (​យប់​៧​លើក​) មាន​មនុស្ស​ស្លាប់​៤​នាក់​(​ស្រី ម្នាក់​) និង​រង​របួស​ធ្ងន់​១០​នាក់​ (​ស្រី​៣​នាក់​)របួសស្រាល​២​នាក់។នៅក្នុង ​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​​​ទាំង​១១​លើកបាន​បង្ក​ឲ្យ​..... អានបន្ត


ស្រ្តីជន​​​​​​​​​ជាតិ​អង់គ្លេស​ ២នាក់​បានលង់​ទឹក​ស្លាប់​នៅក្បែរ​កោះ ​Tenerife​​​
សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 កន្លងទៅ • បើកមើល : [1249]

ចក្រភពអង់គ្លេស៖ កាលពីពេលថ្មីៗនេះ ស្រ្តីជនជាតិអង់គ្លេសចំនួន ២នាក់គឺបានលង់ទឹកស្លាប់នៅ ក្នុងសមុទ្រមួយកន្លែងស្ថិតក្បែររមណីយដ្ឋាន Holiday ដែលមានទីតាំងនៅលើកោះ Tenerife។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

កុមារ​នៅខេត្ត​ក្រចេះ​ម្នាក់ទៀតហើយ​ បានកើត​ជំងឺផ្តាសាយ​បក្សី H5N1​

ភ្នំពេញៈ ក្រសួង​សុខាភិបាល និង​អង្គការ​សុខភាព​ពិភពល...អានបន្ត

សុខភាព-អនាម័យ • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [762]


បំផ្ទុះ​គ្រាប់​បែកនៅប្រទេស​អាឡឺម៉ង់​ ស្លាប់ម្នាក់​និងរង​របួស ​៨នាក់​

ប្រទេសអាឡឺម៉ង់៖ កាលពីរសៀលថ្ងៃសុក្រម្សិលមិញ ការបំផ្...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [419]


បុរស​ម្នាក់​រត់ចេញ​ពីហាង​លក់សំលៀក​បំពាក់​ទាំង​ភ្លើង​ឆេះពេញ​អាវ​

អៀកឡង់ខាងជើង៖ កាលពីយប់ថ្ងៃច័ន្ទម្សិលមិញ ព្រឹត្តិកា...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [428]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 304 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 617 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 542 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1230716​ នាក់