ភ្នំពេញ ៖អភិបាល ខណ្ឌមានជ័យ លោក គួច ចំរើន ជាប្រធានក្រុម ប្រឹក្សាភិបាល សហគមន៍ លើកកម្ពស់ សុខ
មាលភាព ប្រជាជនក្នុងខណ្ឌមានជ័យ បានអំពាវនាវ ឲ្យពលរដ្ឋក្រីក្រ ក្នុង ខណ្ឌមានជ័យ ដែលមានប័ណ្ណមូលនិធិ
សមធម៌ ទាំងអស់ត្រូវប្រើប្រាស់ប័ណ្ណនេះ ដើម្បីពិនិត្យសុខ ភាពឲ្យបានទៀងទាត់យ៉ាងតិច២ដងក្នុង១ឆ្នាំ ចំពោះ
អ្នកមិនទាន់មានជំងឺ តែបើអ្នកមានជំងឺ គឺត្រូវប្រើប្រាស់ប័ណ្ណនេះ គ្រប់ពេលវេលា ក្នុងការមកទទួលសេវាពិនិត្យ
ព្យាបាល សុខភាព ដោយឥតគិតថ្លៃ នៅតាម មណ្ឌល សុខភាព មន្ទីរពេទ្យបង្អែក និងនៅតាមមន្ទីរពេទ្យរដ្ឋនានា
ដែលបានចុះហត្ថ លេខាព្រមព្រៀងជាមួយគ្នាលើការងារនេះ រួចហើយនោះ។
លោក អភិបាលខណ្ឌ បានលើកឡើងថា សហគមន៍លើកកម្ពស់សុខមាលភាព ប្រជាជន ខណ្ឌមានជ័យ បាន
ដាក់ឲ្យ ដំណើរការនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១១ រហូតមកដល់សព្វថ្ងៃនេះ សហគមន៍ មានប្រជាជនដែល
មានប័ណ្ណមូលនិធិសមធម៌ ចំនួន ៤៨១៦ គ្រួសារ ស្មើរនឹង ២៦១៩៧ នាក់ ។ ក្នុងចំនួននេះ គឺមានបងប្អូន ប្រជា
ពលដ្ឋប្រមាណតែ ៥០ ភាគរយ ប៉ុណ្ណោះ ដែលបានប្រើប្រាស់ប័ណ្ណ មូលនិធិសមធម៌ ក្នុងការមកពិនិត្យ និង
ព្យាបាលជំងឺ ។ ដែលបញ្ហានេះ មិនដឹងជាពួក គាត់យល់ឃើញយ៉ាងណាទេ ទៅលើការប្រើប្រាស់ប័ណ្ណ និង
ការផ្តល់សេវាព្យាបាលដោយឥតគិតថ្លៃនេះ។
លោក គួច ចំរើន បានបញ្ជាក់ថា ចាប់ពីពេលនេះទៅ សូមបងប្អូនកុំគិត និងបញ្ឈប់ការព្រួយបារម្ភ ពីការគ្មាន
ប្រាក់សម្រាប់សេវាសុខភាពនៅពេលដែលត្រូវទៅពិនិត្យ និង ព្យាបាលជំងឺ និងត្រូវបញ្ឈប់ពីទម្លាប់ជូន សោ
ហ៊ុយជាសារគុណ ដល់គ្រូពេទ្យ ក្នុងគ្រាដែលយើងកំពុងខ្វះខាត ក្រ លំបាកផងនោះ ពីព្រោះបញ្ហានេះនៅ
ពេលដែលបងប្អូនទៅពិនិត្យ និងព្យាបាលជំងឺ នៅកន្លែងណា មួយ គឺមានមន្រ្តីដែលទទួលការងារនេះអង្គុយ
ចាំគិតលុយ ឲ្យពេទ្យជំនួសយើងរួចហើយ ។
លោក អភិបាល បានលើកឡើងដូចនេះ ក្នុងឱកាសអញ្ជើញចូលរួម ក្នុងសិក្ខាសាលា ស្តីពីការ អនុវត្ត គម្រោង
មូលនិធិ សមធម៌ របស់សហគមន៍ ក្នុងខណ្ឌមានជ័យ រយៈពេល ២ ឆ្នាំ ដែលបានធ្វើឡើង កាលពីព្រឹកថ្ងៃទី២០
ខែមីនា នេះ នៅភោជនីយដ្ឋានជ្រោះមាស ក្នុងសង្កាត់ច្បារអំពៅទី២ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សូមជម្រាបថា សិក្ខាសាលានេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីពិនិត្យពីលទ្ធផលកាងារ ដែល សហគមន៍
បានអនុវត្តរយៈពេល២ ឆ្នាំកន្លងទៅ និងពិភាក្សារកឲ្យឃើញ ពីចំណុចវិជ្ជមាន និង អវិជ្ជមានក្នុងមូលដ្ឋាន
ដើម្បីធ្វើជាបទពិសោធន៍ និងកែលំអរ ចំណុចខ្វះខាត សម្រាប់បន្តអនុវត្តក្នុងឆ្នាំនេះ និងបណ្តាឆ្នាំខាងមុខ
ទៀតឲ្យកាន់តែមានប្រសិទ្ធិភាពខ្ពស់ឆ្លើយតបនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋក្រីក្រក្នុងសហគមន៍ ៕
ស.ស្អាត