​១០​ ខែឆ្នាំ​ ២០១៣ ​មាន​ពលរដ្ឋ​កម្ពុជា​ស្លាប់​៦២​នាក់ ​និង​របួស​ជិត​១០០​នាក់​ដោយ​សារគ្រាប់មីន ​និង​គ្រាប់​សំណល់មិ​ន​ទាន់ផ្ទុះ​
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

ភ្នំពេញ៖ យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន របស់​មជ្ឈមណ្ឌល​កំចាត់​មីន​កម្ពុជា ​ហៅ​កាត់​ថា (CMAC)​បានបង្ហាញឱ្យដឹង​ថា គិត​ត្រឹម​រយៈពេល​១០​ខែ ឆ្នាំ២០១៣ ចាប់ពី​ខែមករា ​ដល់​ខែ តុលា មាន​ប្រជា​ពលរដ្ឋ​កម្ពុជា បានស្លាប់​ដោយសារគ្រាប់មីន​ចំនួន​៦២​នាក់ ហើយចំពោះ​តួលេខ​នេះដែល គឺ មានការថយ​ចុះ​៨​ភាគរយ​ បើ​ប្រៀបធៀបទៅនឹងរយៈពេល​ដូចគ្នា​ កាលពី​ឆ្នាំទៅមុន មាន​អ្នកស្លាប់ ចំនួន៦៨នាក់​។​

ដោយឡែក ចំពោះ​អ្នករបួស​វិញ​មាន​ចំនួន​៩៥​នាក់ មានការ​ធ្លាក់ចុះ​៤១​ភាគរយ​បើ​ធៀប​នឹង​រយៈពេលដូចគ្នា​កាលពី​ឆ្នាំ ២០១២ ​មាន​ចំនួន​១៦២​នាក់ ។​បើ​យោង​តាម​របាយការណ៍​បាន​ដដែលបញ្ជាក់ទៀត​ថា រហូតមកដល់​នាពេល​បច្ចុប្បន្ន​នេះ​ កម្ពុជា​នៅមាន​ផ្ទៃដី ដែល​មាន​មីន​ប្រហែល​ជាង​១​ពាន់​គីឡូ​ម៉ែត្រក្រឡា​ទៀត និង​ ​ពីរពាន់​គីឡូម៉ែត្រ​ក្រឡា សរុប​ទាំង​មីន​និង​គ្រាប់​មិនទាន់​ផ្ទុះ ហើយ​ក្នុង​នោះ​ស្រុក​រតនមណ្ឌល​ខេត្តបាត់ដំបង​នៅសល់​ច្រើន​ជាងគេ​។​

គ្រាប់​មីន​ជា​អាវុធ​មួយសម្លាប់​មនុស្ស ដែល​នៅតែ​បង្ក​ការភ័យខ្លាច សម្រាប់​ខេត្ត​មួយ​ចំនួន នៅ​​ប្រ​ទេស​កម្ពុជា ហើយ​វា​បាន​បន្សល់ទុក បន្ទាប់ពី​សង្គ្រាម​រាប់​ទសវត្សរ៍​។​របាយ​ការណ៍​ខាងលើ​នេះ​បានបន្ថែម​ថា គ្រោះថ្នាក់​បណ្តាល​មកពី​គ្រាប់មីន សល់​ពី​សម័យ​សង្គ្រាម ចាប់តាំងពី​ឆ្នាំ​១៩៧៩-២០១៣​បាន​បណ្ដាល​ឲ្យ​មាន​អ្នក ស្លាប់ និង​របួស​មាន​ចំនួន​៦៤.២៩៨​នាក់​។​
​គ្រាប់មីន​គ្រប់​ប្រភេទ​ ប្រមាណ​៤ ទៅ ៦​លាន​គ្រាប់ បាន​ស្ថិតនៅ​ពាសពេញ ប្រទេស​កម្ពុជា បន្ទាប់ពី​សង្គ្រាម បានបញ្ចប់​ទាំងស្រុង កាលពី​១៩៩៨​នោះ​។​

ជាក់ស្តែង ​បញ្ហា​គ្រាប់មីន​ និង​គ្រាប់​មិនទាន់​ផ្ទុះ​នេះ​   ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ​តែងតែបាន​ក្រើនរំលឹក​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​អស់ ឲ្យ​ប្រុងប្រយ័ត្ន​ដោយ​មូល​ហេតុថា កាកសំណល់​សង្គ្រាម​នេះ​ហើយ​ដែល​បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​រង​ផល​ប៉ះពាល​មាន​សោកនាដកម្ម​ដ៏​ធ្ងន់ធ្ងរ​រហូតដល់​បច្ចុប្បន្ន​។ដើម្បី​បន្ត​ការកាត់បន្ថយ​ចំនួន​គ្រោះថ្នាក់​ឲ្យ​បាន​ច្រើន ជា​អតិបរមា​បន្ត​ទៀត ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​អំពាវនាវ​ដល់​ ប្រតិបត្តិ​ករ​សកម្មភាព​មីន ទាំងអស់​ឲ្យ​ខិតខំ​បន្ថែម​ទៀត​ក្នុង​ការ​បោសសំអាត​មីន​ដើម្បី​ឆ្លើយ​តបទៅនឹង​ប្រជាពលរដ្ឋ​និង​អាជ្ញាធរ​មូលដ្ឋាន​។

កន្លងមក បញ្ហាគ្រាប់មីន ​និង​គ្រាប់​សំណល់​មិនទាន់​ផ្ទុះ បាន​កើតឡើង​ពាស់ពេញ​លើ​ផ្ទៃដី​កម្ពុជា ចាប់​តាំង​សម័យ​ពី​សង្គ្រាម ឥណ្ឌូចិន និង​ជម្លោះផ្ទៃក្នុង​របស់​កម្ពុជា​រយៈពេល​បី​ទសវត្ស​ន៍​កន្លងមកនេះ ហើយ​បាន​បង្ក​ឲ្យ​ប្រទេស​កម្ពុ​ជា​មាន​សោកនាដកម្ម​យ៉ាង​ធ្ងន់ធ្ង​រ ជាពិសេស​បានធ្វើ​ឲ្យ​អាយុជីវិត​របស់​ប្រជាពលរដ្ឋ​ខ្មែរ​និង​ជនបរទេស​មួយ​ចំនួន​បាន​បាត់បង់​និង​ពិការ​ភាពជា​ច្រើ​ទៀតផង​។

ហើយ​មិនតែ​ប៉ុណ្ណោះ​គ្រាប់មីន​មិន​ត្រឹមតែ​បង្ករ​ឲ្យ​ប៉ះពាល់​អាយុជីវិត និង​ពិការ​ដល់​ប្រជាពលរដ្ឋ​តែប៉ុណ្ណោះ​ទេ វា​ថែមទាំង​ជា​ឧបសគ្គ​សម្រាប់​ស្តារ និង​អភិវឌ្ឍន៍​ជីវភាព​គ្រួសារ និង​សេដ្ឋកិច្ច​របស់​ខ្មែរ​ផង​ដែរ​។​​សូមរំលឹកដែរថា ​កាលពី​ថ្ងៃទី​២៦ ខែ​វិច្ឆិកា ​២០១៣ ប្រទេស​ស្វី​ស បានផ្តល់​ជំនួយ​សម្រាប់​គម្រោង បោសសំអាត​មីន ដំណាក់កាល​ទី​២ ចំនួន​៣​លាន​ដុល្លារ​អាម៉េរិក​។ ក្រៅពី​ស្វី​ស ប្រទេស​ជប៉ុន ក៏​ជា​ម្ចាស់​ជំនួយ​ដ៏ធំ សម្រាប់​កម្ពុជាផងដែរ ក្នុង​សកម្មភាព​បោសសម្អាត​មីន​សល់​ពី​សម័យ​សង្គ្រាម​៕   ដោយ ៖ ភីនរ៉ា                                                                                                                     

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1086]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [888]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1180]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1179]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1096]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

មនុស្ស ​​​​​​៤នាក់​បានស្លាប់​ដោយកា​រ​បាញ់ប្រ​ហារ​នៅក្នុង​ព្រះ​វិហារ​ហ្គែន​យ៉ា​​​

ប្រទេសហ្គែនយ៉ា៖ កាលពីថ្ងៃអាទិត្យម្សិលមិញ ខ្មាន់កាំ...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [285]


ក្រសួងអប់រំ ​ជំរុញឲ្យយុវជនចេះស្វែងយល់ព័ត៌មានឲ្យកាន់តែស៊ីជម្រៅពីបញ្ហាសុខភាពផ្លូវភេទ

ភ្នំពេញៈ ក្រសួងអប់រំ និងអង្គការក្រៅរដ្ឋាភិបាលប្រកា...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [390]


គណបក្សហ៊្វុនស៊ិនប៉ិចប្រារពពិធីចម្រើន សូត្រមន្តព្រះជន្មថ្វាយព្រះមហាក្សត្រ

គណបក្សហ៊្វុនស៊ិនប៉ិចប្រារពពិធីចម្រើន...អានបន្ត

នយោបាយ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [331]


សួស្ដី​យុវវ័យ ប្រិយមិត្ត​អ្នក​អាន​ជា​ទី​ស្រលាញ់​រាប់​អាន។ រយៈ​ពេល​ជាង​ពីរ​ឆ្នាំ

សួស្ដី​យុវវ័យ ប្រិយមិត្ត​អ្នក​អាន​ជា​ទី​ស្រល...អានបន្ត

កសិកម្ម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [322]


ភ្លើង​ឆាប​ឆេះ​នៅទី​ក្រុង​ Leicester ​រក​ឃើ​ញ​អ្នក​បង្ក​ហើយ​

​Leicester ៖ បុរសចំនាស់ម្នាក់ ដែលបាត់បងសមាជិ...អានបន្ត

វិភាគព្រឹត្ដិការ​ណ៍ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [622]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 482 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 754 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 864431​ នាក់