អ្នកស្រុកព្រែកពិសទទួលបានស្ពានថ្មីពី សម្តេចនាយករដ្ឋមន្រ្តី
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

ភ្នំពេញ៖ ប្រជាពលរដ្ឋរស់នៅសង្កាត់ព្រែកកំពិស និងសង្កាត់ជើងឯកបានទទួលអំណោយដ៏ថ្លៃថ្លាពីសម្តេច
នាយករដ្ឋមន្រ្តីហ៊ុនសែន និងលោកជំទាវគឺស្ពានថ្មី(ស្ពានព្រែកថ្លឹង)ដែលបាន​ចំណាយ​ថវិការអស់​ចំនួន
៣.៥៧៤លានរៀលស្មើនឹង ៨៩៣.៥០០ដុល្លារសហរដ្ឋអាមេរិកដើម្បីការសាងសង់ និងបានសម្ពោធដាក់ឲ្យ
ប្រើប្រាស់ជាផ្លូវការនៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៣ក្រោមវត្តមានលោក កែប ជុតិមា អភិបាលរាជធានី ភ្នំពេញ
និងលោកឧត្តមសេនីទោ ហ៊ុន ម៉ាណែត នាយរងសេនាធិការចំរុះនៃកងយោធពលខេមរៈភូមិន្ទមេបញ្ញាការ រងកងទ័ពជើងគោកមេបញ្ញាការបញ្ញាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភារវកម្ម និងជាមេបញ្ញាការរងបញ្ញា
ការដ្ឋានអង្គរក្ស។

បើតាមរបាយការណ៍សាងសង់របស់លោក គង់ អៀង មេបញ្ជាការរងកងវិស្វកម្មថាស្ពានបានសង់រួច​រាល់​ជាស្ពានបេតុង
មានប្រវែង៩០មទទឹង៨មមានជើងទម្រង៤និងក្បាលនាគទម្រ២។ ជាមួយនឹងផ្លូវសងខាងក្បាលស្ពានជាប្រភេទផ្លូវDBST
ស្រោចកៅស៊ូ២ជាន់ប្រវែង៨១ម ទទឹង៧ម ហើយត្រូវប្រើ​ប្រាស់​រយៈពេលសាងសង់១២ខែដោយចាប់ផ្តើមពីថ្ងៃទី៣១
ខែកក្កដាឆ្នាំ២០១១ រួចរាល់នៅថ្ងៃទី​៣០ ​ខែកក្កដា ឆ្នាំ២០១២ និងបានសម្ពោធដាក់ឲ្យប្រើប្រាស់នាថ្ងៃនេះត្រូវបានចំណាយ
ទឹកប្រាក់សរុបអស់ចំនួន៣.៦០០.០០០.០០០រៀល។

លោក គង់ អៀង បង្ហាញថាក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលធ្វើឲ្យកម្ពុជារួចផុតពីសង្រ្គាមរ៉ាំរ៉ៃបាននាំមកនូវសន្តិភាព
រួបរួមជាតិ និងការអភិវឌ្ឍន៍ទូទាំងប្រទេសទៅតាមជំហានៗ បច្ចុប្បន្នកម្ពុជាមានការគាំទ្រពីមជ្ឈដ្ឋានជាតិអន្តរជាតិទទួល
ស្គាល់ពីការរីកចំរើនរបស់កម្ពុជាស្របតាមគោល​នយោបាយរបស់រាជរដ្ឋាភិបាលឆ្ពោះទៅកាត់បន្ថយភាពក្រីក្រជូនប្រជាជន
ជាបណ្តើរៗ។

ក្នុងនាមជាមេបញ្ជាការនៅទីនេះលោក គង់ អៀង ក៏បានសុំការអភ័យទោសពីសំណាក់ប្រជាពលរដ្ឋក្នុងការបំពេញភារៈកិច្ច កន្លងមកប្រសិនបើមានអ្វីខុសឆ្គងដោយសុំអធ្យាស្រ័យចំពោះកម្លាំងរបស់លោកផង ព្រោះថាបើធ្វើចៀសមិនផុតពីមាន កំហុសនោះទេតែដើម្បីដោះស្រាយការលំបាករបស់បងប្អូននៅក្នុងតំបន់នេះមានតែខិតខំប្រឹងប្រែងធ្វើឲ្យបានតាម
សំណូមពរ និងផែនការរបស់ប្រមុខរាជ​រដ្ឋាភិបាលដែលលោកបានដាក់ចុះ។

លោកឧត្តមសេនីទោ ហ៊ុន ម៉ាណែត បានមានប្រសាសន៍នៅក្នុងឱកាសនោះថាក្រោមទស្សនៈវិស័យវែងឆ្ងាយពោពេញ ទៅដោយសុទិដ្ឋិនិយមរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាក៏ដូចជាការអនុវត្តទៅតាមយុទ្ធសាស្រ្តចតុកោណដំណាក់កាល
ទី២ ដែលក្នុងនោះផ្តោតទៅលើការស្តារ និងកសាងបន្តនូវហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តប្រទេសជាតិទាំងមូលរហូតទទួលបាន
ការអភិវឌ្ឍន៍ជាច្រើនរួមមានសាលារៀន និងប្រព័ន្ធគមនាគមន៍ផ្លូវថ្នល់ ស្ពានដែលបានតភ្ជាប់ស្ទើរគ្រប់ទីកន្លែង និងជាសរសៃ
ឈាមសេដ្ឋកិច្ចមានការរីកចំរើនដល់ប្រទេសជាតិ។

លោកពន្យល់ថា សុខសន្តិភាព និងសេរីភាពនយោបាយសព្វថ្ងៃនេះ គឺជាមហាគុណដែលប្រជាពល​រដ្ឋខ្មែរ​មិនអាច បំភ្លេចបាននូវគុណូបការៈរបស់គណបក្សប្រជាកម្ពុជាដែលបានរំដោះជាតិចេញពីរបបប៉ុលពតបើគ្មានថ្ងៃនោះទេ ក៏គ្មាន
ថ្ងៃនេះដែរគ្មានសិទ្ធិសិរីភាព និងការអភិវឌ្ឍន៍ប្រទេសដូច្នេះឡើយ។ ជាក់ស្តែងសមិទ្ធិផលស្ពានថ្នល់ថ្មីមួយទៀត
នៅថ្ងៃនេះពិតជាសម្បត្តិសាធារណៈមួយដ៏ធំធេងមួយ​សម្រាប់ប្រជាពលរដ្ឋដែលរស់នៅទីនេះក៏ដូចជាអ្នកដំណើរឆ្លង
កាត់បានប្រកបមុខរបរចិញ្ចឹមជីវិតបានយ៉ាងល្អប្រសើរបន្ថែមទៀត។

ជាមួយគ្នានោះដែរលោកកែបជុតិមាអភិបាលរាជធានីភ្នំពេញបានថ្លែងទៅកាន់មហាជននៅទីនោះ​ថា​ ដើម្បីឆ្លើយ តបទៅនឹងតម្រូវការចាំបាច់និងបានសំរួលដល់ការធ្វើចរាចររបស់បងប្អូនកូនគ្មួយនៅ​ក្នុង​តំបន់នេះយើងបានកសាង
ស្ពាននេះឡើង។ សមិទ្ធិផលថ្មីដែលសំរេចបាននៅចំពោះមុខនេះ គឺជា​សមិទ្ធិផលថ្មីមួយទៀតក្នុងចំណោមសមិទ្ធិផល
ជាច្រើនក្រោមការដឹកនាំរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន សម្រេចបានជោគជ័យដោយបានធ្វើការកែទម្រង់ជាតិ
មួយដ៏ទូលំទូលាយនិងជ្រាលជ្រៅជាទីមោទនភាព និងក្តីសង្ឃឹមយ៉ាងពិតប្រាកដរបស់ប្រជាកម្ពុជា។

លោកអភិបាលបានស្នើឲ្យប្រជាពលរដ្ឋទាំងនាំគ្នាជួយថែរក្សាការពារសមិទ្ធិផលទាំងអស់របស់គណ​បក្សប្រជាកម្ពុជា​
ពិសេសស្ពានថ្មី (ស្ពានព្រែកគំពិល) នេះឲ្យបានល្អគង់វង់យូអង្វែងជាប្រយោជន៍​នៃ​យើងគ្រប់គ្នាឆ្លងកាត់ទៅមក និងបង្កើន
ជីវភាពសេដ្ឋកិច្ចគ្រួសារ ដូចជាសេដ្ឋកិច្ចសង្គមដើម្បីកាត់​បន្ថយភាពក្រក្រីតាមយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលនៃយើង៕ ស.ស្អាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

កម្ពុជានឹងធ្វើខ្លួនឲ្យទៅជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៥០
សេដ្ឋកិច្ច • កាលពី​ : 10 កន្លងទៅ • បើកមើល : [818]

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលនីតិកាលទី៥នេះ បានសម្តែងនូវមហិច្ឆិតាក្នុងការដឹកនាំប្រទេស​ក្លាយពីប្រទេស​​ដែល​មានចំណូលទាប​ ទៅជាប្រទេស​មាន​ចំណូល​មធ្យម កម្រិតទាប ក្នុង រយៈពេលខ្លីខាងមុខនេះ ... អានបន្ត


​អូស្ត្រាលី​ផ្តល់​​ហិរញ្ញប្បទា​ន​​ប្រមាណ​៨៥,៣​​លាន​ដុល្លារ​លើ​កិច្ច​សហការអភិវឌ្ឍ​​កម្ពុជា​
សេដ្ឋកិច្ច • កាលពី​ : 10 កន្លងទៅ • បើកមើល : [699]

ភ្នំពេញៈ រដ្ឋាភិបាល​អូស្ត្រាលី​គ្រោង​ផ្តល់​ហិរញ្ញប្បទាន​កិច្ចសហប្រតិបត្តិការ​ស​ ម្រា​ប់​ឆ្នាំ​២០១៣-២០១៤ ប្រមាណ​៨៥,៣ លាន​​ដុល្លារ​អាម៉េរិក ដើម្បី​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា ដោយ​ផ្តោតជាសំខាន់​លើ គម្រោង​ក្នុង​វិស័យ​សុខាភិបាល​អប់រំ និង​បណ្តុះ​បណ្តាល កសិកម្ម អភិបាលកិច្ច ហេដ្ឋារចនាសម្ព័ន្ធ និង​បោសសម្អាត​មីន​ផងដែរ​។​... អានបន្ត


​ក្រុមហ៊ុនធានារ៉ាប់រង​រដ្ឋកាមិនកូ​ កើនទុន​ដល់៤២លាន​ដុល្លារក្នុង​ឆ្នាំ​២០១៣​
សេដ្ឋកិច្ច • កាលពី​ : 10 កន្លងទៅ • បើកមើល : [787]

ភ្នំពេញ៖ ក្រុមហ៊ុនធានារ៉ាប់រងរដ្ឋកាមិនកូ បានកើនទុនហៅថា បុព្វលាភរ៉ាប់រងដល់ទៅ៤២លាន​ដុល្លារក្នុងឆ្នាំ២០១៣ បើគិត ជាភាគរយស្មើនឹង១៥ភាគរយ។បុព្វលាភនេះ គិតចាប់ពីឆ្នាំ​២០០​២​ដែលមានទុនតែ៤លានដុល្លារអាមេរិកតែប៉ុណ្ណោះ​របាយ​... អានបន្ត


​អូស្ត្រាលីបានផ្ដ​ល់​ជំនួយ៦០០ ​លានដុល្លារដល់កម្ពុជា​
សេដ្ឋកិច្ច • កាលពី​ : 10 កន្លងទៅ • បើកមើល : [619]

ភ្នំពេញៈ ​អូស្ត្រាលី​បានផ្ដល់​ជំនួយ​ជិត ៦០០ លាន​ដុល្លារ​អាមេរិក​មក​ឲ្យ​ប្រទេស​កម្ពុជា សម្រាប់​ការ​កាត់បន្ថយ​ភាពក្រីក្រ តាម រយៈ​ការអភិវឌ្ឍ​សេដ្ឋកិច្ច ប្រកបដោយ​ចីរភាព ហើយ​ជំនួយ​អូស្ត្រាលី​គឺ​ផ្ដោតទៅលើ​វិស័យ​សុខាភិបាល និង អប់រំ និង​ទៅលើ​ការលើកកម្ពស់​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​ត​ភ្ជាប់ ការ​ដឹកជញ្ជូន​ផលិតផល​កសិកម្ម​មក​កាន់​ទីផ្សារ​ផងដែរ។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

​បើកវេ​ទិកា​សាធារណៈ​​ ​ស្តីពី​ការត្រួត​ពិនិត្យ​យានយន្ត​ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត ​​

​ភ្នំពេញ៖​ ក្រសួង​សាធារណការនិង​ដឹកជញ្ជូន ​​នៅ​ព្រឹ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [371]


រាជរដ្ឋាភិបាលពង្រឹងយន្តការគ្រប់គ្រងពលករទេសន្តប្រវេសន៍ដល់ទីភ្នាក់ងារឯកជន

ភ្នំពេញ៖ តាមការបង្ហាញរបស់សង្គមស៊ីវិល និង អង្គការផ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [366]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 553 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 1535 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 865212​ នាក់