សាលារាជ​ធានីភ្នំពេញ ​មិនអនុញ្ញាតិឱ្យ​ សហភាព​សហព័ន្ធ ​វិស័យកាត់ដេរ ​ធ្វើវេទិកាសាធារណៈ ​នៅទីលាន​ ប្រជាធិបតេយ្យទេ​
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

ភ្នំពេញ៖ សាលារាជធានីភ្នំពេញ មិនបានអនុញ្ញាតិ ឱ្យសហភាពសហព័ន្ធ វិស័យកាត់ដេរ ធ្វើវេទិកាសាធា​រណៈ នៅ​ទីលាន ប្រជាធិបតេយ្យទេ នៅថ្ងៃទី៨ខែមិនា ខាងមុខនេះទេ  ដោយ​លើក ហេ​តុផ​ល​ថា ជា​ការនាំឱ្យ សភាពស្ងប់​​​​ស្ងាត់​ ដែល​សាលារាជធានី ​កំពុ​ងរ​​ក្សា បាននេះ កម្រើក​ ឡើ​ង​វិញ។សាលារាជធានីភ្នំពេញ មិនបានយល់ ព្រមតាម​​​សំណើររបស់ សហភាព សហព័ន្ធ សហជីព និង​​កម្មករ និយោជិត វិស័​យ​​កា​ត់ដេរ និងស្បែ​កជើង ឱ្យធ្វើវេទិកា ជួបជុំ​​​ជាមួយ មន្ត្រីរាជ​រដ្ឋាភិ​បាល ​នៅ​ទី​លា​ន ប្រជាធិបតេយ្យ ដើម្បីឆ្លើយបំភ្លឺ នៅ​មុខ​ម​ហា​ជន អំពីការ បង្រ្កាប ការចាប់ខ្លួន និងការតវ៉ា ត​ម្លើ​ងប្រា​ក់​ឈ្នួ​ល លើបាតុកម្ម របស់កម្មករកាល ដើមខែមករាឡើយ។លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យ សាលា​រាជធានីភ្នំពេញ បានប្រាប់អ្នកព័ត៌មាន នៅថ្ងៃ​នេះថា សាលារាជធានី បានអនុញ្ញាតឱ្យ តំណាង សហភាព សហព័ន្ធ សហជីព និងកម្មករ និ​យោ​ជិត វិស័​យ​​កា​ត់ដេរ និងស្បែ​កជើង​ដែល​មាន​ លោ​ក អាត់ ធន់ និង លោកស្រី ម៉ម ញឹម ជាដើមនោះធ្វើវេទិកានៅក្នុងទីស្នាក់ការរបស់ពួកគេ ប៉ុន្តែមិនអនុញ្ញាតិឱ្យធ្វើនៅទី​លាប្រជា​ធិ​ប ​តេ​យ្យទេ។​

លោក បញ្ជាក់ថា ស្ថានភាពនៅភ្នំពេញ សព្វថ្ងៃកំពុង វិលមកល្អប្រសើរវិញ ហើយ។​ដូ​ច្នេះ​​យើ​ង​ មិនចង់ឱ្យភាព ប្រ​ក្រតី​នេះ វិលទៅរកភាព ចលាចលាចលវិញ ឡើយ។លោកបន្តថា  សហ​ជី​ព អាចបង្ហាញភស្តុតាង ចោទប្រកាន់បាន ព្រោះរដ្ឋាភិបាល បានបង្កើត​ យន្ត​ការឱ្យ​មាន​ក្រុម​ ការងារ ស្រេចហើយ មិនចាំបាច់រៀប ចំវេទិកា ដេញដោលទេ។តំណាង សហភាព សហព័ន្ធ សហជីព និងកម្មករនិយោជិត វិស័​យ​​កា​ត់ដេរ និងស្បែ​កជើង​ បានដាក់ លិខិតមួយ​ច្បាប់ ទៅសាលារាជធានី កាលពីថ្ងៃទី២៦ខែកុម្ភៈ ដើម្បីស្នើសុំ ធ្វើវេទិកាសាធា​រ​ណៈ​​​​ នៅទីលានប្រជាធិបតេយ្យ នៅម៉ោង៨ព្រឹក ។ក្នុងលិខិត ដែលចុះហត្ថលេខា រួមគ្នាដោយក្រុម តំណាងសហភាពសហព័ន្ធ ដែលមានសហជីព ជិត​២០នោះ បានបញ្ជាក់ថា​​​​​​​​ ក្នុងវេទិកាសាធារណៈ នឹងជួប លោកឧបនា​យក រដ្ឋមន្ត្រី​ប្រចាំ​ការ​ គាត ឈន់ និង​ប្រធាន​គ​ណៈកម្មការ ស្រា​វ​ជ្រាវ​ប្រាក់ឈ្នួល លោក ឧបនាយករដ្ឋម ន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រ​សួងមហាផ្ទៃ លោក  អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងលោក ជីវ កេង ប្រធានតុលាកា​រ រាជធានីភ្នំពេញ ដើម្បីឆ្លើយបំភ្លឺ​ នៅ​មុខ​ម​ហា​ជន អំពីការបង្រ្កាប ការចាប់ខ្លួន និងការត​ម្លើ​ង ប្រា​ក់​ឈ្នួ​លជាដើម។គួរបញ្ជាក់ថា វេទិការនេះ​គ្រោ​ង ​នឹង​ធ្វើនៅថ្ងៃទី០៨ ខែមិនា ឆ្នាំ២០១៤ វេលាម៉ោង ៨៖០០នាទីព្រឹកដល់ ​ម៉ោ​ង៨៖០០នាទីល្ងាច នៅទី​លា​ន ​ប្រជាធិបតេយ្យ និង​មាន​មន្ត្រីរាជការ កម្មករនិយោជិត ប្រជាពលរដ្ឋ ចូលរួម ជាង៣ម៉ឺននាក់៕

ដោយ៖ រតនា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1217]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1013]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1318]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1329]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1239]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

​ឆ្នាំ​២០១៣ ​ករណីបទ​ល្មើស​បាន​កើត​ឡើង​ត្រឹម១ភាគរយ​

ភ្នំពេញ៖ តំបន់ចំនួន៤ ដែលមានរាជធានីភ្នំពេញ ខេត្តព្រ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [300]


​ទំហំពាណិជ្ជ​កម្ម​របស់​កម្ពុជា​នៅខែមករា និង​កុម្ភៈ ​ទទួលបានប្រមាណជាង ​២,៩​៥​ពាន់​​លានដុល្លារ​

ភ្នំពេញៈកាលពីខែ មករា និងកុម្ភៈ ​ដើមឆ្នាំ២០១៤ ទំហំ​...អានបន្ត

នយោបាយ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [757]


ប៉ូលីស​​​ឥណ្ឌាបា​ញ់សំលាប់និ​ស្សិត​មហាវិទ្យាល័យចំ​នួន​ ៥នាក់​

ប្រទេសឥណ្ឌា៖ កាលពីថ្ងៃម្សិលមិញ មន្រ្តីប៉ូលីសឥណ្ឌាម...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [399]


ជប៉ុនប្រកាសផ្តល់ទឹកប្រាក់ច្រើនជាង៤សែនដុល្លារវិស័យសុខាភិបាល

ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុនបានប្រកាសផ្តល់ជំនួយឥតសំណងប...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [345]


សួស្ដី​យុវវ័យ ប្រិយមិត្ត​អ្នក​អាន​ជា​ទី​ស្រលាញ់​រាប់​អាន។ រយៈ​ពេល​ជាង​ពីរ​ឆ្នាំ

សួស្ដី​យុវវ័យ ប្រិយមិត្ត​អ្នក​អាន​ជា​ទី​ស្រល...អានបន្ត

វិទ្យាសាស្ត្រ • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [726]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 24 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 218 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 197 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 963118​ នាក់