ភ្នំពេញ៖ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា GMAC បានចេញសេចក្តីជូនដំណឹងមួយកាលពីពេលថ្មីៗនេះ ជូនទៅកាន់ថៅកែរោងចក្រកាត់ដេរផលិតសម្លៀកបំពាក់ និងដេរស្បែកជើង ជាសមាជិកជាង ៥០០ រោងចក្រឲ្យបិទទ្វារ រហូតដល់ថ្ងៃចន្ទ ទី៣០ ខែធ្នូ ឆ្នាំ២០១៣។ ការសម្រេចឲ្យរោងចក្រកាត់ដេរ បិទទ្វារ មកពីកម្មកររោងចក្រ ផ្ទុះកូដកម្មតវ៉ាតម្លើងប្រាក់ខែដែលក្រុម ថៅកែរោងចក្រ ហៅថា ជាកុប្បកម្ម។
សេចក្តីប្រកាសរបស់សមាគម GMAC ឲ្យរោងចក្របិទទ្វារ នៅថ្ងៃទី២៦ធ្នូនេះ បានធ្វើឡើង បន្ទាប់ពីក្រុមកម្មកររាប់ម៉ឺននាក់ បានផ្ទុះការតវ៉ា ជំទាស់នឹងការសម្រេចតម្លើងប្រាក់ខែអប្បបរមា ១៥ ដុល្លារ សម្រាប់ឆ្នាំ២០១៤ ថែមលើប្រាក់ខែសព្វថ្ងៃ ៨០ ដុល្លារ ឯកម្មករទាមទារ ឡើងដល់ ១៦០ ដុល្លារ៕
ដោយ៖ អភិរក្ស