ភាពយន្តខ្មែរ​កំពុងហក់​ចូលទៅ​ក្នុងទីផ្សារ​អន្តរជាតិ ​ដូចសម័យ​សង្គម​រាស្រ្តនិយម​
ពេលវេលាចេញផ្សាយ៖​ (កាលពី 13 កន្លងទៅ )  

ភ្នំពេញ៖ ដោយឈរលើកកត្តានៃការផលិតផ្តោតលើគុណភាពជាចម្បងពីមួយឆ្នាំទៅមួយឆ្នាំ វិស័យភាពយន្ត​របស់​កម្ពុជា បាន​ងើប​​​ឡើងវិញ និងមានការគាំទ្រគួរឲ្យកត់សម្គាល់ ហើយ​បានឈានជើងដើរចូលយ៉ាង​សន្សឹមៗទៅរកការប្រ​គួតប្រជែងនៅក្នុងទី​ផ្សារ​ភាពយន្ត ក្នុង​តំបន់ និងសកលលោកនាពេលខាងមុខដ៏ខ្លីនេះ។នេះបើតាមការលើកឡើងរបស់ លោក ឃឹម សារិទ្ធ រដ្ឋ​លេខា​ធិការ​ក្រសួងវប្បធម៌ និងវិចិត្រ​សិល្បៈថ្លែងនៅក្រោយពេលអញ្ចើញបើកសម្ពោធការចាក់បញ្ចាំងរឿង ព្រាយក្បាល៨ នៅ​រោង​ភាព​យន្ត​​ចេនឡា កាលពីថ្ងៃសុក្រកន្លងទៅនេះ។ ដោយលោកបានមើលឃើញវិស័យភាពយន្ត ក្នុងស្រុកមានសន្ទុះងើបឡើង​គួរឲ្យកត់​សម្គាល់ តាមរយៈការផលិតភាពយន្តខ្នាតធំដែលអាច និយាយបានថា មានលក្ខណៈស្តង់ដាអន្តរជាតិ​ជាបណ្តើរៗនឹងមាន​សង្ឃឹម​អាច​​​ប្រគួតប្រជែង ជាមួយបណ្តាប្រទេសក្នុងតំបន់បាន។

លោក ឃឹម សារិទ្ធ បានលើកឡើងថា ចាប់ពីអំឡុងឆ្នាំ២០០០មក ការផលិតភាពយន្តរបស់ ផលិតករខ្មែរយើង ឃើញថាមាន​គុណ​​​​​​​ភាព មានការទាក់ទាញមហាជន ទាំងក្នុងនិងក្រៅប្រ​ទេស ក្នុងនោះមានផលិតកម្មមួយចំនួនបានឈានទៅ​ផលិតខ្សែ​ភាព​​​​យន្ត​​​ខ្នាតធំបានជាច្រើន​រឿងដើម្បីបំពេញចិត្តអ្នកទស្សនា ព្រមទាំងបាននាំចេញយកទៅលក់នៅក្រៅប្រទេសបានជា​ច្រើនទៀត​ផង។

ទាក់ទិនទៅនឹងការផលិតភាពយន្តមានគុណភាព របស់កម្ពុជា លោករដ្ឋលេខាធិការ បាន​សង្កត់​​ធ្ងន់​ថា ការផលិតភាពយន្តបានល្អ មិនមែនមកពីកត្តាបុគ្គលនោះទេ គឺមានកត្តារួម​ផ្សំ​ជាច្រើនដូចជា ធនធាន សម្ភារៈបច្ចេកទេស ការជ្រើសរើសតារាសម្តែ​ងមានទេព​កោសល្យ ចាងហ្វាងផលិតកម្មពួកែ ក្រុមបច្ចេកទេសមានជំនាញច្បាស់លាស់ អ្នកដឹកនាំរឿងមានភាព​ឈ្លាសវៃ ដោយសិក្សា​រៀន​សូត្រ និងស្វែងរកការបណ្តុះបណ្តាលចំណេះដឹងលើផ្នែក​នេះ​បន្ថែម ដើម្បីធានាឲ្យការ​ផលិតរបស់យើងដើរឲ្យទាន់ភាព​យន្ត​សម័យ​​​ទំនើប ។ ពិសេសរាល់​ការផលិតភាពយន្តគឺតម្រូវពីចិត្តមនុស្សទូទៅ កុំតម្រូវចិត្តខ្លួនឯង និងត្រូវគិតគូរពីវប្បធម៌ ប្រពៃណី ជំនឿ សាសនា រួមទាំងមានការសហការពីដៃគូរជាតិ និងអន្តរជាតិ ដើម្បីឲ្យភាពយន្ត របស់យើងមានចីរភាព។

លោក ឃឹម សារិទ្ធ បញ្ជាក់ថា កន្លងមកក្រសួងបានបណ្តុះបណ្តាលជំនាញលើវិស័យ​ភាព​យន្តនេះ ព្រមទាំងបានបង្កើតជា​ស្ទូត​យោថតមួយកន្លែងនៅខេត្តកំពង់ស្ពឺ បើទោះជាវាមិនទាន់ ឆ្លើយតប និងមានលក្ខណៈស្តង់ដាអន្តរជាតិក៏ដោយ តែវាអាចជួយ​ជ្រោម​​ជ្រែង​​​សម្រួលដល់​ផលិតករទាំងអស់ថត ដោយមិនយកប្រាក់ និងមានឧបករណ៍មួយចំនួនអាចជួលឬ ខ្ចីបាន។

សូមជម្រាបថា រាជរដ្ឋាភិបាលបានជម្រុញដល់ក្រសួងវប្បធម៌ វិចិត្រសិល្បៈ ឲ្យយកចិត្ត​ទុកដាក់​លើកស្ទួយដល់ការ​ផលិតភាពយន្ត​របស់​ផលិត​កម្មក្នុងស្រុក ទាំងផ្នែកបច្ចេកទេស និងធនធាន​មនុស្ស​ ដើម្បីឲ្យការផលិតមានគុណភាព និងរក្សាបាននូវស្នាដៃ​ភាព​យន្ត​របស់ខ្មែរ យើង៕ ដោយ ៖ ស.ស្អាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 12 កន្លងទៅ • បើកមើល : [1569]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 12 កន្លងទៅ • បើកមើល : [1342]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 12 កន្លងទៅ • បើកមើល : [1660]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 12 កន្លងទៅ • បើកមើល : [1699]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 12 កន្លងទៅ • បើកមើល : [1593]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

ជនអន្តោរ​ប្រវេសន៍​សញ្ជាតិ​ហៃទី ១៧នាក់​ក្រឡាប់​ទូកស្លាប់​នៅសមុទ្រ​ Caribbean​

តំបន់ Caribbean៖ កាលពីថ្ងៃពុធម្សិលមិញ ជនអន្តោរប្រវ...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [459]


សហរដ្ឋអាមេរិក ៖ សេដ្ឋកិច្ចកម្ពុ​ជា​រីកចំរើនខ្លាំង ក្នុងរយៈពេល ប៉ុន្មានឆ្នំាចុងក្រោយនេះ

សហរដ្ឋអាមេរិក ៖ សេដ្ឋកិច្ចកម្ពុជារីកចំរើនខ្ល...អានបន្ត

សេដ្ឋកិច្ច • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [393]


​ក្រសួង​ព័ត៌មាន​បណ្តុះបណ្តាល​មន្ត្រី​ក្រោម​ឱវា​ទពី​ការងារ​គ្រប់​គ្រង​ឯ​កសារ​

ភ្នំពេញៈ ក្នុងក្របខណ្ឌក្រសួងព័ត៌មាន និងដោយបានការឧប...អានបន្ត

សិក្ខាសាលាស្ដីពីអប់រំ • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [762]


មក​មើល smartphone ចិន​ដែល​ស្ដើង​ជាង​គេ​បំផុត​ទៅ​មើល៍

ជាថ្មីម្តងទៀតហើយ ដែល qbបានបញ្ចប់កម្មវិធីប្រក...អានបន្ត

វិភាគព្រឹត្ដិការ​ណ៍ • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [936]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 635 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 1230 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 542 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1231329​ នាក់