ជប៉ុនប្រកាសផ្តល់ទឹកប្រាក់ច្រើនជាង៤សែនដុល្លារវិស័យសុខាភិបាល
ពេលវេលាចេញផ្សាយ៖​ (កាលពី 10 កន្លងទៅ )  

ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុនបានប្រកាសផ្តល់ជំនួយឥតសំណងប្រមាណកជាង៤សែនដុល្លា កាលពីរសៀល​ថ្ងៃទី​២៦​ ខែមិនា សម្រាប់គម្រោង​សន្តិសុខ​មនុស្សជាតិ ដើម្បីលើកស្ទួយដល់វិស័យ​សុខាភិបាល។

នៅស្ថានទូតជប៉ុន កាលពីរសៀលថ្ងៃអង្គារសប្តាហ៍នេះ រដ្ឋាភិបាលជប៉ុនបានប្រកាសផ្តល់ទឹក​ប្រាក់ឥត​សំណង​​​ ដល់កម្ពុជា​សំរាប់គម្រោង​ចំនួន៤ ដោយផ្តោតទៅលើផ្នែក​សុខាភិ​បាល ដែលគម្រោងទាំង នោះ​រួមមាន៖ គម្រោងកែ​លម្អ​អាគារវះកាត់​ក្នុង​មន្ទីរ​ពេទ្យបង្អែកពារាំង​ខេត្តព្រៃវែង ទី២ គម្រោងបំពាក់​ម៉ាស៊ីជំនួយ​ការដកដង្ហើម​​ក្នុង​​មន្ទីរ​ពេទ្យ​​កុមារអង្គរ​ខេត្ត​សៀមរាប ទី៣គម្រោងសាងសង់អាគារ​ជំងឺទូទៅ និងកុមារក្នុង​មន្ទីរ​ពេទ្យ​​​​បង្អែក​​ព្រៃ​កប្បាស​ខេត្តតាកែវ​ និង​ទី៤គម្រោង​កែលម្អសុខភាពមាតា និងទារកតាមរយៈ​ការពង្រឹង​ហេដ្ឋា​រចនា​សម្ពន្ធ័​សុខា​ភិបាល​​ក្នុងខេត្ត​កំពង់​ស្ពឺ។

 

លោកគូ ម៉ាម៉ារ៉ូយូជិ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់​ប្រទេសជប៉ុនប្រចាំ​​កម្ពុជាបាន​មាន​ប្រសាសន៍ថា គំរោងទាំង៤ខាងលើនេះ មានគោលដៅផ្តល់ជូនប្រជាជនមូលដ្ឋាននៅ​តាមតំបន់គោល​ដៅ​នីមួយ​​ៗ​​នូវ​សេវាសុខា​ភិបាលដែល មាន​គុណភាព ព្រោះវិស័យសុខាភិបាល គឺជាវិស័យ​អាទិភាពមួយ​​សម្រាប់​ការ​អភិវឌ្ឍ​​ប្រទេស​កម្ពុជា។​លោក​បញ្ជាក់​ថា៖«រដ្ឋាភិបាលជប៉ុនបាននិងកំពុងគាំទ្រដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​អភិវឌ្ឍ​ប្រទេសកម្ពុជា តាម​រយៈការផ្តល់ជំនួយឧបត្ថម្ភសម្រាប់គម្រោង​ជាច្រើន​ទៀត»។

                     លោកងួន ចន្ទ័ភត្រ្តា នាយករងមន្ទីរពេទ្យកុមារអង្គរ បានរំលឹកថា ដោយមានកិច្ចសហប្រតិបត្តិ​ការល្អ និងមានការគាំទ្រពីរដ្ឋាភិបាល ក៏ដូចជាប្រជាជនជប៉ុន ក្នុងរយៈពេលកន្លងមក មន្ទីរពេទ្យកុមារអង្គរ បាន​ទទួលជំនួយឥតសំនាងសម្រាប់គម្រោងមួយចំនួនរួមមានគម្រោងតំឡើងឧបករណ៍មន្ទីរពិសោធន៍ គម្រោង​​តំឡើងឡដុតកាកសំណល់វេជ្ជសាស្រ្ត គម្រោងតំឡើងម៉ាស៊ីនអគ្គីសនី និងកម្រោងកម្មវិធីការ​ងារ​ក្រៅ​មន្ទីរពេទ្យ និងគម្រោងផ្សេងៗដទៃទៀត ដែលបម្រើដល់ប្រសិទ្ធភាពនៃការផ្តល់សេវាសុខាភិបាល​របស់​មន្ទីរពេទ្យ។

                លោកលោកវេជ្ជបណ្ឌិត ហួតកល្យាណ ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិពារាំងបាន​មាន​ប្រសាសន៍ថា សម្រាប់ គំរោងដែលបានចុះហត្ថលេខានាឱកាសនេះ គឺពិតជាមានអត្ថន័យសំខាន់ក្នុង​ការ​ធ្វើឲ្យ​ប្រសើរ​ឡើងនូវគុណភាពនៃការផ្តល់សេវាសុខាភិបាល ជូនដល់ប្រជាពលរដ្ឋសំដៅកាត់​បន្ថយអត្រា​ស្លាប់ឲ្យនៅ​កម្រិត​ទាបនៅក្នុងមន្ទីរពេទ្យបង្អែកពារាំង។ ដោយ៖ អភិរក្ស

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1086]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [888]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1180]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1179]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1096]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

​ឃាត់ឡាន​យីឌុប​ក្រុមហ៊ុន​កសិកម្ម​ខ្មែរអង្គរ ​ឃើញ​សុទ្ធតែ​ឈើ​ប្រណីត​ដឹកពី​ខេត្តមណ្ឌលគីរី​

ខេត្តក្រចេះ៖ មន្រ្តីជំនាញខាង​សង្កាត់រដ្ឋបាល​ព្រៃឈើ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [363]


កម្ពុជាបង្កើតផែនទីដ៏ទំនើបសម្រាប់ តាមដាន​សណ្ឋានបាតសមុទ្រ

ភ្នំពេញ៖ ក្រោមជំនួយរបស់ជប៉ុ...អានបន្ត

ព័ត៌មានជាតិ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [418]


កម្ពុជាធ្វើលំហាត់​សមយុទ្ធទ្រង់​ទ្រាយធំលើក​ទី៤នៃការបង្ការ​គ្រោះថ្នាក់ធ្លាក់យន្តហោះ​

ភ្នំពេញ៖ ប្រទេសកម្ពុជា បានធ្វើលំហាត់​សមយុទ្ធជាលក្ខ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [357]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 566 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 858 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 864535​ នាក់