​ឯក​អគ្គរាជ​ទូត​ជប៉ុន​សន្យា​ទាក់ទាញ​អ្នកវិ​និយោគ​ជប៉ុន​ចូលមក​កម្ពុជា​
ពេលវេលាចេញផ្សាយ៖​ (កាលពី 12 កន្លងទៅ )  

ភ្នំពេញ៖ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា លោក  គូម៉ាម៉ារូ យូជិ បានសន្យាថា នឹងខិតខំបន្តជំរុញអោយមានបរិយាកាសល្អ ដើម្បី​​ ទាក់ទាញអ្នកវិនិយោគទុនជប៉ុននានា មកបណ្តាក់ទុននៅកម្ពុជាឱ្យកាន់តែច្រើន។បន្ថែមលើការ​គាំទ្រ​លើ​​ក្របខណ្ឌ​កិច្ចសហប្រតិ​​​បត្តិ​ការហិរញ្ញប្បទានឥតសំណង ឥណទានសម្បទាន  និងបច្ចេកទេស ក្នុងជំនួបពិភាក្សាការងារជាមួយ លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋ​​​មន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃម្សិលមិញ ឯកអគ្គរាជទូតជប៉ុនបាន ស្នើសុំអោយក្រសួងសេដ្ឋកិច្ច ពិនិត្យបរិស្ថាន​​​សម្រួល​ដល់ការវិនិយោគ ជាពិសេសការអនុវត្តច្បាប់ពន្ធដារ និងពន្ធគយ​ដែលធានា​ដល់ការ​ប្រកួតប្រជែងក្នុងទីផ្សារ​ប្រកបដោយ​​​សមធម៌ ដើម្បីផ្តល់ជាឱកាសដល់អ្នកវិនិយោគជប៉ុន និងក្រុមហ៊ុននានាដែលបានកំពុងបណ្តាក់ទុន​និងត្រៀម​មកបណ្តាក់​ទុននៅ​​​កម្ពុជា។

លោក អូន ព័ន្ធមុនីរ័ត្ន បានមានប្រសាសន៍ថា ក្រសួងសេដ្ឋកិច្ចនឹង បន្តពិនិត្យលើគោលនយោបាយនានា​និង​បង្ក​អោយ​មាន​យន្ត​​ការ​ដោះស្រាយរួមមួយ មិនមែនសម្រាប់តែអ្នកវិនិយោគទុនជប៉ុននោះទេ​ប៉ុន្តែមានទិស​ដៅ​សម្រាប់សម្រួល​ដល់ការវិនិយោគ​ទុន​
រ​បស់ដៃគូប្រទេសជាមិត្តនានា ដែលចាប់អារម្មណ៍មកបណ្តាក់ទុននៅកម្ពុជា។លោកបាន​បញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា​នៅតែ​​បន្ត​​ពង្រឹង និងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការនានា រវាងរដ្ឋាភិបាលនិងប្រជាជននៃប្រទេសទាំងពីរ កម្ពុជា ជប៉ុន ​អោយរឹតតែប្រសើរជាងនេះ និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅផងដែរដល់ប្រជាជន និងរដ្ឋាភិបាលជប៉ុន​ចំពោះ​ជំនួយ​​សង្គ្រោះ​​​បន្ទាន់ជា សម្ភារៈ បរិក្ខារ គិតជាទឹកប្រាក់ប្រមាណ៣២០ ០០០ដុល្លារអាមេរិក​ក្នុងគ្រាដែលប្រទេស​កម្ពុជា​ជួបគ្រោះ​ទឹក​​ជំនន់ឆ្នាំ២០១៣នេះ។គួរបញ្ជាក់ថា ចាប់តាំងពីឆ្នាំ១៩៩១មក រដ្ឋាភិបាលជប៉ុន បានផ្តល់​ថវិកាជាង​៤៩.៩លានដុល្លារ​អាមេរិក​​​ដល់​អាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាលដើម្បីអនុវត្តគម្រោងចំនួន៤៩៩គម្រោងនៅទូទាំងប្រទេស៕ ​
​ដោយ៖ រតនា​
 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

កម្ពុជា​បង្កើន​ការ​នាំ​ចេញ​ផលិត​ផល ទៅ​កាន់​ទីផ្សារ​​ប្រទេស​ជប៉ុន
ពាណិជ្ជកម្ម • កាលពី​ : 11 កន្លងទៅ • បើកមើល : [872]

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មកម្ពុជា សហការជាមួយនាយកដ្ឋានពាណិជ្ជកម្ម និងវិនិយោគ​នៃមជ្ឈមណ្ឌល​អាស៊ាន-ជប៉ុន ផ្តល់ការយល់ដឹងពី និតិវិធីនៃការនាំចេញផលិតផលកម្ពុជា ដល់​វិស័យ​ឯកជន ជា​ប្រយោជន៍​... អានបន្ត


​ទំហំ​ពាណិជ្ជកម្ម​កម្ពុជា ​និង​ម៉ាឡេស៊ី ​កើន​ដល់​ជាង​ ៤០០ ​លាន​ដុល្លារ​​នាឆ្នាំមុន​
ពាណិជ្ជកម្ម • កាលពី​ : 11 កន្លងទៅ • បើកមើល : [689]

ភ្នំពេញ៖ ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ម៉ាឡេស៊ី ក្នុង ឆ្នាំ​២០១៣ បាន​កើន​​ដល់​ចំនួន ៤២៨.៨៣ លាន​ដុល្លារ​អាម៉េរិក កើន​លើស​ឆ្នាំ ២០០៩ ចំនួន​ដល់ ១៥៤ ភាគរយ ដែល​កាលពី​ឆ្នាំ ២០០៩ ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​មាន​ចំនួន​ត្រឹមតែ ១៦៨.៧២ លាន​ដុល្លារ អាម៉េរិក​ប៉ុណ្ណោះ​។​... អានបន្ត


​ឆ្នាំ២០២០ ​កម្ពុជា​គ្រោង​នាំកៅស៊ួចេញ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​ឲ្យបាន​២០​ម៉ឺនតោន ​
ពាណិជ្ជកម្ម • កាលពី​ : 11 កន្លងទៅ • បើកមើល : [707]

ភ្នំពេញៈ ​ថ្លែងនៅក្នុងសែន ពិធី​ប្រកាសដាក់ឱ្យអនុវត្តយុទ្ធសាស្រ្តសមាហរណកម្មពាណិជ្ជកម្ម​កម្ពុ​ជា ​សម្រាប់ឆ្នាំ២០១៤ ដល់ ឆ្នាំ​២០១៨ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្ដេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន ​បាន​រំពឹង​ទុកជាមុន​ថា ការនាំចេញ​កៅស៊ូរបស់ប្រទេស​...... អានបន្ត


​ឆ្នាំ២០១៣ ​ទុននាំ​ចូលសម្ភារៈ​សំណង់​មានការ​កើនឡើង​ប្រមាណជា​១៤​ភាគរយ ​
ពាណិជ្ជកម្ម • កាលពី​ : 11 កន្លងទៅ • បើកមើល : [699]

ភ្នំពេញៈ​ ខណៈពេលដែល​វិស័យ​សំណង់​មាន​សកម្មភាព​សាងសង់​ច្រើន​កម្ពុជា​ តម្លៃ​ទុន​នាំ​ចូល​សម្ភារៈ​​សំណង់​កាលពី​ឆ្នាំ​២០១៣​កន្លង​ទៅ​ ការវិនិយោគសំណង់អគារ ផ្លូវថ្នល់ រោងចក្រ សណ្ឋាគារ ជាដើមនោះ បានកើនឡើង​១៤ភាគរយ​ បើ​ប្រៀបធៀប​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​២០១២​។... អានបន្ត


​ផលិតក​ររោង​ម៉ាស៊ីនកិនស្រូវ​នៅតែជួប​បញ្ហាលំបាក​ក្នុង​ការ​នាំ​អង្ករចេញ​
ពាណិជ្ជកម្ម • កាលពី​ : 11 កន្លងទៅ • បើកមើល : [717]

ភ្នំពេញ៖ ផលិតកររោងម៉ាស៊ីនកិនស្រូវនៅតែជួបបញ្ហាលំបាកក្នុងការនាំអង្ករចេញទៅលក់​ក្រៅ​ប្រទេសបើ ទោះ​បី​ជា​មានការជួយអន្តរាគមន៍ពីរាជរដ្ឋាភិបាលក៏ដោយ។វិសយ័ឯកជនជាពិសេសផលិតកររោង​ម៉ាស៊ីនកិនស្រូវមានការ​ត្អូញ​ត្អែរអំពីបញ្ហាមួយចំ​នួនពាក់ពន្ធ័ នឹងតំលៃអគ្គិសនីសេវាដឹកជញ្ជូនអង្ករទៅកាន់កំពង់ផែ​នឹងបញ្ហាផ្សេងៗមួយ​ចំនួន​​ទៀតដែលនាំអោយរាំង ស្ទះការនាំចេញស្រូវអង្ករកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

ក្រសួងការងារ​កំណត់យុទ្ធ​សាស្រ្តអាទិភាព​ ចំនួន៥ ​ក្នុងការបង្កើត​​ការងារដល់​ពលករ និងកម្មករ​​

ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កំ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [469]


​ទិន្នផលស្រូវ​នៅកម្ពុជា​បាន​កើន​ជាង​៣ម៉ឺ​ន​តោន ​បើទោះ​បីទទួល​រងគ្រោះ​ទឹកជំនន់​ក៏ដោយ ​

ភ្នំពេញៈ ទិន្នផល​ស្រូវកម្ពុជា​បានកើន​ឡើងជាង​៣ម៉ឺនត...អានបន្ត

កសិកម្ម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [725]


ការផ្ទុះ​បំពង់​ប្រេង​នៅទីក្រុង​ Qingdao ​​​ឆក់​យក​ជីវិត​មនុស្ស​យ៉ាងហោច​ណាស់​ ៣៥នាក់​​​​​

ប្រទេសចិន៖ យោងតាមភ្នាក់ងារសារព័ត៌មានស៊ិនហួបានអោយដឹ...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [392]


​អេឡិ​ច ​ចិត្រា​ បោះបង់​ ទឹម រដ្ឋា ​ស្រវ៉ាចាប់ ​ឆៃ ​លីដាឡែនឬ​?​

ភ្នំ​ពេញៈ ​តារាប្រុសរូបសង្ហារសម្បុរស ដែលល្បីថាជាតា...អានបន្ត

អំពីតារាកម្ពុជា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [889]


ក្មេងៗ​​ជនជាតិ​ស៊េរីជាង ១លាន​នាក់​គឺបានបោះបង់​ការ​សិក្សា​របស់​ពួកគេ​

ប្រទេសស៊េរី៖ យោងតាមរបាយការណ៍របស់អង្គការសហប្រជាជាតិ...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [475]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 398 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 870 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 197 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 963770​ នាក់