អាជ្ញាធរជម្លៀសពល​រដ្ឋ​ជាង​៣០០​គ្រួសារ​ចេញ​ពី​ភូមិ​ឋាន​ ដោយ​សារ​ទឹក​ជំនន់​នៅ​
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

 

បន្ទាយមានជ័យ​៖ ប្រជា​ពលរដ្ឋ​ជាង៣០០គ្រួសារ  នៅស្រុក​អូរជ្រៅ ស្រុក​ស្វាយចេក ស្រុក​ថ្ម​ពួក ត្រូវបាន​អាជ្ញាធរ​​​ជន្លៀសចេញដោយសារទឹកជំនន់ជន់លិចភូមិឋានចាប់ពី ថ្ងៃទី​២១ កញ្ញា ២០១៣ដោយ​នាំទៅ​កាន់​ទីទួល​​សុ​វត្តិភាព​ព្រមទាំង​ផ្ដល់​អំណោយ​អង្ករ​បន្ទាន់​ដល់​ពួកគាត់​។ដោយសារ​ឥទ្ធិពល​ខ្យល់ព្យុះ​ក្នុង​តំបន់​និង​ទឹកធ្លាក់​ពី​ប្រទេស​ថៃ​ដោយ​ បាក់​ទំនប់​ធារាសាស្ត្រ ឈ្មោះ តង​ភី​ណង ក្នុង​ស្រុ​អារញ ខេត្ត​ស្រះកែវ បាន​ហូរ​ចាក់មកលើ​ខេត្តបន្ទាយមានជ័យ​ប្រទេស​កម្ពុជា ។ ជំនន់​ទឹកភ្លៀងបាន​ធ្លាក់ជាប់ៗគ្នាក្នុងរយៈពេល​ប៉ុន្មាននេះ​ធ្វើជន់លិច​លំនៅ​ឋាន សាលារៀន វត្តអារ៉ាម ផ្លូវជាតិ ផ្លូវ​លំហេដ្ឋារចនាសម្ព័ន្ធភូមិ ឃុំ និងផលដាំណាំជាច្រើន​ហិកតា​ នៅ​ឃុំ​អូរ​បី​ជាន់ស្រុក​អូរជ្រៅ ស្រុក​ស្វាយចេក ស្រុក​ថ្មពួក ។​

អភិបាលខេត្ត​បន្ទាយមានជ័យ​លោក ទ្រី ណារិន បានថ្លែងនៅថ្ងៃម្សិលម៉ិញនេះថា ​ប្រធាន​មន្ទីរ​ ស្ថាប័នពាក់ព័ន្ធ បាន​ចុះ​ពិនិត្យ​វាយតម្លៃ និង​ឆ្លើយតប​និងដោះស្រាបបន្ទាន់នូវ​ករណី​គ្រោះទឹកជំនន់ដោយទឹកភ្លៀង​ខាងលើនេះ​។​ លោកបន្តថា តាម​ការចុះពិនិត្យ ទឹកជំនន់​លិច​ភូមិ​នានា​របស់​ឃុំ​អូរ​បី​ជាន់​ជាប់​ព្រំដែនរ​វា​កម្ពុជា-ថៃ បាន​ស្រក​បន្តិច​វិញ​ហើយនៅថ្ងៃទី២៣ កញ្ញានេះ។ ប៉ុន្តែ​ទឹកជំនន់នេះបាន​ទៅ​ជន់​លិច​ភូមិ និង​ផ្លូវ​នៅ​ឃុំ​ដទៃ នៃ​ឃុំ​ខាង​ក្រោមៗ ដូចជា​ឃុំ​សូ​ភី ឃុំ​កូប​នាំ​ឲ្យ​លិច​ទីធ្លា​វត្ត សាលារៀន យោធា និង​កង​នគរបាល​ការពារ​ព្រំដែន​។​ប្រជាពល​​រដ្ឋ​ដែលរងគ្រោះ​ដោយសារ​ទឹក​លិចជាង៣០០គ្រួសារ ត្រូវបានអាជ្ញាធរ​ជន្លៀស​មកកាន់​ទួល​សុវត្ថិភាព​មានចំនួន៣កន្លែង គឺ​នៅក្នុង​សាលាឃុំ ក្នុង​មណ្ឌល​សុខភាព និង​ក្នុងភូមិ​ប្រាសាទ​។

ចំណែកជំនន់​ទឹកភ្លៀង បាន​ហូរ​កាត់​ពីលើ​ផ្លូវជាតិ​លេខ​២៥៨D គម្រោង​ផ្លូវជាតិ​លេខ​៥៨ ផ្លូវ​ក្រវាត់​ព្រំដែន​ផ្លូវ​ជាតិ​លេខ​​​​៥៩​ពី​បន្ទាយមានជ័យ​ទៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ ​ដែល​កំពុង​ស្ថាបនា ធ្វើឲ្យអ្នកធ្វើដំណើរ​ទៅមកជួប​ការ​លំបាកជាខ្លាំង​។​ រីឯនៅក្រុង​ប៉ោយប៉ែតវិញ ​ទឹក​ក្នុង​អូរ​ព្រំដែន កំពុង​ទ្បើង​តែ​មិនទាន់​ជន​លិច​លំនៅឋាន​ប្រជាពលរដ្ឋ​ដូច​មុន​នៅឡើយទេ ប្រសិនបើ​ភ្លៀង​នៅតែបន្តធ្លាក់មកទៀតនោះ មិនយូរប៉ុន្មានទេទឹក​នឹងលិច​ជាថ្មីម្តងទៀត។សូមបញ្ជាក់ថា  អាជ្ញាធរខេត្ត និងស្ថាប័នពាក់ព័ន្ធក្នុងខេត្តកំពុងមមាញឹកតាមដានស្ថានភាព​ទឹក​ជំនន់ និងស្វែងរកទីទួលសុវត្ថិភាពសំរាប់ត្រៀមជម្លៀសប្រជាពលរដ្ឋដែលរង​គ្រោះដោយ​ទឹកជំនន់​នេះ​។ ម៉្យាង​ទៀតបាននាំយកនូវ​អំណោយ​សង្គ្រោះបន្ទាន់ទៅផ្តល់ជូនដល់ពលរដ្ឋ​ដែល​រង​គ្រោះ ដែលក្នុង១គ្រួសារ​ទទួល​បាន​​​​អង្ករ៣០គីឡូក្រាមនិងគ្រឿងឧបភោគ​ដទៃ​ទៀត៕

ដោយ៖​ សស្អាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1086]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [888]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1180]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1179]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1096]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

វៀតណាមដាក់ទុន៥០០លានដុល្លារវិនិ យោគដំណាំកៅស៊ូ និងដូងប្រេងលើដីសម្បទានសេដ្ឋកិច្ចខេត្តរតនគីរី

វៀតណាមដាក់ទុន៥០០លានដុល្លារវិនិយោគដំណាំកៅស៊ូ<...អានបន្ត

នយោបាយ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [436]


សួស្ដី​យុវវ័យ ប្រិយមិត្ត​អ្នក​អាន​ជា​ទី​ស្រលាញ់​រាប់​អាន។ រយៈ​ពេល​ជាង​ពីរ​ឆ្នាំ

សួស្ដី​យុវវ័យ ប្រិយមិត្ត​អ្នក​អាន​ជា​ទី​ស្រល...អានបន្ត

សេដ្ឋកិច្ចអន្តរជាតិ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [656]


បទអត្ថាធិប្បាយ៖ តើចុង​បញ្ចប់​នៃ​ភាពមិនច្បាស់​លាស់​នៅក្រោយ​ការ​បោះ​ឆ្នោត​ នីងបែរ​ជា​ល្អ​វិញ​ទេ​?

ការបោះឆ្នោតជាតិលើកទី៥ ត្រូវបាន​ពណ៌​នា​យ៉ាង​ទ...អានបន្ត

នយោបាយ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [361]


របាយ​ការណ៍​អង្គ​ការ​សហ​ប្រជា​ជាតិ​បាន​អះ​អាង​ពី​ការ​វាយ​ប្រហារ​ដោយ​អាវុធ​គីមី​

 អគ្គលេខាទូទៅបាននិយាយថា សប្តាហ៍ក្រោយអង្...អានបន្ត

នយោបាយអន្តរជាតិ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [360]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 340 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 597 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 864274​ នាក់