អាជ្ញាធរខេត្ត​បន្ទាយមាន​ជ័យបាន​រៀបចំ​ពិធីប្រគល់​គ្រាប់ផ្ទុះ​ជូនស៊ីម៉ាក់​
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

ខេត្ត​បន្ទាយ​មាន​ជ័យ​៖ អាជ្ញាធរខេត្តបន្ទាយមានជ័យបានរៀបចំពិធីប្រគល់ គ្រាប់​ធុន​១២០អុក​ចំនួន​១​គ្រាប់​និង​គ្រាប់​ កូន​ជ្រូក​ធុន​៨០ម​ម​ចំនួន​១គ្រាប់​ ទៅឲ្យអង្គការស៊ីម៉ាកកម្ពុជា ដើម្បីធ្វើការកំទេចចោល ។គ្រាប់ទាំងអស់នេះត្រូវបាន​ប្រជា​ពលរដ្ឋ​ប្រទះ​ឃើញ​ កាលពី​វេលា​ម៉ោង​៩និង​១០នាទី​ព្រឹក​ថ្ងៃទី​១៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៣ នៅ​ភូមិ​គោក​តា​ឯក ឃុំ​តា​បែន ស្រុក​ស្វាយ​ចេក ខេត្ត​បន្ទាយ​មាន​ជ័យ​។ បើ​តាម​ប្រភព​ព័ត៌​មាន ​ពី​លោក​អធិ​ការ​រង​ស្រុក​ស្វាយ​ចេក​បាន​ឲ្យ​ដឹង​ថា​៖ ​ប្រជា​ពលរដ្ឋ​ដែល​បាន​ប្រទះ​ឃើញ​គ្រាប់​ធុន​១២០អុក​និង​គ្រាប់​កូន​ជ្រុ​ក​ធុន​៨០ម​ម​នេះ​ ឈ្មោះ ចាយ សុផាត ភេទ​ប្រុស ​អាយុ៤៧ឆ្នាំ​ នៅ​ភូមិ​ខាង​លើ​ ហើយ​បានរាយ​ការណ៍​មក​សមត្ថ​កិច្ច​មូល​ដ្ឋាន ​ដើម្បី​មាន​វិធាន​ការ​ការពារ​កុំ​ឲ្យ​មាន​អ្នក​ទៅ​ប៉ះ​ពាល់​ក្រែង​មាន​គ្រោះ​ថ្នាក់​ដោយ​ប្រការ​ណា​មួយ​ជាយ​ថា​ហេតុ​។​បើ​តាម​ការ​បញ្ជាក់​ពី​លោក​អធិកា​ររង​រូប​នោះបាន​ឲ្យ​ដឹង​ថា​៖ គ្រាប់​នេះ​ប្រជាពលរដ្ឋ​ខាង​លើ​បាន​ប្រទះ​ឃើញ​ក្បែរ​ចម្ការ​របស់​គាត់​រយៈ​ពេល​២ឆ្នាំ​ហើយ​ហើយ​សមត្ថកិច្ច​មូល​ដ្ឋាន​ក៏បាន​រាយ​ការណ៍​ទៅ​អង្គភាព​ស៊ីម៉ាក់​ដើម្បី​មាន​វិធាន​ការ​តែ​ខាង​មន្ត្រី​ស៊ីម៉ាក់​បាន​និយាយ​ថា​នៅ​តំបន់​វា​ឆ្ងាយ​ហើយ​គ្រាប់​នោះ​នៅតែ​កន្លែង​ដដែល​។​នៅ​ព្រឹក​ថ្ងៃទី​១៨ ខែ​វិច្ឆិកា នេះ​ប្រជា​ពលរដ្ឋ​រូប​នោះ​បាន​រាយ​ការណ៍​មក​សមត្ថកិច្ច​មូល​ដ្ឋាន​ម្តង​ទៀត​រួច​ហើ​សមត្ថកិច្ច​នគរបាល​បាន​តេ​ទូរស័ព្ទ​ទៅ​អង្គ​ភាព​ស៊ីម៉ាក់​ដើម្បី​ឲ្យ​ចាត់​វិធាន​ការ​តែ​ទូរស័ព្ទ​មិន​ចូល​។​ចំពោះ​គ្រាប់​នោះ​សមត្ថកិច្ច​មូល​ដ្ឋាន​បាន​យក​សម្រាស់​គ្រប​ការពារ​ហាម​មិន​ឲ្យ​ប្រជា​ពលរដ្ឋ​ទៅ​ក្បែរ​នោះ​ក្រែង​មាន​គ្រោះ​ថ្នាក់​ដោយ​រងចាំ​ការ​ទំនាក់​ទំនង​ជាមួយ​អង្គភាព​ស៊ី​ម៉ាក់​បន្ថែម​ទៀត​ក្នុង​ការ​ដោះ​ស្រាយ​យក​គ្រាប់​យុទ្ធ​នេះ​ចេញ​បញ្ចៀស​ការ​គ្រោះ​ថ្នាក់​ដល់​ពល​រដ្ឋ​៕ ដោយ៖ អភិរក្ស

ដោយ៖ អភិរក្ស

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1086]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [888]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1180]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1179]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1097]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

ស្ថាបត្យកម្មអាចមានការរីកចម្រើន ឈរលើវិស័យអប់រំមួយយ៉ាងរឹងមាំ

ឆ្ពោះទៅរកភាពជោគជ័យនាពេល អនាគត។ សំណង់អគាធំៗខ្ពស់ៗបា...អានបន្ត

សេដ្ឋកិច្ច • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [313]


កង​ទាហាន​របស់​ចក្រភព​អង់គ្លេស​ត្រួវបាន​គេបាញ់​សំលាប់​នៅប្រទេស​អាហ្កានីស្ថាន​

ចក្រភពអង់គ្លេស៖ មន្រ្តីក្រសួងការពាររបស់ចក្រភពអង់គ្...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [355]


​កម្មក​រេរាង​ចក្រ ​កាត់​ដេរ​សន្លប់ ​១៩​នាក់​ដោយ ​សារ​ការឆ្លង ​ចរន្ត​អគ្គីសនី​

កម្មករចក្រកាត់ដេរ(KKN) ដែលមានទីស្នាក់ការស្ថិតក្នុង...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [325]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 511 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 1431 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 865108​ នាក់